[ព័ត៌មាន] Apple មាន iPhone 5s ជំនាន់ទី 2 ថ្មី ដែលអាចដាក់បញ្ចេញ គ្រប់ពេលវេលា

[ព័ត៌មាន] Apple មាន iPhone 5s ជំនាន់ទី 2 ថ្មី ដែលអាចដាក់បញ្ចេញ គ្រប់ពេលវេលា
ក្រុមហ៊ុន Apple ត្រូវបាន គេរាយការណ៍ថា បានរៀបចំ iPhone 5s ជំនាន់ទី 2 ថ្មី ដែលប្រើ បន្ទៈឈីប A8 រួចរាល់ហើយ ហើយអាចចាប់ផ្តើម ការផលិត ពេលណាក៏បាន… នេះបើតាមវិុបសាយជប៉ុន Macotakara។

ប្រភព បានបន្តថា លក្ខណៈសម្បត្តិ iPhone 5s ជំនាន់ទី 2 នេះ មានដូចជា បន្ទៈឈីប A8, 802.11ac Wi‑Fi, ប្លូធូស 4.1 និង កាម៉េរា FaceTime លំដាប់ HD ទំហំ Aperture f/2.2។ ចំណែករូបរាង របស់វា មិនត្រូវបាន គេដឹងនោះទេ ប៉ុន្តែ Apple អាចធ្វើការ កម៉្មង់ផលិតវា និងបញ្ចេញលក់ នាឆ្នាំនេះ ពេលណា ក៏បាន។បើតាម ដំណឹងលេចលឺ កាលពីពេលថ្មីៗនេះ បានអោយដឹងថា Apple នឹងបញ្ចេញ iPhone 6c អេក្រង់ 4 អីុង នាពាក់កណ្តាល ឆ្នាំ 2016 ហើយពួកគេ នឹងមិនបោះបង់ អេក្រង់ទំហំតូចនេះ នោះទេ ព្រោះនៅមាន អ្នកប្រើប្រាស់ ត្រូវការវា នៅឡើយ៕
ប្រភព: Macotakara» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)

  • [ព័ត៌មាន] Apple មាន iPhone 5s ជំនាន់ទី 2 ថ្មី ដែលអាចដាក់បញ្ចេញ គ្រប់ពេលវេលា已关闭评论
  • 735 views
  • Hide Sidebar
    A+
Publish on:2015/11/18  Category:apple-ios