Alli ក្លាយជាតារា ខណៈអង់គ្លេសផ្តួលក្រុមកាន់ទុក្ខ បារាំង

ខ្សែ​ប្រើ​វ័យ​១៩​ឆ្នាំ Dele Alli  បាន​ដណ្តើមយកនូវ​ការ​ចាប់​អារម្មណ៍​ផ្សេង​ៗ ខណៈ​ដែលក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់​គ្លេស​​បាន​ផ្តួល​ក្រុម​ជ្រើ​ស​ជាតិ​បារាំង​ក្នុង​លទ្ធផល ២-០ កាល​ពី​ថ្ងៃ​អង្គារ ក្នុងការ​ប្រកួតមិត្ត​ភាព​មួយ​នៅ​ឯ​កីឡ​ដ្ឋាន Wembley ពោល​គឺ​រយៈ​ពេល​​បួន​ថ្ងៃ ក្រោយ​ពី​ការ​វាយ​ប្រហារ​នៅ​ទីក្រុង​ប៉ា​រីស​។ ក្នុងការ​បង្ហាញ​ខ្លួន​ជា​លើក​ទី​១​របស់​គេ ខ្សែ​បម្រើ​របស់​ក្លិប Tottenham Hotspur រូប​នេះ បាន​រក​គ្រាប់​បាល់​បើក​ឆាក​​ជាមួយ​នឹង​ការ​ស៊ុត​បាល់​​ពី​ចម្ងាយ​ចូល​ទី​យ៉ាង​ល្អ​​នៅនាទី ទី​៣៩ ហើយ​បន្ទាប់​មក បានលេង​ក្នុង​តួនាទី​ដ៏​សំខាន់​ ខណៈ​ដែល​ប្រធានក្រុម​អង់​គ្លេស Wayne Rooney បាន​បន្ថែមគ្រាប់​បាល់​ទី​២​នៅ​ដើម​​តង់​ទី​២​។
1
វា​ជា​លើក​ទី​១​ហើយ​ដែលក្រុម​ជម្រើស​ជាតិ​អង់​គ្លេស បាន​​ផ្តួល​ក្រុម​ជម្រើស​ជាតិ​បារាំង​​ក្នុង​ការ​ប្រកួត​៧​លើក ដែល​ជា​​ជ័យ​ជម្នះ​​ជាប់​ៗ​គ្នា​ចាប់​ផ្តើម​ចាប់​​តាំង​ពី​ឆ្នាំ​១៩៩៧ ប៉ុន្តែ លទ្ធ​ផល​នេះ​​បាន​បង្ហាញ​ភាព​សំ​ខាន់​តិ​ច​តួច​ណាស់​នៅ​រាត្រី​នោះ​ជាមួយ​នឹង​​ការ​រំជួល​ចិត្ត​នៅ​ឯ​កីឡ​ដ្ឋាន​ជាតិ​របស់​អង់​គ្លេស​។ នៅមុន​ពេល​​ចាប់​ផ្តើម​​ប្រកួត អ្នក​ទស្ស​នា​​ដោយ​ផ្ទាល់​​ជា​ច្រើន​ប្រមាណ​ជា​៧១២២៣​នាក់​បាន​ក្រោក​ឈរ​ដើម្បី​​ច្រៀង​​ចម្រៀង​ជាតិ​របស់​បារាំង​ដើម្បី​ឧទ្ទិស​ដល់​មនុស្ស​ចំនួន​១២៩នាក់​ដែល​ត្រូវ​បាន​​សម្លាប់ និង​ច្រើន​ជាង​៣៥០​នាក់​ទៀត​បាន​រង​របួស​ក្នុង​ការ​​វាយ​ប្រហារ​កាលពី​ថ្ងៃ​សុក្រ​ក្នុង​រដ្ឋ​ធានី​​​របស់​បារាំង​។ កីឡាករ​​របស់​ក្រុម​ទាំង​ពីរ​​​បាន​ពាក់​ក្រណាត់​ជុំ​ដៃ​ពណ៌​ខ្មៅ ហើយ​​មុន​ពេល​ការ​ប្រកួត​នេះ ការ​ស្មឹង​ស្មាធ​មួយ​នាទី​ត្រូវ​បាន​ធ្វើឡើង ខណៈ​ដែល​ប៉ូ​លិស​ប្រដាប់​ដោយ​អាវុធ​​បាន​ធ្វើ​ការ​ល្បាតនៅ​ខាង​​ក្រៅ​ទីលាន​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia