វិចារណកថាៈ ល្បែងស៊ីសង និងបទល្មើសផ្សេងៗ ជាបញ្ហា ដែលត្រូវលុបបំបាត់

បច្ចុប្បន្ននេះនៅតាមបណ្តាខេត្ត និងស្រុកមួយចំនួនល្បែងស៊ីសង ក៏ដូចជាបទល្មើស គ្រឿងញៀន អំពើចោរកម្ម និងបទ ល្មើសផ្សេងៗទៀត នៅតែកើតឡើង យ៉ាងពេញបន្ទុកធ្វើ ឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខសង្គម ដែលបញ្ហានេះ មន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ គួរយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការអនុវត្តគោល នយោ បាយភូមិ-ឃុំមានសុវត្ថិ ភាព ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ។ នៅក្នុងរាជធានីភ្នំពេញ និង បណ្តាខេត្ត នានាដូចជា ខេត្តកណ្តាល កំពង់ ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប កំពត និងត្បូងឃ្មុំជាដើម សមត្ថកិច្ច បានយកចិត្តទុកដាក់បង្រ្កាបល្បែង ស៊ីសង គ្រឿងញៀន និងអំពើចោរកម្មលួចឆក់ប្លន់ជាបន្តបន្ទាប់ ក៏ប៉ុន្តែបទ ល្មើសនៅតែកើតឡើងជាញឹកញាប់ ធ្វើឲ្យប្រ ជាពលរដ្ឋភ័យខ្លាចកាន់តែខ្លាំង ។ ហេតុនេះហើយ ទើបប្រជាពល រដ្ឋ លើកឡើងថា ល្បែងស៊ីសង និងបទល្មើសផ្សេងៗ ជាបញ្ហាដែលមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចត្រូវចាត់វិធានការ បង្រ្កាបលុបបំបាត់ឲ្យខាងតែបាន ។

កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានសហការ ជាមួយ កម្លាំងនគរបាល ប៉ុស្តិ៍ចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ជាច្រើនកន្លែងនៅក្នុងភូមិកំពង់កុង ឃុំ កំពង់កុង ភូមិ ចម្ការដូង ឃុំលើកដែក ភូមិទួលស្វាយ ឃុំលើកដែក និងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ដោយឃាត់ខ្លួនមនុស្ស១៦ នាក់ និង វត្ថុតាងជាច្រើនផងដែរ ។ ប្រតិបត្តិការនេះបាន ធ្វើឲ្យប្រជាពលរដ្ឋរស់នៅ តាមបណ្តាឃុំនានាគាំទ្រយ៉ាងពេញទំ ហឹង ព្រោះកន្លងមកល្បែងស៊ីសង ក្នុងមូលដ្ឋានរបស់ពួកគាត់នាំ ឲ្យមាន បញ្ហាកើតឡើងជាច្រើនដូចជាអំពើហិង្សាក្នុងគ្រួ សារ អំពើចោរកម្ម និងបទល្មើសគ្រឿងញៀនជាដើម ។ ដូច្នេះប្រជាពលរដ្ឋសំណូមពរដល់មន្រ្តីអាជ្ញាធរ និងសមត្ថកិច្ច ក្នុង ស្រុកកោះធំឲ្យយកចិត្តទុកដាក់ជា ប្រចាំ ក្នុងការបង្រ្កាបល្បែងស៊ីសង និងបទល្មើសផ្សេងៗ ដើម្បីពង្រឹងសន្តិសុខ សង្គមឲ្យបានល្អប្រសើរ ។ ជាពិសេស ត្រូវចាត់វិធានការតាមច្បាប់ទៅលើក្រុមអ្នកបើកលេងល្បែងស៊ីសង ដើម្បីជាការ ព្រមានកុំឲ្យពួកគេធ្វើអ្វីៗ ប៉ះពាល់ដល់សន្តិសុខសង្គមតទៅទៀត ។

