ជនភៀសខ្លួន​ស៊ី​រីបានមកដល់​អង់គ្លេស​លើកដំបូង​ម្សិលមិញ

អង់គ្លេស​៖​ជន​ភៀស​ស៊ី​រី​ខ្លួន​១០០​នាក់​នៃ​ចំនួន​ជនភៀសខ្លួន​ស៊ី​រី​២​ម៉ឺន​នាក់ ដែល​រដ្ឋាភិបាល​អង់គ្លេស​បាន​សន្យា​ឲ្យ​ពួកគេ​ជ្រកកោន​រហូតដល់ ឆ្នាំ​២០២០​បាន​មកដល់​ចក្រភព​អង់គ្លេស​លើកដំបូង​កាលពី​ម្សិលមិញ​។​នេះបើយោងតាមសារព័ត៌មានExpressរបស់អង់គ្លេស។

​ក្រុម​ជនភៀសខ្លួន​ខាងលើ​បាន​មកដល់​ចក្រភព​អង់គ្លេស​ម្សិលមិញ តាមរយៈ​ជើង​ហោះ​ក្នុង​ព្រលានយន្តហោះ Glasgow ហើយ​រំពឹងថា​នឹង​តាំង​ទីលំនៅ​ក្នុង​ទឹកដី​ប្រទេស​ស្កុ​តឡែ​ន​។ ក្រុម​ជន​ភៀស​ទាំងនោះ​គឺ​មកពី​ជំរំ​ជនភៀសខ្លួន​ក្នុងប្រទេស ស៊ី​រិ លី​បង់ និង ហ្ស៊​កដា​នី ដើម្បី​គេច​ចេញពី​សង្គ្រាម​។​

​ជនភៀសខ្លួន​ជាច្រើន​ទៀត​នឹង​បន្ត​មកដល់​ចក្រភព​អង់គ្លេស​ក្នុង រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ទៀត​។ ប្រទេស​ស្កុ​តឡែ​ន​នឹង​ទទួល​ពួកគេ​ទាំងនោះ​៣៥០​នាក់​បន្ថែមទៀត​។​

​លោកនាយក​រដ្ឋមន្ត្រី​អង់គ្លេស David Cameron បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ជនភៀសខ្លួន​ចំនួន​១០០០​នាក់​នឹង​មកដល់​តាំង​លំនៅ​នៅ​អង់គ្លេស​មុន​ពិធីបុណ្យ​គ្រី​ស​ម៉ាស​មកដល់ ហើយ​លោក​ជឿជាក់ថា ជនភៀសខ្លួន​ដែល​រងទុក្ខវេទនា​ដោយសារ​សង្គ្រាម រ៉ាំរ៉ៃ​ក្នុងប្រទេស​កំណើត​ខ្លួន នឹងមាន​សុវត្ថិភាព​ស្ថិតក្រោម​ការមើល​ថែ​ពី​សំណាក់​រដ្ឋាភិបាល​អង់គ្លេស​៕

ជនភៀសខ្លួន​ស៊ី​រីបានមកដល់​អង់គ្លេស​លើកដំបូង​ម្សិលមិញ