ជន​ភៀស​ខ្លួន​ស៊ីរី​​​ ទៅ​ដល់អង់គ្លេស​​លើក​ដំបូងម្សិលមិញ​​ មុន​កើន​ដល់​​១​ពាន់​នាក់​ត្រឹម​ថ្ងៃ​បុណ្យ​គ្រីសម៉ាស


ជន​ភៀស​ខ្លួន​ស៊ីរី​​​ ទៅ​ដល់អង់គ្លេស​​លើក​ដំបូងម្សិលមិញ​​ មុន​កើន​ដល់​​១​ពាន់​នាក់​ត្រឹម​ថ្ងៃ​បុណ្យ​គ្រីសម៉ាស

​ជន​ភៀស​ស៊ីរី​​ខ្លួន​​​​ ​១០០​នាក់​​នៃ​​ចំនួន​ជន​​ភៀស​ខ្លួន​ស៊ីរី​​​២​ម៉ឺន​នាក់​​​ ​​ដែល​រដ្ឋាភិបាល​អង់គ្លេស​បាន​សន្យា​​​​ឲ្យ​ពួក​គេ​ជ្រក​កោន​រហូត​ដល់​ឆ្នាំ​២០២០​ បាន​មក​ដល់​ចក្រភព​​អង់គ្លេស​​​លើក​​ដំបូង​កាល​ពី​ម្សិល​មិញ​នេះ។

 

ជន​ភៀស​ខ្លួន​ស៊ីរី​​​ ទៅ​ដល់អង់គ្លេស​​លើក​ដំបូងម្សិលមិញ​​ មុន​កើន​ដល់​​១​ពាន់​នាក់​ត្រឹម​ថ្ងៃ​បុណ្យ​គ្រីសម៉ាស
 

 
​​ក្រុម​​​​​​​ជន​ភៀស​ខ្លួន​​ខាង​លើ​បាន​មក​ដល់​​ចក្រភព​​អង់គ្លេស​​​​​វេលា​ម៉ោង​ ៣:៤០​នាទី (ម៉ោង​ក្នុង​ស្រុក) ម្សិលមិញ​ តាម​​រយៈ​ជើង​ហោះ​ក្នុង​ព្រលាន​យន្តហោះ​ Glasgow ហើយ​​រំពឹង​ថា​​​នឹង​តាំង​ទី​លំនៅ​​ក្នុង​ទឹក​ដី​ប្រទេស​ស្កុតឡែន។ ​ក្រុម​​​​​​​ជន​ភៀស​ទាំង​នោះ​​គឺ​មក​ពី​​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​​ស៊ីរិ លីបង់ និង ហ្ស៊កដានី ដើម្បី​គេច​ចេញ​ពី​សង្គ្រាម។
 

ជន​ភៀស​ខ្លួន​ជា​ច្រើន​​ទៀត​នឹង​​បន្ត​មក​ដល់​​ចក្រភព​អង់គ្លេស​​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ទៀត។ ប្រទេស​ស្កុតឡែន​​នឹង​ទទួល​​ពួក​គេ​ទាំង​នោះ​​​៣៥០​នាក់​បន្ថែម​​ទៀត។
 

ជន​ភៀស​ខ្លួន​ស៊ីរី​​​ ទៅ​ដល់អង់គ្លេស​​លើក​ដំបូងម្សិលមិញ​​ មុន​កើន​ដល់​​១​ពាន់​នាក់​ត្រឹម​ថ្ងៃ​បុណ្យ​គ្រីសម៉ាស
 

 
លោក​ Richard Harrington ឋ​មន្ត្រី​ទទួល​បន្ទុក​​កិច្ចការ​ជន​ភៀស​ខ្លួន​ស៊ីរី​ បាន​និយាយ​​ម្សិល​មិញ​ថា ៖ “ការ​​មក​ដល់​​នៃ​ជន​ភៀស​ខ្លួន​ដែល​ពុំ​មាន​ទី​អាស្រ័យ​ថ្ងៃ​នេះ​ គឺ​ជា​លទ្ធផល​នៃ​ការ​​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល ភ្នាក់​ងារ​របស់​អង្គការ​សហប្រជាជាតិ​បន្ទុក​ផ្នែក​ជន​ភៀស​ខ្លួន​ UNHCR និង​អាជ្ញាធរ​ក្នុង​តំបន់” ។

 
លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស David Cameron បាន​ថ្លែង​​​​កាល​ពី​ម្សិលមិញ​ថា​ ជន​ភៀស​ខ្លួន​ចំនួន​១០០០​នាក់​​នឹង​មក​ដល់​​តាំង​លំនៅ​នៅ​អង់គ្លេស​មុន​ពិធី​បុណ្យ​គ្រីសម៉ាស​​មក​ដល់ ហើយ​លោក​​ជឿ​ជាក់​ថា​​ជន​ភៀស​ខ្លួន​​ដែល​រង​ទុក្ខ​វេទនា​ដោយ​សារ​សង្គ្រាម​រ៉ាំរ៉ៃ​ក្នុង​ប្រទេស​កំណើត​ខ្លួន​ នឹង​មាន​សុវត្ថិភាព​​​ស្ថិត​ក្រោម​ការ​មើល​ថែ​ពី​សំណាក់​រដ្ឋាភិបាល​អង់គ្លេស៕
 

ជន​ភៀស​ខ្លួន​ស៊ីរី​​​ ទៅ​ដល់អង់គ្លេស​​លើក​ដំបូងម្សិលមិញ​​ មុន​កើន​ដល់​​១​ពាន់​នាក់​ត្រឹម​ថ្ងៃ​បុណ្យ​គ្រីសម៉ាស

 
ជន​ភៀស​ខ្លួន​ស៊ីរី​​​ ទៅ​ដល់អង់គ្លេស​​លើក​ដំបូងម្សិលមិញ​​ មុន​កើន​ដល់​​១​ពាន់​នាក់​ត្រឹម​ថ្ងៃ​បុណ្យ​គ្រីសម៉ាស

 

 
ចុចអាន៖ អាមេរិក​នឹង​ទទួល​យក​ជន​ភៀសខ្លួន​ដែល​តែលតោល​នៅ​​សមុទ្រ​អាស៊ាន

 
ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ express​​​​​​​​​​​​​​​