វិធី​ងាយៗ​ដើម្បី​ធ្វើ​ឲ្យ​អេក្រង់​កោង Galaxy S6 edge+ ​របស់​អ្នក​កាន់តែ​ងាយ​ប្រើប្រាស់​និង​ទាក់ទាញ​

: ​អេក្រង់​កាន់តែ​ធំការ​កម្សាន្ត​កាន់តែ​អស្ចារ្យ​Galaxy S6 edge+ ផ្តល់នូវ​ការប្រើប្រាស់​កាន់តែ​ងាយស្រួល​ក្នុងការ​ទំនាក់ទំនង​និង​ប្រើប្រាស់​កម្មវិធី​ពេញនិយម​បាន​កាន់តែ​ឆាប់រហ័ស​។​

​ដើម្បី​បង្ហាញ​ពី​ការប្រើប្រាស់​មុខងារ​ថ្មី​កាន់តែ​ងាយស្រួល​និង​មាន​ទំនុកចិត្ត​នេះ​គឺជា​គន្លឹះ​ខ្លះៗ​ដើម្បី​ប្រើប្រាស់​មុខងារ​នៅ​គែម​ទូរស័ព្ទ​កាន់តែ​ងាយស្រួល​។​ដំបូង​អ្នក​ត្រូវ​ចូលទៅ​កាន់​edge screen menu តាមរយៈ​setting​ជាមុនសិន​។​

វិធី​ងាយៗ​ដើម្បី​ធ្វើ​ឲ្យ​អេក្រង់​កោង Galaxy S6 edge+ ​របស់​អ្នក​កាន់តែ​ងាយ​ប្រើប្រាស់​និង​ទាក់ទាញ​

វិធី​ងាយៗ​ដើម្បី​ធ្វើ​ឲ្យ​អេក្រង់​កោង Galaxy S6 edge+ ​របស់​អ្នក​កាន់តែ​ងាយ​ប្រើប្រាស់​និង​ទាក់ទាញ​

People Edge: សម្រាប់​បន្ថែម​លេខ​ទំនាក់ទំនង​មនុស្ស​ជិតស្និទ្ធ​

​គ្មានអ្វី​សំខាន់​ជាង​មនុស្ស​នៅក្បែរ​ខ្លួន​នោះទេ​ហើយ People Edge​អាចធ្វើ​ឲ្យ​អ្នក​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ពួកគេ​ដោយ​អ្នក​អាច​ថែម​ឈ្មោះ​មនុស្ស​ជិតស្និទ្ធ​នៅ​គែម​អេក្រង់​កោង​របស់ Galaxy S6 edge+ បាន​៥​នាក់​និង​ប្រើប្រាស់​យ៉ាង​ងាយស្រួល​ជាមួយនឹង​ការចែក​ពណ៌​ដាច់ដោយឡែក​ពីគ្នា​។​
 
​ដើម្បី​ងាយស្រួល​ក្នុង​ចូលទៅ​កាន់​បញ្ជី​លេខ​ទំនាក់ទំនង​អ្នក​អាចដាក់​លម្អ​គែម​អេក្រង់​កោង​ជាមួយនឹង​ពណ៌​ផ្សេងគ្នា​នៅពេល​មាន​លោត​Notification ថ្មី​មក​។​លើសពីនេះទៅទៀត​People Edge​ក៏​អាច​ឲ្យ​អ្នកទំនាក់ទំនង​ជាមួយ​មិត្ត​របស់​អ្នក​ដោយ​ប្រើ​emoticons, pokes​រូបភាព​និង​សារ​ដែល​សរសេរ​ដោយ​ដៃ​បាន​ទៀតផង​។​

