អាមេរិក និង បារាំង ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីកម្ទេចពួក ISIS

ប៉ារីស ៖ បន្ទាប់ពីការ វាយប្រហារ ដោយភេរវកម្ម នៅប៉ារីស កាលពី សប្តាហ៍មុន ការចងកំហឹង លើក្រុមរដ្ឋអ៊ីស្លាម IS កាន់តែកញ្ជ្រោលឥទ្ធិពលឡើង ស្របពេល ដែលមេដឹកនាំបណ្តាប្រទេស លោកខាងលិច បានអះអាងថា នឹងធ្វើការវាយកម្ទេចពួកភេរវករទាំងនោះ ឲ្យអស់ពីលើ ភពផែនដី នេះតែម្តង។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា លោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ និង លោករដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃើរី បានជួបពិភាក្សាគ្នានៅវិមាន អេលីហ្សេ នៃទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ដោយក្នុងនោះភាគីទាំងពីរ បាន ប្តេជ្ញា ប្រើប្រាស់នូវ កម្លាំងយោធាដ៏ខ្លាំងក្លារួមគ្នា ដើម្បីកម្ចាត់ក្រុម IS នៅប្រទេសស៊ីរី ឲ្យខ្ទេចតែម្តង។

គួរបញ្ជាក់ថា នេះជាការប្រកាសសងសឹកតែម្តង ពីសំណាក់បារាំង និង អាមេរិក ដោយសារតែ ពួក IS នេះ មានគម្រោងបន្ថែមទៀត ក្នុងការវាប្រហារនៅបារាំង ព្រមទាំងអាមេរិក៕

អាមេរិក និង បារាំង ប្រកាសត្រៀមខ្លួនរួចរាល់ ដើម្បីកម្ទេចពួក ISIS