របរ​អ៊ុត​ស្កុ​ត​ម៉ូតូ​មួយថ្ងៃ​រកបាន​ជិត ១០០ ដុល្លារ ​

របរ​អ៊ុត​ស្កុ​ត​ម៉ូតូ​មួយថ្ងៃ​រកបាន​ជិត ១០០ ដុល្លារ ​

ជា​ធម្មតា​ការ​បិត​ស្កុត​ម៉ូតូ ជា​ជម្រើស​ល្អ​មួយ​សម្រាប់ អ្នក​ដែល​ទើប​ទិញ​ម៉ូតូ​ថ្មី ហើយ មិន​ចង់​ឲ្យ​វា​មាន​ស្នាម​ឆ្កូត ឬក៏​ឆាប់​ចាស់។ ក្នុង​អត្ថបទ​មួយ​នេះ Sabay សូម​នាំ​ប្រិយមិត្ត​អ្នកអាន​ឲ្យ​ស្គាល់​ជាង​អ៊ុត​ស្កុ​ត​ម៉ូតូ​ម្នាក់​ឈ្មោះ ហេង គឺជា​អ្នក​មកពី​ព្រៃវែង ហើយ​សព្វថ្ងៃ គាត់​ជា​អ្នក​​អ៊ុត​ស្កុត​ម៉ូតូ​នៅ​ហាង​ស្រីអូន នៅ​ទីរួមស្រុក​ឈូក។

 

 

សូមចុចអាន៖ បឋមសិក្សា​ស្រែព្រីង​យក​សំយាបផ្ទះ​ធ្វើជា​ថ្នាក់រៀន
សូមចុចអាន៖ ប្រាសាទ​បា​សែត អតីត​ទីកន្លែង​ដ៏​ស័ក្ដិសិទ្ធិ​មួយ​ដែល​គេ​មិនសូវ​ស្គាល់
សូមចុចអាន៖ រមណីយដ្ឋាន​ធម្មជាតិ​ទឹកជ្រោះ​អាស្រម​ហោង

 

 

ជាង​ហេង​បាន​រំលឹក​ប្រាប់​ថា “ខ្ញុំ​ចាប់​ប្រកប​របរ​នេះ​តាំងពី​ឆ្នាំ ២០០៣ មក​ម្ល៉េះ កាលនោះ​គាត់​បាន​ទទួល​ប្រាក់ខែ​តែ ៤ម៉ឺន​ទេ តែ​កន្លែងដេក បាយទឹក​នៅ​លើ​គេ” ។ ដំបូង​ហេង​ធ្វើការ​នៅ​ម្តុំ​ខាងកើត​ផ្សារ​អូរ​ឬ​ស្សី រួច​ផ្លាស់​ទៅ​តាខ្មៅ និង​ បាន​ប្ដូរ​មក​ឈូក​នៅ​ឆ្នាំ ២០១៤។ បច្ចុប្បន្ន​គាត់​ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​ក្រុមហ៊ុន ឯ​កម្រៃ​ដែល​រក​បាន​ត្រូវ​ចែក​គ្នា​ដោយ​គាត់​យក ៧០% និង ខាង​ក្រុមហ៊ុន​យក ៣០%។

 

ជាង​ហេង​បាន​ប្រាប់​ទាំង​ដៃ​កំពុង​បិត​ស្កុ​ត​ថា កាលពីមុន​គាត់​បិទ​តែ​ម្នាក់​ឯង​ទេ តែ​ក្រោយមក ដោយសារតែ​ថ្ងៃ​ខ្លះ​មាន​ម៉ូតូ​ច្រើន​មក​បិត ប្រពន្ធ​គាត់​ក៏​សម្រេច​មក​ជួយ​បិទ​ដែរ ហើយ​សព្វថ្ងៃ​គាត់ និង​ប្រពន្ធ​គាត់​ធ្វើការ​ទាំង​អស់គ្នា​តែម្តង។ ជាង​បិត​ស្កុ​ត​កូន​ពីរ​រូប​នេះ​បន្ត​ទៀតថា ក្នុង​មួយថ្ងៃ​គាត់​អាច​បិត​ម៉ូតូ​ច្រើន​បំផុត ៨ គ្រឿង ដោយ​ក្នុង១គ្រឿង​យក​ថ្លៃ ១០ ដុល្លារ។ ​“មិនមែន​យើង​បាន​រាល់ថ្ងៃ​ទេ មាន​តាម​ថ្ងៃ​ទេ​បង ថ្ងៃ​ណា​ហេង​មាន​ភ្ញៀវ​ច្រើន បើ​ថ្ងៃ​ណា​ស៊យ​រកតែ១គ្រឿង​ក៏​មិនបាន​ផង។ ប្រភព​ខាងលើ​បន្ថែម​ថា ថ្ងៃ​ដែល​គ្មាន​ភ្ញៀវ​សោះ​ហ្នឹង គឺ​មាន​ប្រហែលជា ២ដង​ក្នុង​មួយ​ខែ។