​វិធី​ប្រើ​៖
1.​    ​បើក​ទូរស័ព្ទ​ឡើង​
2.​    ​ជ្រើសរើស​មុខងារ​My people
3.​    ​ជ្រើសរើស​Add contact​ហើយ​ជ្រើសរើស​លេខ​ទំនាក់ទំនង​ដែល​អ្នក​ចង់​បន្ថែម​ចេញពី​បញ្ជី​លេខ​ទំនាក់ទំនង​របស់​អ្នក​
4.​    ​ដើម្បី​ដាក់​ពណ៌​លើ​បញ្ជី​ទំនាក់ទំនង​នីមួយៗ​tap​លើ​ពណ៌​នៅជាប់​ឈ្មោះ​ទំនាក់ទំនង​បន្ទាប់មក​ជ្រើសរើស​ពណ៌​ដែល​លោកអ្នក​ចូលចិត្ត​
5.​    ​ជាមួយ​ម៉ី​នុយ​People Edge​សូម​ជ្រើសរើស​OnCircle​ហើយ​បើក​វា​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ទៅ​មិត្ត​របស់​អ្នក​ដោយ​ប្រើ emoticons, pokes រូបភាព​និង​សារ​ដែល​សរសេរ​ដោយ​ដៃ​។​
6.​    ​អ្នក​អាច​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ជិតស្និទ្ធ​ដោយ​គ្រាន់តែ​វាស​ទៅកាន់​គែម​ទូរស័ព្ទ​រួច​tap​លើ​លេខ​ទំនាក់ទំនង​
7.​    ​វិធី​មួយទៀត​អ្នក​អាច​បន្ថែម​លេខ​ទំនាក់ទំនង​ដោយផ្ទាល់​ចេញពី​គែម​អេក្រង់​តែម្តង​ដោយ​គ្រាន់តែ​វាសដៃ​រួច​ចុច​សញ្ញា​បូក​(+)​បន្ទាប់មក​ជ្រើសរើស​លេខ​ទំនាក់ទំនង​ដែល​លោកអ្នក​ចង់​បន្ថែម​។​

វិធី​ងាយៗ​ដើម្បី​ធ្វើ​ឲ្យ​អេក្រង់​កោង Galaxy S6 edge+ ​របស់​អ្នក​កាន់តែ​ងាយ​ប្រើប្រាស់​និង​ទាក់ទាញ​

វិធី​ងាយៗ​ដើម្បី​ធ្វើ​ឲ្យ​អេក្រង់​កោង Galaxy S6 edge+ ​របស់​អ្នក​កាន់តែ​ងាយ​ប្រើប្រាស់​និង​ទាក់ទាញ​

Apps Edge: អាច​ឲ្យ​អ្នក​ចូលទៅ​កាន់​កម្មវិធី​ដែល​អ្នកប្រើប្រាស់​ញឹកញាប់​កាន់តែ​ឆាប់រហ័ស​

​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មានកម្ម​វិធី​ដែល​ខ្លួន​ប្រើប្រាស់​ញឹកញាប់​។​ប្រហែលជា​អ្នក​ចូលចិត្ត​ប្រើប្រាស់​បណ្តាញ​សង្គម​ឬក៏​ប្រហែលជា​លោកអ្នក​មិនអាច​រស់នៅ​ដោយ​គ្មាន​បទ​ចម្រៀង​ក្នុង​វិទ្យុ​បានឡើយ​។​អ្នក​ចូលទៅ​កាន់​កម្មវិធី​ដែល​នៅ​គែម​អេក្រង់​ទូរស័ព្ទ​បាន​គ្រប់ពេល​ហើយ​លោកអ្នក​ក៏​អាច​បន្ថែម​កម្មវិធី​ដោយផ្ទាល់​នៅ​គែម​អេក្រង់​ទូរស័ព្ទ​តែម្តង​។​


