សមត្ថកិច្ច បន្តចុះចាប់ខ្លួន ជនជាតិវៀតណាម ធ្វើការនៅរោងសិប្បកម្មធ្វើតុទូ ពីបទរស់នៅខុសច្បាប់

ភ្នំពេញ ៖ កាល​ពី​វេ​លា​ម៉ោ​ង ២​និ​ង​៣​០​នា​ទី​ រ​សៀ​ល​ថ្ងៃ​ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥ លោ​ក​ឧត្ត​ម​សេ​នី​យ៏​ទោ អ៊ុក ហៃសិឡា ប្រ​ធា​ន​នា​យ​ក​ដ្ឋា​ន​ស៊ើ​ប​អ​ង្កេ​ត និ​ង​អ​នុ​វត្ត​នី​តិ​វិ​ធី នៃ​អគ្គ​នា​យ​ក​ដ្ឋា​ន អន្តោ​ប្រ​វេ​ស​ន៏ ក្រ​សួង​ម​ហា​ផ្ទៃ​ បាន​ថ្លែ​ង​ថា កម្លាំ​ង​រប​ស់​លោ​ក​ សហ​កា​រជា​មួយ​ស្ន​ង​កា​រ​ដ្ឋា​ន​ន​គ​រ​បា​ល រាជ​ធា​នី​ភ្នំ​ពេ​ញ​ ដឹ​ក​នាំ​ដោ​យ​តំ​ណា​ង​អ​យ្យ​កា​រ បា​ន​ចុះ​ឆែ​ក​ឆេ​រ នៅ​រោង​សិ​ប្ប​កម្ម​ធ្វើ​តុ​ទូ​នៅ​ផ្លូវ 1BT ស​ង្កា​ត់​បឹ​ង​ទំ​ពុ​ន ខណ្ឌ​មា​ន​ជ័យ​ ដោ​យ​ឃា​ត់​ខ្លួ​ន​ជ​ន​ជា​តិ​វៀត​ណា​ម ចំ​នួន​ ៥​នាក់ ដើ​ម្បី​ពិ​និ​ត្យ​មើ​ល​លិ​ខិត​ស្នាម​ស្នា​ក់​នៅ ។ លោកឧត្តមសេនីយ៏ បានបញ្ជាក់ថា ក្រោយការត្រួតពិនិត្យ ជនជាតិវៀតណាមទាំង៥នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​សួ​រ​នាំ​បន្ត​ទៀត​ ខណ​:​រ​ក​ឃើ​ញ​ថា​បា​ន​ប្រើ​ទិ​ដ្ឋា​ការ​ខុស​ដើ​ម្បី​ចា​ត់​កា​រ​តា​ម​នី​តិ​វិ​ធី​ ៕ ដោយ៖ ចាន់ធី