​ប្រជាពលរដ្ឋ​៧​នាក់ ពុល​ថ្នាំ​ដែល​គេ​បាញ់សម្លាប់ សត្វល្អិត​លើ​ដំណាំ​ពោត​

​កំពង់ឆ្នាំង: ប្រជាពលរដ្ឋ​ក្មេង​ចាស់ ចំនួន​៧​នាក់ មាន​អាកា​រៈ​ក្អួតចង្អោរ និង​ទន់ដៃទន់ជើង ជា​បន្តបន្ទាប់ ក្រោយពី​ធំក្លិន​ថ្នាំពុល ដែល​អ្នកជិតខាង បាន​បាញ់ថ្នាំ​សម្លាប់សត្វ​លិ្អ​ត​ការពារ​ដំណាំ ហើយ​ត្រូវបាន​គេ​បញ្ជូនមក​សង្គ្រោះបន្ទាន់ ចំនួន​៣​នាក់ នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ។​

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៦​ល្ងាច ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​កណ្តាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។​

​សមត្ថកិច្ច បានអោយដឹងថា ប្រជាពលរដ្ឋ​ដែល​ពុល​ថ្នាំ​បាញ់សម្លាប់​សត្វល្អិត​លើ​ដំណាំ ដែលមាន​អាកា​រៈ​ធ្ងន់ មាន​ចំនួន​៣​នាក់ ១.​ឈ្មោះ សាន់ ណូ​ប៉ះ អាយុ​២៧​ឆ្នាំ​, ២.​ឈ្មោះ លី សា​រ៉ស់ អាយុ​៥៥​ឆ្នាំ​, ៣.​ឈ្មោះ សាន់ សារី​ប៉ះ អាយុ​៣៥​ឆ្នាំ ។ ពួកគេ​មាន​ទីលំនៅ​ក្នុងភូមិ​កណ្តា​ល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ រីឯ​ក្មេង​៤​នាក់​ទៀត មាន​អា​ការៈ ពុល​តិចតួច ។​

​ប្រជាពលរដ្ឋ បានអោយដឹងថា មុន​ពេលដែល​ពួកគាត់​មាន​អា​ការៈពុល​ថ្នាំពុល​នោះ មាន​បុរស​ម្នាក់​ឈ្មោះ​សុខ សុជាតិ ដែល​រស់នៅ​ក្បែរ ផ្ទះ​របស់​ពួកគាត់ បាន​យក​ថ្នាំពុល​បាញ់សម្លាប់​សត្វល្អិត​លើ​ដំណាំ​ពោត ប៉ុន្តែ​ក្រោយពី​បាញ់ ក្លិន​ថ្នាំពុល​ទាំងនោះ បាន​ជះក្លិន​យ៉ាងខ្លាំងមកលើ​ផ្ទះ​របស់​ពួកគាត់ បណ្តាលអោយ មាន​អាកា​រៈ​ធេងធោង ឈឺក្បាល វិលមុខ រហូតដល់​ក្អួតចង្អោរ​យ៉ាងខ្លាំង​តែម្តង ៕V/S

​ប្រជាពលរដ្ឋ​៧​នាក់ ពុល​ថ្នាំ​ដែល​គេ​បាញ់សម្លាប់ សត្វល្អិត​លើ​ដំណាំ​ពោត​

​ប្រជាពលរដ្ឋ​៧​នាក់ ពុល​ថ្នាំ​ដែល​គេ​បាញ់សម្លាប់ សត្វល្អិត​លើ​ដំណាំ​ពោត​

​ប្រជាពលរដ្ឋ​៧​នាក់ ពុល​ថ្នាំ​ដែល​គេ​បាញ់សម្លាប់ សត្វល្អិត​លើ​ដំណាំ​ពោត​