កងកម្លាំង វរសេនាតូច ៥១៤ បានទទួល វគ្គបណ្តុះបណ្តាល ដាំបន្លែ ពីអង្គការ IDE

បន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ កងកម្លាំងវរសេនាតូច ៥១៤ បានទទួលវគ្គបណ្តុះ បណ្តាល ដាំបន្លែពីអង្គការ IDE ដឹកនាំដោយលោក មាស ប៊ុនរុន មេបញ្ជាការវរៈលេខ ៥១៤ ក្នុងភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មា ស្រុកថ្មពួក  ខេត្តបន្ទាយមានជ័យ ដើម្បីទទួលយកបទពិសោធន៍ ទៅបម្រើការ ដល់អង្គភាព និងក្រុម គ្រួសារកងកម្លាំង ឲ្យមានជីវភាពកាន់តែប្រសើរជាងមុន ។

លោក មាស ប៊ុនរុន មេបញ្ជាការវរៈលេខ៥១៤ បានឲ្យដឹង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះថា នៅក្នុងវរៈ ៥១៤នេះ មានកិត្តិយសណាស់ ដែលបានអង្គការ IDE មកជួយបើកវគ្គបណ្តុះបណ្តាល សួនបន្លែដល់កងទ័ពនាពេលនេះ ហើយដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ត្រី សេង ធារិន មេបញ្ជាការង នាយសេនាធិការ កងពល លេខ៥១ បានលើកជាញឹកញាប់ ចំពោះបញ្ហាសួនបន្លែឲ្យកម្លាំង កងពលនៅក្នុងវរៈ ៥១៤ ចេះជួយសន្សំសំចៃ ដល់កាចំណាយរបស់អង្គភាព ហើយក៏ចេះជួយរកចំណូល ជូនដល់ទៀតផង ។

លោកបន្តទៀតថា កម្លាំងកងពលវរៈសេនាតូចលេខ ៥១៤ ក្រៅពីការពារជាតិមាតុភូមិ គឺនៅមានភារកិច្ច ការពារ នៅតាមព្រំដែនទៀត ដូចជា ពលករចំណាកស្រុកមិនឲ្យឆ្លងព្រំដែន ទៅរកការងារធ្វើនៅស្រុកថៃ ដោយខុសច្បាប់ ការពារបទល្មើស ចេញតាមច្រកព្រំដែនដូចជា គ្រឿងញៀន ទំនិញគេចពន្ធ ពិសេសទំនិញខូចគុណភាព ជាដើម និងពេលទំនេរចុះទៅជួយច្រូតស្រូវ ជូនប្រជាកសិករដែលក្រីក្រ គ្មានកម្លាំងពលកម្ម និងគិតគូរ ដល់ការងារផ្ទះ បាយខ្លួនឯង ដូចជា ចិញ្ចឹមត្រី មាន់ ទា និងបន្លែគ្រប់មុខ ជួយគ្នាទៅវិញទៅមក មិនអាចខ្វះបានឡើយ។

ជាចុងក្រោយ លោកបានថ្លែងអំណរគុណ ដល់អង្គការ IDE ដែលបានមកបើកវគ្គបណ្តុះបណ្តាល ការដាំបន្លែនេះ ដោយមើលឃើញទង្វើដ៏ល្អ របស់កងទ័ពទាំងអស់នោះ ដែលខិតខំយកចិត្តទុក្ខដាក់ការពារជាតិ ការពារសន្តិសុខ ជូនសង្គម ហើយលោកក៏បានលើកម្រាមដៃ ដប់បួងសួង ដល់វត្ថុសក្តិសិទ្ធ ក្នុងលោក សូមជួយបីបាច់ថែរក្សា ដល់ អង្គការជួបតែសេចក្តីសុខគ្រប់ៗគ្នា ៕