មុន​នេះ​បន្តិច ភ្ញាក់ផ្អើល​ឆេះ​បង្គោល​ភ្លើង​មួយ​កន្លែង​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត

ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៥ នេះ មាន​ករណី​ទុ​ស្សេ​ចរន្តអគ្គិសនី​លើ​បង្គោល​ភ្លើង​មួយ​កន្លែង ដែល​ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​ហេតុការណ៍ នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ទោះបីជា​យ៉ាងណា ហេតុការណ៍​នេះ ត្រូវ​បាន​អ្នកស្រុក​រាយការណ៍​ជូន​ទៅ​ខាង​ជំនាញ​របស់​ក្រុមហ៊ុន​ភ្លើង​បិទ​កាប៊ី​ន​ភ្លើងទាន់ ហើយ​ជំនាញ​ក៏​ចុះ​មក​អន្តរាគមន៍​ផង​ដែរ ដើម្បី​កុំឱ្យ​ឆេះ​រាលដាល ។