ធ្វើ​ស្រូវប្រាំង មិន​ប្រកាន់​រដូវ ចុងរដូវ​វស្សា បាន​៧០​ភាគរយ នៅ​ស្រុក​ភ្នំស្រុក​

បន្ទាយមានជ័យ: បន្ទាប់ពី​ស្រូវ​រដូវវស្សា ពុំ​សូវ​បាន​ផល​នោះ មកទល់ពេលនេះ ពួកកសិករ បាន​សម្រុក​ធ្វើ​ស្រូវប្រាំង មិន​ប្រកាន់​រដូវ ចុងរដូវ​វស្សា បាន​ជាង ១.៦០០ ហិកតា ស្មើនឹង​ជាង ៧០ ភាគរយ ហើយ នៅ​ស្រុក​ភ្នំស្រុក​។​
    
​លោក សេង គី អភិបាលស្រុក​ភ្នំស្រុក បានអោយដឹងថា​: ត្រឹម​ពេលនេះ កសិករ​សម្រុក​ធ្វើ​ស្រូវប្រាំង មិន​ប្រកាន់​រដូវ ចុងរដូវ​វស្សា​បានជា​ង ១.៦០០ ហិកតា នៃ​ផែនការ ជាង ២.០០០ ហិកតា ឬ​ស្មើនឹង ៧០ ភាគរយ​ហើយ​។ ពួកគេ​ប្រើ​ទឹក​ពី​ប្រព័ន្ធ​ប្រឡាយ នៃ​អាង​ត្រពាំងថ្ម និង​ទឹក​បឹង ត្រពាំង ដែល​ភ្លៀង​ហុច​ឲ្យ​នៅ​ចុងរដូវ​នេះ​។ កសិករ​មួយចំនួន បាន​ប្រាប់​យើង ពេល​ចុះ​សម្ភាសន៍​ថា​: ពួកគេ​ប្រើ​ពូជស្រូវ​ស្រាល ក្នុងស្រុក ដូចជា​សែន​ក្រអូប សែន​ពិដោរ ផ្កាម្លិះ និង​ពូជ​បរទេស ដូចជា ពូជ​៨៥ ជាដើម​។​
    
​កសិករ បាន​និយាយ​បន្តថា​: ពួកខ្លួន​ខកចិត្ត​ខ្លាំង​ណាស់ នឹង​ការធ្វើ​ស្រែវស្សា ព្រោះតែ​គ្រោះរាំងស្ងួត និង​ភាព​ដំណោះស្រាយ​ពី​ផ្នែក​ពាក់ព័ន្ធ​។ ហេតុនេះ ពេលនេះ​តទៅ ខំ​សម្រុក​ធ្វើ​ស្រូវប្រាំង​។ តែ​ពេល​ព្រោះស្រូវ​នេះ ក៏​រងគ្រោះ​ខ្លះ​ដោយ​ភ្លៀង​កក់ខែ ចុងរដូវ​វស្សា ធ្វើអោយ​ខូច​ពូជស្រូវ​។ កសិករ បាន​បន្ថែមថា បើ​ការ​សន្សំសំចៃ ប្រើប្រាស់​ទឹកបាន​ល្អ  រដូវប្រាំង​ខាងមុខ ស្រែ​មួយចំនួនធំ នឹងធ្វើ​ស្រូវប្រាំង បាន​២​ដង ដើម្បី​ទប់ទល់​នឹង​ការខាតបង់ ស្រូវវស្សា​ធ្ងន់ធ្ងរ​។​
      
​លោក សេង គី អភិបាលស្រុក បាន​និយាយ​បន្តថា​: ស្ថានភាព​ទិន្នផល​ស្រូវ​រដូវវស្សា ទូទាំង​ស្រុក គឺ​ធ្លាក់ចុះ​ទាប​បំផុត បើ​ធៀប​នឹង​ឆ្នាំមុនៗ​។ តែមាន​កន្លែង​តិចតួច នៅបាន​ទិន្នផល​ខ្ពស់​ដែរ ដូចជា​ចំណុច​ខាងត្បូង តំបន់​សហគមន៍​ព្រៃឈើ​កូនខ្លែង ធ្នង់​ជាដើម​។​
   
​ចំណែក​គណ​:​កម្ម​ការគ្រប់គ្រង ទឹក​អាង​ត្រពាំងថ្ម បាន​និយាយ​ដែរ​ថា​: គេ​សម្រេច​បិទទ្វារ​ទឹកធំៗ នៃ​អាង​ត្រពាំងថ្ម​ហើយ ដើម្បី​ថែរក្សា និង​សន្សំសំចៃ​ទឹក គឺ​នៅ​បើក​តែ​លូបង្ហូរទឹក​តូចៗ បម្រើអោយ​ការស្រោចស្រព និង​ប្រើប្រាស់​ប្រចាំថ្ងៃ​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត ធារទឹក​អាង​ត្រពាំងថ្ម​ឆ្នាំនេះ ក៏​តិច​ដែរ គឺ​មានតែ​ប្រហែល ១០០ លាន​ម៉ែត្រត្រីគុណ នៃ​ធារទឹក អតិបរមា ១៧០-១៨០ លាន​ម៉ែត្រត្រីគុណ​៕ V/S

ធ្វើ​ស្រូវប្រាំង មិន​ប្រកាន់​រដូវ ចុងរដូវ​វស្សា បាន​៧០​ភាគរយ នៅ​ស្រុក​ភ្នំស្រុក​

ធ្វើ​ស្រូវប្រាំង មិន​ប្រកាន់​រដូវ ចុងរដូវ​វស្សា បាន​៧០​ភាគរយ នៅ​ស្រុក​ភ្នំស្រុក​

   

  • ធ្វើ​ស្រូវប្រាំង មិន​ប្រកាន់​រដូវ ចុងរដូវ​វស្សា បាន​៧០​ភាគរយ នៅ​ស្រុក​ភ្នំស្រុក​已关闭评论
  • 272 views
  • Hide Sidebar
    A+
Publish on:2015/11/18  Category:ក្នុងស្រុក