​វិធី​ប្រើ​៖
1.​    ​បើក​ទូរស័ព្ទ​
2.​    ​ជ្រើសរើស​កន្លែង​បន្ថែម​កម្មវិធី​
3.​    ​ជ្រើសរើស​កម្មវិធី​ដើម្បី​បន្ថែម​
4. ​    ​លោកអ្នក​អាច​ចូលទៅ​កាន់​កម្មវិធី​ដែល​លោកអ្នក​ចូលចិត្ត​ដោយ​គ្រាន់តែ​ វាសដៃ​ទៅលើ​គែម​ទូរស័ព្ទ​ហើយ​tap​លើ​កម្មវិធី​ដែល​អ្នក​ចង់​បើក​។​
5.​    ​ម្យ៉ាងវិញទៀត​លោកអ្នក​អាច​បន្ថែម​កម្មវិធី​ដោយផ្ទាល់​ចេញពី​គែម​ទូរស័ព្ទ​ ដោយ​គ្រាន់តែ​វាសដៃ​រួច​ចុច​សញ្ញា​បូក​(+)​និង​ជ្រើសរើស​កម្មវិធី​តែម្តង​។

វិធី​ងាយៗ​ដើម្បី​ធ្វើ​ឲ្យ​អេក្រង់​កោង Galaxy S6 edge+ ​របស់​អ្នក​កាន់តែ​ងាយ​ប្រើប្រាស់​និង​ទាក់ទាញ​

វិធី​ងាយៗ​ដើម្បី​ធ្វើ​ឲ្យ​អេក្រង់​កោង Galaxy S6 edge+ ​របស់​អ្នក​កាន់តែ​ងាយ​ប្រើប្រាស់​និង​ទាក់ទាញ​

​Edge Lighting: បើក​ពន្លឺ​នៅ​គែម​ទូរស័ព្ទ​

​ទោះបីជា​បិទ​សម្លេង​រោទិ៍​របស់​ទូរស័ព្ទ​Galaxy S6 edge+ ក៏​លោកអ្នក​អាច​នៅ​ដឹងថា​មាន​អ្នក​ទូរស័ព្ទ​មក​ឬ​មាន​notifications​។​ទោះបីជា​នៅពេល​អ្នក​ផ្កាប់​អេក្រង់​ទូរស័ព្ទ​ចុះ​ក៏ដោយ​ក៏​លោកអ្នក​អាច​ឃើញ​ពន្លឺ​ចេញពី​គែម​ទូរស័ព្ទ​ដែរ​។​ប្រសិនបើ​លោកអ្នក​បើក People Edge​ឡើង​វា​នឹង​លោត​ពណ៌​ដែល​ឆ្លើយតប​នឹង​ការកំណត់​របស់​My people​។​

​លើសពីនេះទៅទៀត​លោកអ្នក​អាច​កំណត់​ឲ្យ​មានការ​ឆ្លើយតប​ដោយ​ស្វ័យប្រវត្តិ​នៅពេល​ដែលមាន​ទូរស័ព្ទ​មក​ដោយ​មិនចាំបាច់​និយាយ​ដោយ​មិនបាច់​ផ្ងារ​ទូរស័ព្ទ​ឡើង​ឬក៏​ចុច​ទទួល​ទូរស័ព្ទ​។​

​វិធី​ប្រើ​៖
1.​    ​បើក​ទូរស័ព្ទ​ឡើង​
2.​    ​ដោយ​គ្រាន់តែ​Tap​លើ Quick reply​ដើម្បី​កំណត់​ឲ្យ​បដិសេធ​ការ​ទូរស័ព្ទ​ចូល​ដោយ​ផ្ញើ​សារ​ប្រាប់​អ្នក​ទូរស័ព្ទ​មក​។​ដាក់​ម្រាមដៃ​របស់​អ្នក​នៅលើ​heart rate sensor​ឲ្យ​បាន​២​វិនាទី​នៅពេលដែល​ទូរស័ព្ទ​ផ្កាប់​ចុះ​
3.​    ​រួច​កំណត់​សារ​ដែល​ត្រូវ​ឆ្លើយតប​។​

