ខ្ទឹមសត្រាំស្រាក្រហម ជាឱសថល្អបំផុត​សម្រាប់​បណ្តេញជាតិពុលពីក្នុងឈាម

ការបណ្តែតបណ្តោលឲ្យជា​តិពុលនៅក្នុងឈាមកាន់តែច្រើនទៅៗ អាចបណ្តោលឲ្យ​អ្នកមាន​អាការៈអស់កម្លាំងរាំរ៉ៃ, មាន​បញ្ហាហើមពោះ ហើយ​ដំណើរការឈាម​រត់មិន​ល្អ។ ដូចេ្នះ​អ្នក​គួរតែលាង​សម្អាតឈាម​ឲ្យបាន​ទៀត​ទាត់​ ដើម្បីការពារ​កុំឲ្យ​ជាតិពុល​ប្រមូលផ្តុំ​នៅក្នុងឈាមច្រើនពេក។ នៅពេលដែលអ្នកសម្អាតជាតិពុលចេញពីក្នុងឈាម​ រាងកាយរបស់អ្នក​នឹង​ត្រឡប់​មកភាពដើមវិញ។  វិធីកម្ចាត់ជាតិពុលនេះ គ្រាន់តែយកខ្ទឹមសត្រាំនៅក្នុង​ស្រា​ក្រហម អ្នកនឹងទទួលបានភេសជ្ជៈដែលអាចបណ្តេញ​ជាតិ​ពុល​ចេញ​ពីរាងកាយ​បាន ហើយ​​អាច​បង្កើន​ប្រព័ន្ធរំលាយអាហារ​ឲ្យកាន់តែ​ល្អប្រសើរទៀតផង។
 
ខ្ទឹមសត្រាំស្រាក្រហម ជាឱសថល្អបំផុត​សម្រាប់​បណ្តេញជាតិពុលពីក្នុងឈាម
គ្រឿងផ្សំ៖
- ខ្ទឹមសចំនួន ១២ក្លែប
- ស្រាក្រហម (Red Wine) កន្លះលីត្រ
របៀបធ្វើ៖
ដំបូងអ្នកត្រូវ​បកសំបក​ខ្ទឹមសទាំង​អស់ចេញឲ្យស្អាតល្អ។ បន្ទាប់មក​កាត់វា​ជាបួនៗចំណែក រួចដាក់ចូលទៅក្នុងក្រឡកែវមួយ។ បន្ថែម​ស្រាក្រហម​កន្លះលីត្រនោះចូល ហើយបិទ​គម្រប់ឲ្យជិតល្អ។ ដាក់ក្រឡកែវនោះឲ្យចំពន្លឺថ្ងៃ ឬ​កន្លែងភ្លឺក្នុងរយៈពេលពីរសប្តាហ៍។ អ្នកគួរតែក្រឡុក​ជារៀងរាល់ថ្ងៃ ដើម្បី​ឲ្យគ្រឿង​ផ្សំ​ទាំងពីរមុខនេះរលាយ​ចូលគ្នា។
របៀបប្រើ៖
អ្នកគួរតែបរិភោគមួយថ្ងៃបីដង ហើយម្តងមួយស្លាបព្រាកាហ្វេឲ្យបាន​ពេញមួយខែ។
ចំណាំ៖ អ្នកគួរតែប្រុងប្រយ័ត្ន ភេសជ្ជៈនេះមាន​ប្រសិទ្ធិភាពណាស់ក្នុងការសម្អាតឈាម ដូច្នេះបន្ទាប់ពីទទួលទានវាមួយខែ អ្នកត្រូវរងចាំ ៦ខែក្រោយ​ទើប​អាច​ប្រើប្រាស់​ម្តងទៀត៕
ដោយ៖ មង្គលការ
ប្រភព៖ myfitmagazine

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ខ្ទឹមសត្រាំស្រាក្រហម ជាឱសថល្អបំផុត​សម្រាប់​បណ្តេញជាតិពុលពីក្នុងឈាម
    • ខ្ទឹមសត្រាំស្រាក្រហម ជាឱសថល្អបំផុត​សម្រាប់​បណ្តេញជាតិពុលពីក្នុងឈាម已关闭评论
    • 276 views
    • Hide Sidebar
      A+
    Publish on:2015/11/18  Category:សុខភាព