បទល្មើស​នេសាទ ​កើត​ពេញ ដងស្ទឹង​សង្កែ

Sanofi

​ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយថា មន្ត្រីជលផល​ខេត្តបាត់ដំបង ហាក់​មិន​អើរ​ពើ​ទាល់តែសោះ នៅពេល​បទល្មើស​នេសាទ ដូចជា​ការដាក់​ឆ្នុក ស្បៃ​អ៊ុយ និង​សំ​រ៉ា​ស់ កើតមាន​ពាសពេញ​ស្ទឹង​សង្កែ ​។​ បើតាម​ប្រជាពលរដ្ឋ​ដែល​រស់​តាម​ដងស្ទឹង​សង្កែ​បានបញ្ជាក់​ភ្នាក់ងារ​យក​ពត៌មានរ​បស់​យើង​ថា បទល្មើស​ឆ្នុក ស្បៃ អ៊ុយ​និង សំ​រ៉ា​ស់ទាំង​នោះ ត្រូវគេ​ដាក់​ចាប់ពី​ចំណុច​ភូមិ​ព្រែក​តាត​ន់ សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង រហូត​ទៅដល់​ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ដែល​វា​បាននិងកំពុង​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ទៅដល់​ពូជពង្ស​មច្ឆជាតិ ​។​

លោក ជួង សុភា នាយ​ខណ្ឌ​ជលផល​ខេត្តបាត់ដំបង​បាន​ប្រាប់ថា កាលពី​លើក​មុន លោក​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ធ្វើការ​បង្ក្រាប​ម្តង​រួចមកហើយ ប៉ុន្តែ​ក្រុម​ប្រជា​នេសាទ​ទាំងនោះ​បានដឹងខ្លួន​មុន រួច​ក៏​នាំគ្នា​រើចេញ​អស់ តែ​យ៉ាងណាក៏ដោយ នៅថ្ងៃនេះ លោក​នឹង​ឲ្យ​មន្ត្រីជលផល​ខាង​ស្រុក​សង្កែ​ចុះទៅ​មើល ​។​

ទោះជា​យ៉ាងណាក៏ដោយ ក្រុម​ប្រជាពលរដ្ឋ​នៅ​ទីនោះ បាន​និយាយថា ពួកគាត់​នឹង​រង់​ចាំមើល​ចំណាត់ការ​របស់​មន្ត្រីជលផល តើ​អាច​ធ្វើបាន ឬ​យ៉ាងណា ?​ព្រោះ​រឿងនេះ​កើត​ឡើងជា​យូរណាស់​មកហើយ នៅតែ​ពុំ​អាច​បង្ក្រាបបាន​ទៀត​ ៕
​សុ ថា​ត់​



Related