Information Stream:​គ្រប់គ្រង​ព័ត៌មាន​ដែល​អ្នក​ចាប់អារម្មណ៍​

​អ្នក​អាច​កំណត់​ព័ត៌មាន​ដែល​ត្រូវ​បង្ហាញ​នៅលើ Galaxy S6 edge+ ជាពិសេស​គឺ​ព័ត៌មាន​ដែល​អ្នក​ចាប់អារម្មណ៍​ឲ្យ​នៅលើ​គែម​អេក្រង់​នៅពេលដែល​ទូរស័ព្ទ​កំពុង​បិទ​ឬ​ផ្កាប់​ចុះ​។​អ្នក​ប្រហែលជា​ចាប់អារម្មណ៍​លើ​ព័ត៌មាន​ផ្សេងៗ​ដូចជា​ព័ត៌មាន​កម្សាន្ត​លទ្ធផល​បាល់ទាត់​ឬ​មើល​ស្តុក​ទីផ្សារ​ជាដើម​។​ប្រសិនបើ​អ្នក​ចង់ដឹង​ចង់​លឺ​ព័ត៌មាន​ទាំងនេះ​អ្នក​អាចដាក់​ឲ្យ​វា​លោត​បង្ហាញឡើង​ជានិច្ច​តាម​ដែល​អ្នក​ចង់បាន​។​
 

​វិធី​ប្រើ​៖

1.​    ​បើក​ទូរស័ព្ទ​
2.​    ​សូម​ជ្រើសរើស​Manage feeds
3.​    ​សូម​ជ្រើសរើស​ព័ត៌មាន​ថ្មីៗ​ដែល​អ្នក​ចង់​ឲ្យ​បង្ហាញ​ដោយ​ឆែក​មើល​តារាង​ដែលមាន​ឬ​ការ​ដោ​ន​ឡូត​ថ្មីៗ​
4.​    ​សូម​Tap​លើ​Recorder​កំណត់​ការបង្ហាញ​ថ្មីៗ​ដែល​អ្នក​ចង់បាន​
5.​    ​សូម​ចុច​ឲ្យ​ជាប់​និង​ទាញ​ព័ត៌មាន​ដាក់​តាម​លំដាប់​ដែល​អ្នក​ចង់បាន​
6.​    ​ត្រឡប់​ទៅ​Information streammenu​និង​ជ្រើសរើស​Edge screen​ដើម្បី​ជ្រើសរើស​រយៈពេល​ដែល​អ្នក​ចង់​ឲ្យ​បង្ហាញ​ព័ត៌មាន​
7.​    ​នៅត្រង់​ម៉ី​នុយ​បង្ហាញ​ព័ត៌មាន​សូម​ជ្រើសរើស​Weather ដើម្បី​ផ្លាស់ប្តូរ​ឬ​កែសម្រួល​ការបង្ហាញ​អំពី​ព្យាករណ៍​អាកាសធាតុ​
8.​    ​ដើម្បី​អាន​ព័ត៌មាន​ថ្មីៗ​សូម​វាស​ម្រាមដៃ​របស់​អ្នក​នៅ​គែម​អេក្រង់​និង​វាស​ម្រាមដៃ​ត្រឡប់​ទៅវិញ​នៅពេល​អេក្រង់​ទូរស័ព្ទ​កំពុង​បិទ​។​ដើម្បី​អាន​ព័ត៌មាន​ផ្សេងៗ​អ្នក​អាច​វាស​ម្រាមដៃ​ចុះ​ឬ​ឡើង​នៅ​គែម​អេក្រង់​។​

វិធី​ងាយៗ​ដើម្បី​ធ្វើ​ឲ្យ​អេក្រង់​កោង Galaxy S6 edge+ ​របស់​អ្នក​កាន់តែ​ងាយ​ប្រើប្រាស់​និង​ទាក់ទាញ​


