ស៊ុយអែត និងអ៊ុយក្រែន បំពេញកៅអីក្នុង Euro ជុំផ្តាច់ព្រ័ត្រ

ក្រុមបាល់​ទាត់​ជម្រើស​ជាតិ​ស៊ុយ​អែត និង​អ៊ុយក្រែន បានក្លាយ​ជា​ក្រុម​ពី​រ​ចុង​ក្រោយ​គេ​ដែល​ឈ្នះ​​កៅអីក្នុង​ព្រឹត្តិ​ការណ៍ Euro ឆ្នាំ​២០១៦ ក្រោយ​ពី​​បាន​ទម្លាក់ក្រុម​ជម្រើស​ជាតិដា​ណឺម៉ាក និង​​ស្លូ​វេនី រៀង​ៗ​ខ្លួន​ក្នុង​ការ​​ប្រកួត​ជម្រុះ​​វគ្គ Playoff កាល​​ពី​ថ្ងៃ​អង្គារ​។ ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់ ខណៈ​ដែល​ក្រុម​ជ្រើស​ជាតិ​ស៊ុយ​អែត​បា​ផ្តួល​ក្រុម​ប្រទេស​ជិត​ខាង​របស់​ពួក​គេ​ក្នុង​លទ្ធ​ផល​ទាំងពីរ​ជើង ៤-៣ ក្រោយ​​ពី​បាន​បញ្ចប់​ក្នុង​លទ្ធ​ផលស្មើ ២-២ ក្នុង​ទីក្រុង​ Copenhagen​។
1
ក្រុម​ជ្រើស​ជាតិ​អ៊ុយ​ក្រែន បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ក្រោយ​ពី​​បាន​បណ្តោយ​ឲ្យមាន​គ្រាប់​បាល់ចូល​ទី​របស់​ខ្លួន​នៅ​​ដើម​តង​តាម​រយៈ​កីឡាករ​ជើង​ចាស់ Bostjan Cesar នៅមុនពេល​រក​គ្រាប់​បាល់​តាមស្មើ​វិញ​នៅ​ជិត​បញ្ចប់​​ការ​ប្រកួត​ពី​សំណាក់​កីឡាករ Andriy Yarmolenko ដើម្បី​​ជួយ​ឲ្យពួកគេ​បំ​ពេញ​ជ័យ​ជម្នះក្នុង​ការ​ប្រកួត​ទាំង​ពីរ​ជើង ៣-១​។ ក្រោយ​ពី​ក្រុម​ជម្រើស​ជាតិ​អៀរ​​ឡង់ បានផ្តួល​ក្រុម​ជម្រើស​ជាតិ​​បូស្នី កាល​ពី​ថ្ងៃ​ចន្ទ ហើយ​ហុង​គ្រី បាន​ទម្លាក់​ក្រុម​ជម្រើស​ជាតិ​ន័រ​វែស ក្នុង​រយៈ​ពេល​១​ថ្ងៃ​មុន​នេះ រាល់​ក្រុម​ទាំង​២៤​សម្រាប់​ព្រឹត្តិការណ៍​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ឆ្នាំ​ក្រោយ​ក្នុង​ប្រទេស​បារាំង បច្ចុប្បន្ន ត្រូវ​បាន​ស្គាល់​អស់​​ហើយ​។ Ibrahimovic បាន​ក្លាយ​ជា​តារា​ឆ្នើម​ ខណៈ​ដែល​​ស៊ុយ​អែត បាន​បំពេញ​ជ័យ​ជម្នះ​មួយ​​លើ​ក្រុម​ជម្រើស​ជាតិ​​ដា​ណឺ​ម៉ាក ដែល​​វា​មាន​ភាព​កក់​ក្តៅ​ជាង​លទ្ធផល​ទៅ​ទៀត​​៕

ប្រភព​ព័ត៌មាន៖ Channel News Asia