ម្ជូរត្រកួន

ថ្ងៃនេះមង្គលការនិងបង្ហាញវិធី​ធ្វើ​ម្ហូប​ខ្មែរ​យើង​មួយ​មុខ​ទៀត​ហើយ​សម្រាប់​​បង​ប្អូន​ស្ត្រី​មេ​ផ្ទះ​។គ្រាន់​តែ​ឃើញ​រូប​ក៏​ស្រក់​ទឹក​មាត់​ដែល​ចំពោះ​ម្ហូប​ខ្មែរ​មួយ​មុខ​នេះ​ដែល​មាន​ឈ្មោះ​ថា​ ម្ជូរត្រកួន​។ចង់​ដឹង​របៀប​ធ្វើ​យ៉ាង​ណា​នោះ​ទៅ​មើល​ខាង​ក្រោម​ទាំង​អស់​គ្នា​...


គ្រឿងផ្សំ៖


- ត្រីរ៉ស់ រឺ ត្រីឆ្លាំង ( កាត់ជាដុំ )
- កំពិស
- អំពិលទុំ
- ត្រកួន កាត់កង់ប្រហែល2ថ្នាំងដៃ
- ប្រហុកសាច់
- ទឹកត្រី ស្ករស ម្សៅស៊ុប អំបិល
- ម្អម ហាន់តូច


វិធីធ្វើ៖


- ដាក់ដាំទឹកក្នុងឆ្នាំងសម្លអោយពុះ រួចបង់​ប្រហុក​ចូល​ ទុក​អោយ​ពុះ​ម្ដង​ទៀត​ ហើយ​ដួស​ពពុះ​ចេញ​ (​ សម្ល​ដែល​បង់​ប្រហុក​ តែង​មាន​ពពុះ​ )​ បន្ទាប់​មក​ដាក់​ត្រី​ អំបិល​ ទឹកត្រី​ ស្ករស​ ម្សៅស៊ុប​ ទុកអោយពុះ ហើយដាក់ អំពិល​ទុំ​ចូល​ ទុក​អោយ​ពុះ​ម្ដង​ទៀត​រួច​ភ្លក់​មើ ល​អោយ​ល្មម​ តាម​ការ​ចូលចិត្ត​
- បន្ទាប់​មក​ដាក់​ត្រកួន​ និង​ កំពិស​ចូល​ ទុក​អោយ​ពុះ​ឆ្អិន​បន្លែ​ហើយ​ ទើប​ដាក់​ម្អម​ចូល​ រួច​ជា​ការ​ស្រច​ ។​

 ម្ជូរត្រកួន

ផ្តល់សិទ្ធដោយ៖មុខម្ហូបប្រចាំ គ្រួសារ&Housewife Onlineshop

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ម្ជូរត្រកួន