វិធី​ងាយៗ​ដើម្បី​ធ្វើ​ឲ្យ​អេក្រង់​កោង Galaxy S6 edge+ ​របស់​អ្នក​កាន់តែ​ងាយ​ប្រើប្រាស់​និង​ទាក់ទាញ​


Night Clock: ដំណើរការ​គ្រប់ពេលវេលា​និង​ងាយស្រួល​មើល​
​    ​    ​
​អ្នក​អាច​ប្រើ​ទូរស័ព្ទដៃ​ធ្វើជា​នាឡិកា​ឬ​ជា​នាឡិការោទិ៍​ដើម្បី​ដាស់​អ្នក​ពី​ដំណេក​។​ប៉ុន្តែ​អ្នក​ប្រហែលជា​មិន​ចូលចិត្ត​មើល​អេក្រង់​ចាំង​ភ្នែក​ខ្លាំង​នៅពេល​យប់​។​Night clock​នៅលើ​ទូរស័ព្ទ Galaxy S6 edge+ អាចធ្វើ​ឲ្យ​នាឡិកា​នៅលើ​គែម​អេក្រង់​មាន​ពន្លឺ​ស្រាល​នៅពេលដែល​អេក្រង់​ធំ​បិទ​ឬ​អ្នក​ផ្កាប់​ទូរស័ព្ទ​ចុះ​។​

​វិធី​ប្រើ​៖

1.​    ​បើក​ទូរស័ព្ទ​
2.​    ​កំណត់​ម៉ោង​ចាប់ផ្តើម​និង​ម៉ោង​បញ្ចប់​ដែល​អ្នក​ចង់​ឲ្យ​Night clock បង្ហាញ​នៅលើ​អេក្រង់​ទូរស័ព្ទ​របស់​អ្នក​(​អ្នក​អាចដាក់​Night clock​យូរ​បំផុត​បាន​12​ម៉ោង​)

​ឆ្វេង​? ស្តាំ​? ដៃ​ធំ​? ម្រាម​តូច​? វា​គ្មានអ្វី​ជា​បញ្ហា​ទេ​ដូចដែល​អ្នក​ធ្លាប់​ដាក់​កម្មវិធី​នៅលើ​គែម​អេក្រង់​មិន​ថា​នៅ​ខាងឆ្វេង​ឬ​ស្តាំ​ទេ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​។​អ្នក​អាច​កំណត់ Edge handle​នៅតាម​ទីតាំង​ដែល​អ្នក​ចង់បាន​ដើម្បី​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​edge screen​។​

​វិធី​ប្រើ​៖

1.​    ​ដើម្បី​ប្តូរ​ទីតាំង​នៃ​គែម​ទូរស័ព្ទ​លោកអ្នក tap នៅលើ​សញ្ញា​ព្រួញ​រួច​ទាញ​វា​ទៅកាន់​ទីតាំង​គែម​អេក្រង់​ដែល​អ្នក​ចង់បាន​
2.​    ​tap លើ​Show Edge screen ដើម្បី​ជ្រើសរើស​អេក្រង់​ដែល​អ្នក​ចង់​ឲ្យ​វា​បង្ហាញ (​អេក្រង់​ទាំងអស់​ទាំង​អេក្រង់​ដើម​និង​អេក្រង់​ដែល​ចាក់សោ​រហើយ​)
3.​    ​នៅលើ​ម៉ី​នុយ​Edge screen សូម​ជ្រើសរើស​ទីតាំង​ដែល​អ្នក​ចង់បង្ហាញ​Edge screen​ថា​តើ​ខាងស្តាំ​ឬ​ខាងឆ្វេង​៕

​ប្រភព​: http://global.samsungtomorrow.com/tutorial-how-to-customize-the-edge-screen-of-the-galaxy-s6-edge/

​អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទី កន្លែង​។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ​LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​

​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​www.samsung.com​និង global.samsungtomorrow.com