ប្តីកំណាច រៀបរាប់ហេតុការណ៍ និងសកម្មភាព «កាប់សម្លាប់ប្រពន្ឋ មុនយកទៅចាក់សាំង ក្នុងពាងសល់តែផេះផង់»

រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៥ កម្លាំងកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនស្វាមីជាយោធាចិត្តកំណាច ដែលធ្វើសកម្មភាពកាប់សម្លាប់ភរិយារបស់ខ្លួនយ៉ាងឃោរឃៅ រួចយកទៅចាក់ សាំងដុតសម្លាប់ក្នុងពាងសល់តែផេះផង់ នៅខេត្តព្រះសីហនុ។

ប្រភពពីកម្លាំងកងរាជអាវុធហត្ថបានអោយដឹងថាជនកំណាចរូបនោះបញ្ជាក់ថា ឃាតកម្មដ៏ឃោរឃៅនេះ បានកើតឡើងព្រោះភ្លើងប្រច័ណ្ឌភរិយាខ្លួន ជាមួយ បុរសគួកចេដីដូចគ្នា។
លោក សុង ទូច បានបញ្ជាក់ថា រូបគាត់និងភរិយា តែងតែឈ្លោះប្រកែកគ្នាជា ញឹកញាប់ដោយចោទភរិយាលួចមានសហាយជាមួយប្រុសថ្មីដែលជាអ្នកគួកចេ ដីដូចគ្នាទើបកើតមានចិត្តប្រច័ណ្ឌជាខ្លាំងរហូតដល់រៀបចំផែនការសម្លាប់ប្រពន្ធ ចោល។ ខណៈដែលភរិយាកំពុងដេកលង់លក់ នៅលើគ្រែក្នុងបន្ទប់ខ្លួនក៏បាន យកពូថៅដែលត្រៀមទុកជាស្រេចវាយនឹងខ្នងចំសៀតផ្កាម្ខាងៗ៣ទៅ៤ពូថៅ។ ដោយខ្លាចភរិយាមិនទាន់ស្លាប់ក៏កាប់បន្ថែមចំបំពង់ក៣ទៅ៤ពូថៅទៀតរួចហើយ ក៏លើកសាកសពចុះមកក្រោមផ្ទះ យកសពដាក់ចូលក្នុងពាង ហើយទិញសាំង ចំនួន២០លីត្រមកចាក់ដុតបន្ទាប់ពីចាក់សាំងដុតសាកសពហើយឆេះមិនទាន់ អស់នោះខ្លួនគេក៏ចាក់សាំងនៅសល់ក្នុងពីដុងនោះបន្ថែមទៀត ក៏ត្រូវខ្ទាតសាំង ឆាបឆេះមុខ និង ដៃខ្លួនឯង។

គួរបញ្ជាក់ រឿងរ៉ាវភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ រហូតដល់ព្រលឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ដ្រីរងគ្រោះឈ្មោះ ទឹម សោភា អាយុ ៣៤ឆ្នាំ មុខរបរជាអ្នកគួកជេរលក់ដីចំណែកត្រូវបានប្ដីឈ្មោះ សុងទូចអាយុ៣៨ឆ្នាំមុខរបរមន្ដ្រីយោធារស់នៅផ្ទះលេខ៤៥៧ផ្លូវលំភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខក្រោយ សម្លាប់ប្រពន្ឋនិងចាក់សាំងដុត ក្នុងពាង ទឹកកំទេចសាក សពរួចគេចខ្លួនបាត់ភ្លាមៗតែម្តង ។

បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញកំពុងតែប្រមូលវត្ថុតាងនិងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕

ប្តីកំណាច រៀបរាប់ហេតុការណ៍ និងសកម្មភាព «កាប់សម្លាប់ប្រពន្ឋ មុនយកទៅចាក់សាំង ក្នុងពាងសល់តែផេះផង់» ប្តីកំណាច រៀបរាប់ហេតុការណ៍ និងសកម្មភាព «កាប់សម្លាប់ប្រពន្ឋ មុនយកទៅចាក់សាំង ក្នុងពាងសល់តែផេះផង់»