 
របរ​អ៊ុត​ស្កុ​ត​ម៉ូតូ​មួយថ្ងៃ​រកបាន​ជិត ១០០ ដុល្លារ ​

 
របរ​អ៊ុត​ស្កុ​ត​ម៉ូតូ​មួយថ្ងៃ​រកបាន​ជិត ១០០ ដុល្លារ ​

 

ជាង​ហេង បាន​ប្រាប់​បន្ត​ទៀតថា ភាគច្រើន​គាត់​ចំណាយ​ពេល​ប្រហែល ១ម៉ោង​សម្រាប់​បិត​ម៉ូតូ១គ្រឿង​សម្រាប់​ម៉ូតូ​ដែល​ពិបាក​បិត​ដូចជា ឃ្លី​ក​ជាដើម និង​ចំណាយ​ពេល​ប្រហែល ៤០ នាទី​ឯ​សម្រាប់​ម៉ូតូ​ហុងដា​វេ​វ ដែល​ជា​ម៉ូតូ​ងាយ​បិត​ជាងគេ។

 

ហេង និយាយ​ថា ស្កុ​ត​ជា​សម្ភារៈ​ថ្លៃ​ជាងគេ​គឺ ១ដុំ​ធំ​ថ្លៃ ១៥០ ដុល្លារ ដែល​គាត់​អាច​បិទ​ម៉ូតូ​បាន​ប្រហែលជា៤០គ្រឿង។ ក្រៅពី​នេះ​គាត់​ត្រូវការ សម្ភារៈ​បន្ទាប់បន្សំ​មួយ​ចំនួន​ទៀត​ដូចជា កន្ត្រៃ ឡាម ដែកកេះ និង ​ជ័រ​ស្បែកជើង​សម្រាប់​រុញ​សង្កត់​ប៉ុណ្ណោះ។

 

ជាង​ដែល​មាន​ស្រុកកំណើត​ពី​ខេត្ត​ព្រៃវែង​រូប​នេះ​បន្ត​ថា បើ​ទោះ​ជា​ថ្ងៃ​ខ្លះ​រក​បាន​ច្រើន​ពិតមែន តែ​ក៏​ត្រូវ​ការ​ចំណាយ​ដើម លើ​ម្ហូបអាហារ លើ​កូន និង​មាន​ថ្ងៃ​ខ្លះ​រក​មិនបាន​ទៀត​នោះ គឺ​ធ្វើ​ឲ្យ​គាត់​មិន​មាន​សល់​លុយកាក់​ច្រើន​នោះ​ទេ។ នៅ​ថ្ងៃ​អនាគត ហេង​ចង់​ត្រលប់​ទៅ​ស្រុកកំណើត​វិញ សង់ផ្ទះ​មួយ បើក​របរ​នេះ​ដោយ​ខ្លួនឯង និង​ធ្វើ​ស្រែចម្ការ​ខ្លះៗ ព្រោះ​គាត់​ចង់​មាន​ការងារ​នៅ​មួយ​កន្លែង ងាយ​ឲ្យ​កូន​គាត់​បាន​រៀន​ដោយ​ស្រួល៕

 

 
របរ​អ៊ុត​ស្កុ​ត​ម៉ូតូ​មួយថ្ងៃ​រកបាន​ជិត ១០០ ដុល្លារ ​

 

របរ​អ៊ុត​ស្កុ​ត​ម៉ូតូ​មួយថ្ងៃ​រកបាន​ជិត ១០០ ដុល្លារ ​

 

របរ​អ៊ុត​ស្កុ​ត​ម៉ូតូ​មួយថ្ងៃ​រកបាន​ជិត ១០០ ដុល្លារ ​

 

របរ​អ៊ុត​ស្កុ​ត​ម៉ូតូ​មួយថ្ងៃ​រកបាន​ជិត ១០០ ដុល្លារ ​

 

របរ​អ៊ុត​ស្កុ​ត​ម៉ូតូ​មួយថ្ងៃ​រកបាន​ជិត ១០០ ដុល្លារ ​

 
 

អត្ថបទ៖ ឡុ​ច គីម​សាយ

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនង​តាម៖

 

-ទូរសព្ទ៖ 017 55 76 88
-អ៊ីមែល៖ [email protected]

-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!

នាំមកជូនដោយ

របរ​អ៊ុត​ស្កុ​ត​ម៉ូតូ​មួយថ្ងៃ​រកបាន​ជិត ១០០ ដុល្លារ ​