គង់ វិច្ឆិកា ធ្វើ​ខួប២០ឆ្នាំ​យប់មិញ


គង់ វិច្ឆិកា ធ្វើ​ខួប២០ឆ្នាំ​យប់មិញ

តារា​សម្ដែង និង ជា​ពិធី​ការិនី ​កញ្ញា គង់ វិច្ឆិកា បាន​ធ្វើ​ខួប​គម្រប់​២០ឆ្នាំ​របស់​ខ្លួន កាល​ពី​យប់​មិញ​នេះ នៅ​ឯ​ភោជនីយដ្ឋាន ម្ដាយ​អតីត​​តារា​សម្ដែង សារ៉ាយ សក្ខណា ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក  ខួប​របស់​នាង​មាន​អ្នក​សិល្បៈ​​ចូល​រួម​​តិចតួច​​ប៉ុណ្ណោះ។

 

 

គង់ វិច្ឆិកា ធ្វើ​ខួប២០ឆ្នាំ​យប់មិញ

 

 

វិច្ឆិកា បាន​ថ្លែង​ឲ្យ​ដឹង​ថា ខួប​របស់​នាង​កាល​ពី​យប់​មិញ​នេះ បាន​អញ្ជើញ​ភ្ញៀវ​ប្រហែល​ជិត១០តុ ហើយ​ក្នុង​នោះ​មាន​អ្នក​សិល្បៈ​តែ​ជាង​១០នាក់ តែ​ប៉ុណ្ណោះ។ មូលហេតុ​ដែល​នាំ​ឲ្យ តារា​ស្រី​ម្នាក់​នេះ មិន​បាន​​អញ្ជើញ​អ្នក​សិល្បៈ​ច្រើន​មក​ចូល​រួម​ក៏​ព្រោះ ក្រុម​គ្រួសារ​នាង ឧស្សាហ៍​មាន​កម្មវិធី មិន​ចង់​
​រំខាន​គេ​ច្រើន។ “កាល​​ឆ្នាំ​មុន​ខ្ញុំ​ធ្វើ​ម្ដង​ហើយ កាល​ណោះ​ខ្ញុំ​ហៅ​តារា​ច្រើន តែ​​ឆ្នាំ​នេះ ខ្ញុំ​ហៅ​​តែ​អ្នក​ជិតស្និទ្ធ​ទេ មិន​ចង់​រំខាន​គេ​ច្រើន​ដង”។

 

កញ្ញា គង់ វិច្ឆិកា បាន​បញ្ជាក់​ថា ខួប​យប់​មិញ​នេះ​មិន​មាន​អ្នក​ណា​ចេញ​មុខ​ឧបត្ថម្ភ​​ពី​ក្រោយ​ខ្នង​ឡើយ ការ​ចំណាយ​ទាំង​អស់​​ខ្លួន​​នាង​ជា​អ្នក​រ៉ាប់រង​។

 

គង់ វិច្ឆិកា បាន​បោះ​ជំហាន​ចូល​សិល្បៈ​ជាង ៣​ឆ្នាំ​ប៉ុណ្ណោះ ដោយ​ធ្លាប់​ថត​ខ្សែ​ភាពយន្ត​​បាន៥​ ទៅ៦ រឿង​មក​ហើយ  ការ​សម្ដែង​របស់​នាង​បាន​ត្រឹម​តួអង្គ​បន្ទាប់​បន្សំ​​ទេ។ ថ្មីៗ​នេះ នាង​​ត្រូវ​បាន​ស្ថានីយ​ទូរទស្សន៍​ហង្សមាស ផ្ដល់​ឱកាស​ឲ្យ​ធ្វើ​ជា​ពិធី​ការិនី​ ក្នុង​​កម្មវិធី ​”តំបន់​យុវវ័យ”  ដោយ​ការ​មក​ចាប់​អាជីព​ពិធី​ការិនី​កម្មវិធី​ផ្សាយ​ផ្ទាល់​នេះ វិច្ឆិកា ទើប​តែ​ធ្វើ​បាន​២សប្ដាហ៍​តែ​ប៉ុណ្ណោះ។

 

ឆ្នាំ ​២០១៤​ កន្លង​ទៅ​នាង​ធ្លាប់​ធ្វើ​ខួប​កំណើត​​ទ្រង់ទ្រាយ​ធំ​មួយ ដោយ​មិត្ត​សិល្បៈ​ខ្លះ​អះអាង​ថា​ គឺ​ជា​ ការ​ជួយ​ឧបត្ថម្ភ​ពី​គូស្នេហ៍​នៅ​ក្រៅ​ប្រទេស ប៉ុន្តែ​ តារា​រូប​នេះ​បដិសេធន៍៕
គង់ វិច្ឆិកា ធ្វើ​ខួប២០ឆ្នាំ​យប់មិញ

 

គង់ វិច្ឆិកា ធ្វើ​ខួប២០ឆ្នាំ​យប់មិញ

 

គង់ វិច្ឆិកា ធ្វើ​ខួប២០ឆ្នាំ​យប់មិញ

 

គង់ វិច្ឆិកា ធ្វើ​ខួប២០ឆ្នាំ​យប់មិញ

 

គង់ វិច្ឆិកា ធ្វើ​ខួប២០ឆ្នាំ​យប់មិញ

 

គង់ វិច្ឆិកា ធ្វើ​ខួប២០ឆ្នាំ​យប់មិញ

 

គង់ វិច្ឆិកា ធ្វើ​ខួប២០ឆ្នាំ​យប់មិញ

 

គង់ វិច្ឆិកា ធ្វើ​ខួប២០ឆ្នាំ​យប់មិញ

 

គង់ វិច្ឆិកា ធ្វើ​ខួប២០ឆ្នាំ​យប់មិញ

 

គង់ វិច្ឆិកា ធ្វើ​ខួប២០ឆ្នាំ​យប់មិញ

 

គង់ វិច្ឆិកា ធ្វើ​ខួប២០ឆ្នាំ​យប់មិញ

 

គង់ វិច្ឆិកា ធ្វើ​ខួប២០ឆ្នាំ​យប់មិញ

 

គង់ វិច្ឆិកា ធ្វើ​ខួប២០ឆ្នាំ​យប់មិញ
គង់ វិច្ឆិកា ធ្វើ​ខួប២០ឆ្នាំ​យប់មិញ

 

 

គង់ វិច្ឆិកា ធ្វើ​ខួប២០ឆ្នាំ​យប់មិញ

 

អត្ថបទ៖ ខុត សីហា