នៅក្នុងខេត្តកណ្តាលនេះដែរ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងនគរបាលខេត្ត កណ្តាល បានឃាត់ខ្លួនជនល្មើស៥នាក់ ដែលបន្លំខ្លួនជាសង្ឃដែលដើរបិណ្ឌបាត្រនៅចំណុចភូមិព្រែកហូរកើត សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ នៅពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន បាត្រចំនួន៥ ឆ័ត្រតូចចំនួន ៥ ស្បង់ចីពរចំនួន៥កំប្លេ សំពត់ងូតចំនួន៥ ថង់យាមចំនួន៥ សំបុត្រកឋិនទាន (វត្តគិរីវង្ស) ចំនួន១២សន្លឹក ប្រាក់ដុល្លារ ចំនួន១០ដុល្លារ និងប្រាក់រៀលចំនួន១៨៧៧០០រៀល ។ វិធានការរបស់ សមត្ថកិច្ចនគរបាលខេត្តកណ្តាលមានការគាំ ទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋ ព្រោះជនក្លែងជាសង្ឃ៥នាក់ នោះមានចេតនាបំផ្លាញព្រះពុទ្ធសាសនាយ៉ាងកំរោលដោយ គ្មានញញើតអ្វីទាំងអស់ ។ អ្វីដែលអាក្រក់បំផុតនោះ គឺជនក្លែងខ្លួនជាសង្ឃទាំង៥នាក់ ពេលដើរបិណ្ឌបាត្រតាមផ្ទះ ប្រជាពលរដ្ឋបានកំណត់ ឲ្យប្រជាពលរដ្ឋ ដាក់ បាត្រ ឲ្យខ្លួនចំនួន៤ម៉ឺនរៀល ដើម្បីយកទៅទិញត្រៃយ៍ទៅធ្វើបុណ្យកឋិន ។ ដោយមានការសង្ស័យ ទើបប្រជាពលរដ្ឋ រាយការណ៍ទៅសមត្ថកិច្ច និងមន្រ្តីអាជ្ញាធរ ហើយសមត្ថកិច្ច និងមន្រ្តិសង្ឃបាន ចុះទៅឃាត់ខ្លួន ហើយក្រោយ មកបានរកឃើញថា ពួកគេទាំង៥នាក់មិនមែនជាសង្ឃពិតប្រាកដនោះទេ គឺពួកគេក្លែង ខ្លួនជាសង្ឃដើរបិណ្ឌ បាត្រដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។

នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រជាពលរដ្ឋបានរាយការណ៍ថា ក្នុងមូលដ្ឋានរបស់ពួកគាត់មានល្បែងស៊ីសង ត្រូវគេបើកលេងយ៉ាងអនាធិបតេយ្យនាំឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម ហើយបានអំពាវនាវឲ្យមន្រ្តី អាជ្ញាធរ និងសមត្ថកិច្ចលុបបំបាត់បទល្មើសប្រកបដោយប្រសិទ្ធភាព ។ ជាក់ស្តែងលោក យន្ត មីន អភិបាល ខេត្តព្រះសីហនុបាន ស្នើឲ្យអាជ្ញាធរ និងសមត្ថកិច្ចស្រុកព្រៃនប់បង្រ្កាបល្បែងស៊ីសង គ្រប់ប្រភេទ ដូចជា កន្ទុយលេខ បៀអាប៉ោង នៅក្នុងមូល ដ្ឋានរបស់ខ្លួន ជាពិសេសនៅក្នុងផ្សារវាលរេញ ដែលកើតឡើងយ៉ាង ពេញបន្ទុក ។ ការជំរុញរបស់អភិបាលខេត្តព្រះសី ហនុបានកើតឡើងក្រោយ ពេលមានការស្នើសុំពី ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ខណៈដែលលោកអភិបាលខេត្តចូលរួមក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុម ប្រឹក្សាខេត្តព្រះសីហនុនៅស្រុកព្រៃនប់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៥ ។ ប្រជាពលរដ្ឋសង្ឃឹមថា ល្បែង ស៊ីសងគ្រប់ប្រភេទនៅស្រុកព្រៃនប់នឹងត្រូវលុបបំបាត់ក្នុងពេលឆាប់ៗ ក្រោយ ពីមានបទបញ្ជារបស់អភិបាល ខេត្តទៅលើអាជ្ញាធរ និងសមត្ថកិច្ចស្រុក ។

ដោយឡែកនៅក្នុងរាជធានីភ្នំពេញល្បែងស៊ីសង បទល្មើសគ្រឿងញៀន អំពើចោរកម្មលួចឆក់ប្លន់កំពុងកើត ឡើងយ៉ាងរាលដាលធ្វើឲ្យប្រជាពលរដ្ឋ ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហាអសន្តិសុខសង្គម ព្រោះការបង្រ្កាប របស់ សមត្ថកិច្ចមិនទាន់មានប្រសិទ្ធភាពនៅឡើយ ។ ជាក់ស្តែងករណីប្លន់ប្រដាប់អាវុធកើតឡើងស្ទើររាល់យប់ ហើយសកម្ម ភាពចោរឆក់តាមដងផ្លូវកើតឡើងជារៀងរាល់ថ្ងៃ ដោយសារសមត្ថកិច្ចមិនអាចបង្រ្កាប បានទាន់ ពេលវេលា ។ ចំណែក បទល្មើសជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតែកើតឡើងយ៉ាងពេញបន្ទុក ជាពិសេសនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ប្លុកទល់មុខពេទ្យលោកសង្ឃ) ។ ហេតុនេះ ហើយទើបប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ អំពាវនាវម្តងហើយម្តងទៀតឲ្យមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចបង្រ្កាប លុបបំបាត់បទល្មើសផ្សេងៗប្រកបដោយប្រសិទ្ធភាព ជាពិសេសល្បែងស៊ីសង គ្រឿងញៀន និងអំពើចោរកម្ម ។ មានន័យថា ការបង្រ្កាបល្បែងស៊ីសង គ្រឿងញៀន អំពើចោរ កម្ម និងបទល្មើសផ្សេងៗ គឺជាកត្តាដ៏សំខាន់បំផុត ក្នុងការពង្រឹងសន្តិសុខសង្គមឲ្យបានកាន់តែប្រសើរ ៕