​ថៃ​ធ្វើ​មាតុភូមិនិវត្តន៍​ពលក​រ​ខ្មែរ ដែល​តវ៉ា​ឡើង​ប្រាក់ខែ និង​សុំ​បញ្ចុះ​ថ្លៃ​បន្ទប់​ជួល ថ្លៃ​ភ្លើង​

បន្ទាយមានជ័យ:  អាជ្ញា​ធរមាន​សមត្ថកិច្ច​ថៃ បានធ្វើ​មាតុភូមិនិវត្តន៍ ដោយ​បង្ខំ​នូវ​ពលករ​ខ្មែរ ដែល​តវ៉ា​សុំ​ឡើង​ប្រាក់​ឈ្នួល និង​សុំ​បញ្ចុះ​ថ្លៃ​បន្ទប់​ជួល​ស្នាក់នៅ និង​ថ្លៃ​ភ្លើង​។​
 
​ពលករ​ខ្មែរ​ស្របច្បាប់ ប្រមាណ ៥០០ នាក់ កំពុងធ្វើការ​នៅ​ប្រទេស​ថៃ ដែល​បាន​តវ៉ា​នោះ ត្រូវបាន​សមត្ថកិច្ច អាជ្ញាធរ​ថៃ បញ្ជូន​ត្រឡប់​ដោយ​បង្ខំ​មកវិញ តាម​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​ម៉ោង ១០ យប់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​
   
​ពលករ​ខ្មែរ​ខ្លះ បាន​និយាយថា​: ពួកខ្លួន​បាន​ទៅធ្វើ​ការ នៅ​តំបន់​និរតី នៃ​ប្រទេស​ថៃ តាមរយ​:​ក្រុមហ៊ុន​ពលករ CSSG នៅ​ខេត្ត​ឈុន​បូរី គឺមាន​ធ្វើការ​សំណង់ និង​រោងចក្រ តែ​ទទួលបាន​ប្រាក់​ឈ្នួល មិន​សមស្រប តាម​កម្លាំង​ពលកម្ម​នោះទេ​។ ហេតុនេះ កាលពី​ថ្ងៃទី​១៤-១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ពួកខ្លួន​នាំគ្នា​ធ្វើការ​តវ៉ា សុំ​តម្លើង​តំលៃ​ពលកម្ម ឬ​ប្រាក់​ឈ្នួល និង​សុំ​បញ្ចុះ​ថ្លៃ​បន្ទប់​, ថ្លៃ​អាហារ និង​ថ្លៃ​ភ្លើង​។​
    
​ពលករ បាន​និយាយថា​: គួរ​សោកស្តាយ ក្រោយពី​ពលករ​ខ្មែរ ធ្វើការ​តវ៉ា ក្រុមហ៊ុន​ថៃ មិនបាន​ឆ្លើយតប និង​គោរព​តាម​កិច្ចសន្យា លក្ខ​ខ័​ណ្ឌ​ការងារ​ទេ ហើយ​បាន​ប្តឹង​អោយ​សមត្ថកិច្ច អាជ្ញាធរ​ថៃ ចាប់​បញ្ជូនមក​កម្ពុជា​វិញ​។​
 
​ពលករ​ខ្មែរ​ទាំងនោះ បាន​ស្នើសុំ​អាជ្ញាធរ និង​ស្ថានទូត​កម្ពុជា ដើម្បី​ជួយ​អន្តរាគមន៍​ដោះស្រាយ​ផង គឺ​សុំ​ជួយ​ពលករ​ខ្មែរ អោយបាន​ប្រាក់​ឈ្នួល​សមស្រប តាម​កម្លាំង​ពលកម្ម ធ្វើ​ដូច​អ្វីដែល​ក្រុមហ៊ុន បានដាក់​ក្នុង​កិច្ចសន្យា​នឹង​ពលករ​ខ្មែរ ក៏​ដូច​ក្រុមហ៊ុន​នាំ​ពលករ​ខ្មែរ រួចមក​៕V/S

​ថៃ​ធ្វើ​មាតុភូមិនិវត្តន៍​ពលក​រ​ខ្មែរ ដែល​តវ៉ា​ឡើង​ប្រាក់ខែ និង​សុំ​បញ្ចុះ​ថ្លៃ​បន្ទប់​ជួល ថ្លៃ​ភ្លើង​

​ថៃ​ធ្វើ​មាតុភូមិនិវត្តន៍​ពលក​រ​ខ្មែរ ដែល​តវ៉ា​ឡើង​ប្រាក់ខែ និង​សុំ​បញ្ចុះ​ថ្លៃ​បន្ទប់​ជួល ថ្លៃ​ភ្លើង​