រដ្ឋមន្ត្រីការបរទេស​កម្ពុជា នឹង​ជួបប្រជុំ​ជាមួយ​បណ្តា​អង្គទូត ប្រចាំ​កម្ពុជា លើកឡើង​ពី​ស្ថានការណ៍​នយោបាយ​កម្ពុជា

ភ្នំពេញ: នៅវេលា​ម៉ោង ៩​ព្រឹក ថ្ងៃទី​១៩ ខែវិច្ឆិកា​ស្អែក​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ជួបពិភាក្សា​ជាមួយ​បណ្តា​អង្គទូត ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា នៅ​ទីស្តីការ​ក្រសួងការបរទេស​។ កិច្ចប្រជុំ​នោះ លោក​រដ្ឋមន្ត្រីការបរទេស ហោ ណាំហុង នឹង​លើកឡើង​ពី​ស្ថានការណ៍​នយោបាយ​កម្ពុជា ជម្រាបជូន​បណ្តា​អង្គទូត​បរទេស​ទាំងអស់​៕​