វិធី ៥យ៉ាង ដើម្បី ថែទាំទារក ទើបកើត

​ធ្វើ​ជា​មាតាបិតា​ដំបូង ​ពិត​ជា​មាន​ការលំបាក ក្នុង​ការ​ថែទាំកូន​តូច ព្រោះ​មិន​ធ្លាប់ឆ្លង​កាត់ពី​មុន​ម​ក។​ ដូច្នេះ​ដើម្បី​ជាចំណេះដឹង​បន្ថែម Cool News សូម​លើក​យក ​វិធី ៥​យ៉ាង ​ដើម្បីជំនួយ​ដល់​មាតាបិតា​ថ្មី​ថ្មោង ​ក្នុង​ការ​ថែរក្សា​កូន​តូច ​ដូច​ខាងក្រោមនេះ៖
វិធី ៥យ៉ាង ដើម្បី ថែទាំទារក ទើបកើត
​១. ស្លៀកកន្ទបឱ្យកូនរ​បស់អ្នក ​ចូរអ្នកសិក្សាស្វែង​យល់ពី​កត្ដាដំបូ​ង​   ក្នុង​ការ​ស្លៀកកន្ទបឱ្យទារកទើបហ្នឹងកើត​រ​បស់អ្នក។​  ​អ្នក​ត្រូវ​ត្រៀមប្រដាប់​​ប្រដា​​សម្រាប់​ទារក ​  ឱ្យ​រួច​ជាស្រេច ហើយ​ផ្ដេកទារក    ចាប់កាន់ទារកឱ្យជាប់ ដើម្បី​ការ​ពារ​កុំ​ឱ្យ​រ​បូត​ លុប​លាង​និង​សម្អាត​ខ្លួន​ទារក។     អ្នក​ក៏​គួរ​តែ​ធ្វើការសម្រេច​ចិត្ដ    ក្នុង​ជ្រើស​រើស​ប្រើ​ប្រាស់​រវាង​កន្ទប​ក្រណាត់​  ឬ​កន្ទប​​ប្លាស្ទីក​​សម្រាប់​កូន​របស់​អ្នក​។​   កន្ទប​ទាំង​ពីរប្រភេទ​នេះ ​ ក៏មានចំណុច​វិជ្ជ​មា​ន និង​អវិជ្ជ​មា​ន​ ​ដែល​អ្នកគួរ​ពិចារ​-​​ណា​ផង​ដែរ​។​
​២. ​ងូត​ទឹក​ឱ្យ​ទារក​ការ​ងូត​ទឹក​ឱ្យ​ទារក ​អាច​បញ្ជាក់​បាន​ថា​  ជា​ទង្វើ​ជា​ទីគាប់​ចិត្ដចំ​ពោះ​កូន​តូច​របស់​អ្នក​។  ​អ្នក​គ្រាន់​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​​ចំពោះ​ការ​ផ្គត់​ផ្គង់​របស់​អ្នក​  ត្រូវ​ដឹង​ពី​វិធី​សាស្រ្ដ​ត្រឹម​ត្រូវ​  នៃ​ការ​ស្រាត​សម្លៀក​បំពាក់​ទារក ​ នៅ​ក្នុង​បន្ទប់​​ទឹក ​លុប​លាង ​និង​សម្អាត​កូន​​របស់​អ្នក ​ហើយ​ជូត​ខ្លួន​វា​ដោយ​កន្សែងពោះ​គោ​។​អ្នក​ចាំ​បាច់​ត្រូវ​យល់​ដឹង​ពី​ប្រភេទ​សាប៊ូ​ដែល​អាច​ប្រើ​ដើម្បីកក់​សក់​កូន​របស់​អ្នក​ថា​តើសាប៊ូ​នេះ​អាចប្រើ​បាន​ជាមួយ​សាច់ដ៏​ទន់រ​បស់​ទារក ​ឬ​​ក៏​អត់​។
៣. ​បំបៅ​កូន​ដោយ​ទឹក​ដោះ​​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ  គឺ​មាន​សារៈ​សំខាន់ខ្លាំង​ណាស់ចំពោះ​ទារក  ហើយ​ក៏​មាន​គុណ​ប្រយោជន៍​ដល់​អ្នក​ដែរ​​។​   អ្នក​អាច​ប្រើ​ពេល​វេលាបំបៅ​កូននេះ​  ដើម្បី​សំឡឹង​មើល​ភ្នែក​កូន​  ហើយ​អ្នក​ក៏​អាច​កាត់​បន្ថយ​ការ​ឈឺ​ឆ្អឹង​ឆ្អែង​​របស់​អ្នក​បាន ​ផង​ដែរ ។  ​ប៉ុន្ដែ​អ្នក​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​បំផុត​ក្នុង​ការ​ជ្រើស​រើសរ​បៀប​ដាក់​កូន ​ដោយ​ត្រូវ​ដាក់កូន​​ដោយ​ថ្នមៗ  ​និង​បំបៅ​កូនឱ្យ​បាន​ត្រឹម​ត្រូវ ​​។
៤.​ វិធី​ផ្សេងៗ ក្នុង​ការ​បីទារក​អ្នកចាំ​បាច់ត្រូវ​យល់ដឹង​  ពី​វិធី​ត្រឹម​ត្រូវ​ក្នុង​ការ​បីកូន។  មាន​វិធី​បី​កូន​ខុសៗគ្នា​ជា​ច្រើន ​ដែល​អ្ន​ក​អាច​ប្រើ​ក្នុង​បី​កូនរបស់​អ្នក​បាន​។ ​របៀប​បី​កូននេះ ក៏​បង្ក​ភាព​ងាយ​ស្រួលដល់កូនរបស់​អ្នក​ដែរ​។ ​វិធី​ផ្សេងៗ​ក្នុង​ការ​បី​កូន​នោះ​ រួម​មានការ​​បី​ដោយ​យកដៃ​របស់​អ្នក​ទប់​ពោះរបស់វា បី​ដោយ​យក​ដៃ​ទ្រត្រគាក ​និងបី​ដោយឱ្យទារ​ក​ច្រ​ក​គាវ​លើ​ដៃ​របស់​អ្នក ​។​
៥. ​សិក្សាស្វែងយល់ពី​​មូលដ្ឋាន​ក្នុ​ង​ការថែ​ទាំទារក​អ្នក​ត្រូវផ្ដោត​ការ​យក​ចិត្ដ​ទុក​ដាក់​  រាល់​គំនិត​មូល​ដ្ឋាន នៃ​ការ​ថែ​ទាំ​​ទារក ។​ ការ​យក​ចិត្ដ​ទុក​​ដាក់នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដើម្បី​ធានា​ឱ្យ​បាន​នូវ​សុខ​ភាព​ល្អ​ចំ​ពោះ​ទារក ​និង​ខ្លួនអ្នកផ្ទាល់។ ទារក​រីក​រាយ​ក៏​ធ្វើ​ឱ្យ​ម្ដាយ​​​រីករាយ ​និង​មនុស្ស​ក្នុង​គ្រួសារ​ ក៏​រីករាយ​​ ផង​ដែរ ​៕ 
អត្ថបទ៖ ដេវីដ