បុរស​សតិ​មិន​គ្រប់​​ចាក់​ឪពុក​បង្កើត​មួយ​កាំបិត​ធ្លាយ​ពោះវៀន

ខេត្ត​ក​ណ្តា​ល ៖ បុរស​ម្នាក់​ត្រូវ​កូនប្រុស​បង្កើត​ដែល​គេ​ដឹង​ថា​ មាន​សតិ​មិន​គ្រប់​​​យក​កាំបិត​ចុង​ស្រូ​ច​ចាក់​​ធ្លាយ​ពោះវៀនដោយសារ​ខឹ​ងឪពុក​ស្តី​បន្ទោស​រឿងរូប​គេ​ចេះតែ​រក​រឿង​ម្តាយ ​។ ក្រោយ​ចាក់​ឪពុក​រួច​ហើយ​ ជន​សង្ស័យ​ត្រូវ​នគរបាល​ចាប់​វាយ​ខ្នោះ​បញ្ជូន​ទៅ​ចាត់​ការ​តាម​ច្បាប់​។

ហេតុការណ៍​​នេះ​បាន​​កើតឡើង​កាល​ពី​វេលា​ម៉ោង​១ ​និង​១០​នាទីរសៀល ថ្ងៃ​​ទី​១៧ ​វិច្ឆិកា  នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ​ភូមិ​ព្រែក​ចារ ឃុំ​សំបួរ ស្រុក​ល្វាឯម ​​។

នគរបាល​ស្រុក​ល្វាឯម​បានឱ្យដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​នៅ ថ្លាង ភេទប្រុស អាយុ​៥៧​ឆ្នាំ ​មុខរបរ​កសិករ ទីលំនៅ​នៅ​ភូមិ​ព្រក​ចារ ឃុំ​សំបួរ ស្រុក​ល្វាឯម ​​។ ចំណែក​ជនសង្ស័យ​ជា​កូនបង្កើត​ជន​រង​គ្រោះ​ឈ្មោះ​ថ្លាង គី​ម​ឡាយ ភេទ​ប្រុស អាយុ​29​ឆ្នាំ ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុង​បន្ទុក (​ជនសង្ស័យ​ជា​មនុស្សមានសតិ​មិន​គ្រប់) រយៈពេល​ពី​១​ខែ​ទៅ​២​ខែ​ម្ដង តែងតែ​ដើរ​រករឿង​ដេញ​វាយ​ដេញ​កាប់​អ្នកស្រុក​រយៈពេល​៣​ទៅ៤​ថ្ងៃ​ទើប​ស្វាង​សតិ​។ ចំណែក​ក្រុម​គ្រួសារ​ដើរ​តាម​ការពារ​រហូត​។