ZoomR​ ក្ដារ​ស្គី​អេឡិចត្រូនិក​

ZoomR​ ក្ដារ​ស្គី​អេឡិចត្រូនិក​

3VOLV​ គឺ​ជា​ក្រុមហ៊ុន​ផលិត​ និង​ផ្គត់ផ្គង់​បរិក្ខារ​អគ្គិសនី​ ដែល​ទទួល​អាជ្ញាប័ណ្ណ​របស់​ប្រទេស​អូស្ត្រាលី​ក្នុង​ការ​ធានា​គុណភាព​ និង​សុវត្ថិភាព​សម្រាប់​អ្នក​ប្រើ​ប្រាស់។ ​ថ្មីៗ​នេះ​ក្រុមហ៊ុន​​ទើប​បាន​បង្កើត​នូវ​ក្ដារ​ស្គី​អេឡិចត្រូនិក​មួយ​ប្រភេទ​ឈ្មោះ​ ZoomR។ ​

 

ទោះ​ជា​មាន​ក្ដារ​ស្គី​អេឡិចត្រូនិក​ជា​​ច្រើន​លក់​នៅ​លើ​ទី​ផ្សារ​ តែ​ 3VOLV​ បាន​ឲ្យ​ដឹង​ថា ​ក្ដារ​ស្គី​អេឡិចត្រូនិក​ផ្សេងៗ​ដែល​មាន​តម្លៃ​ទាប​ វា​មិន​មាន​សុវត្ថិ​ភាព​ ហើយ​ប្រសិន​ក្ដារ​ស្គី​អេឡិចត្រូនិក​នានា​ជា​ Toyota​ ដូចនេះ​ ZoomR​ គឺ​ជា​ Mercedes Benz។​

 

ZoomR​ នេះ​មាន​ពីរ​ម៉ូដែល​ Sport ​និង​ Classic៖

 

ZoomR Sport (​តម្លៃ​ប្រហែល​៧៨០ដុល្លារ, តម្លៃ​ក្រុមហ៊ុន)

ZoomR​ ក្ដារ​ស្គី​អេឡិចត្រូនិក​

 

ធ្វើ​ឡើង​ដោយ​សារធាតុ​អាលុយមីញ៉ូម​ ដែល​មាន​បណ្ដោយ​៦០៤​មីលីម៉ែត្រ​, ​ទទឹង​២២៥មីលីម៉ែត្រ​, ​និង​កម្ពស់​​១៧៨មីលីម៉ែត្រ ​និង​ទម្ងន់​ ១០.៧គីឡូក្រាម ​ហើយ​អាច​ទ្រ​ទម្ងន់​បាន​រហូត​ដល់​ ​១២០គីឡូក្រាម​ ដែល​អាច​ធ្វើ​ដំណើរ​បាន​ក្នុង​ល្បឿន​១០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ZoomR Sport​ មាន​បំពាក់​នូវ​កង់​កៅស៊ូ​ទំហំ​ ៦.៧អីញ / ១៧សង់ទីម៉ែត្រ​មួយ​គូរ​ ហើយ​អាច​ប្រើប្រាស់​បាន​ពី​១៥​ទៅ​ ​២០​គីឡូម៉ែត្រ​ក្នុង​ការ​សាក​ថ្ម​ពេញ​ម្ដង​ និង​ចំណាយ​ប្រមាណ​ពី​ ២ទៅ​៣ម៉ោង​សម្រាប់​ការ​បញ្ចូល​ថ្ម​ឲ្យ​ពេញ។

 

 

ZoomR Classic (តម្លៃ​ប្រហែល​ ៦៥០ដុល្លារ, តម្លៃ​ក្រុមហ៊ុន​)

 

ZoomR​ ក្ដារ​ស្គី​អេឡិចត្រូនិក​

ធ្វើ​ឡើង​ដោយ​សារធាតុ​អាលុយមីញ៉ូម​ ដែល​មាន​ប្រវែង​៥៨៤​មិល្លីម៉ែត្រ, ទទឹង​១៨៦​មិល្លីម៉ែត្រ​, និង​កម្ពស់​១៧៨​មិល្លីម៉ែត្រ​ និង​ទម្ងន់​ ១០​គីឡូក្រាម ​ហើយ​អាច​ទ្រ​ទម្ងន់​បាន​រហូត​ដល់​១២០គីឡូក្រាម​ ដែល​អាច​ធ្វើ​ដំណើរ​បាន​ក្នុង​ល្បឿន​ ​១០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ZoomR Classic​ មាន​បំពាក់​នូវ​កង់​កៅស៊ូ​ទំហំ​ ៦.៧អីញ / ១៧​សង់ទីម៉ែត្រ​មួយ​គូរ​ ហើយ​អាច​ប្រើប្រាស់​បាន​ពី​១៥​ទៅ​២០​គីឡូម៉ែត្រ​ក្នុង​ការ​សាក​ថ្ម​ពេញ​ម្ដង​ និង​ចំណាយ​ប្រមាណ​ពី​២ទៅ​៣ម៉ោង​សម្រាប់​ការ​បញ្ចូល​ថ្ម​ឲ្យ​ពេញ​ម្ដង។

 

 

 

 

ចុច​អាន៖ មួក​​សុវត្ថិភាព​ថ្មី​ អាច​ឲ្យ​អ្នក​មើល​ឃើញ​​​​ក្រោយ​មិន​បាច់​ងាក​​ កាត់​បន្ថយ​គ្រោះ​ថ្នាក់​​ចរាចរណ៍​

 

 

ZoomR​ ក្ដារ​ស្គី​អេឡិចត្រូនិក​

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ techguide , 3volv

នាំមកជូនដោយ

ZoomR​ ក្ដារ​ស្គី​អេឡិចត្រូនិក​