​បារាំង​ ចាញ់​អង់គ្លេស ២-០ ឯ​​ Martial ​រង​របួស​ដើរ​ឈើច្រត់


​បារាំង​ ចាញ់​អង់គ្លេស ២-០ ឯ​​ Martial ​រង​របួស​ដើរ​ឈើច្រត់

ក្រុម​ជម្រើស​ជាតិ​បារាំង​ បាន​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​តោ​កំណាច​អង់គ្លេស ២-០ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​​នៅ​កីឡដ្ឋាន​ Wembley ​យប់​មិញ ​ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​បារាំង​​ Anthony Martial ​របស់​ក្រុម​ Manchester United ​បាន​រង​របួស​ រហូត​ដល់​ដើរ​ឈើច្រត់។

 

​បារាំង​ ចាញ់​អង់គ្លេស ២-០ ឯ​​ Martial ​រង​របួស​ដើរ​ឈើច្រត់

 

​បារាំង​ ចាញ់​អង់គ្លេស ២-០ ឯ​​ Martial ​រង​របួស​ដើរ​ឈើច្រត់

 

​​២​គ្រាប់​របស់​ម្ចាស់​ផ្ទះ​​អង់គ្លេស គឺ​រក​បាន​ដោយ​ការ​ស៊ុត​ពី​ចម្ងាយ​របស់​ខ្សែ​បម្រើ​ Dele Alli ​របស់​ក្រុម​ Tottenham Hot Spur ​នាទី​៣៩ និង​ខ្សែ​ប្រយុទ្ធ​ Wayne Rooney ​​ស៊ុត​១​គ្រាប់​ទៀត​ នៅ​តង់​ទី​២​​នាទី​៤៨។

 

​Martial ​ត្រូវ​បាន​ដូរ​ចេញ​នៅ​នាទី​៦៧ ជំនួស​ដោយ​ Antoine Griezmann ​ដោយសារ​របួស​ជើង​ឆ្វេង ហើយ​ពេល​ចប់​ការ​ប្រកួត​គេ​ឃើញ​កីឡាករ​រូប​នេះ មាន​រុំ​បង់ និង​​ដើរ​កាន់​ឈើច្រត់​ថែម​ទៀត​ ដែល​អាច​​នឹង​អវត្តមាន​ពី​​ក្រុម​បិសាច​ក្រហម ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប៉ះ​ Watford ​​នៅ​ Premier League ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ។

 

​​គ្រូ​បង្វឹក​បារាំង​​លោក​ Didier Deschamps ​បាន​និយាយ​ថា៖ “គាត់​ឈឺចាប់​ខ្លាំង​ណាស់ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ការ​ភ្លាត់​ជើង​របស់​គាត់​ប៉ុណ្ណោះ។ ភាព​ធ្ងន់ធ្ងរ​បញ្ហា​របួស​របស់​កីឡាករ​វ័យ​១៩​ឆ្នាំ​រូប​នេះ មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ”។

 

Martial ​ស៊ុត​ឲ្យ​ Man Utd បាន​៥​គ្រាប់​ហើយ​រដូវ​កាល​នេះ តាំង​ពី​ផ្ទេរ​​​ពី​ Monaco ទៅ​ Old Trafford ​តម្លៃ​៣៦​លាន​ផោន កាល​ដើម​រដូវ​កាល ហើយ​កីឡាករ​វ័យ​ក្មេង​រូប​នេះ ​មាន​ទម្រង់​លេង​យ៉ាង​ល្អ ដែល​ជួយ​ឲ្យ​ Man Utd ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៤ ក្នុង​តារាង​ Premier League ផង​ដែរ៕

 

​បារាំង​ ចាញ់​អង់គ្លេស ២-០ ឯ​​ Martial ​រង​របួស​ដើរ​ឈើច្រត់

 

​បារាំង​ ចាញ់​អង់គ្លេស ២-០ ឯ​​ Martial ​រង​របួស​ដើរ​ឈើច្រត់

 

​បារាំង​ ចាញ់​អង់គ្លេស ២-០ ឯ​​ Martial ​រង​របួស​ដើរ​ឈើច្រត់

 

​បារាំង​ ចាញ់​អង់គ្លេស ២-០ ឯ​​ Martial ​រង​របួស​ដើរ​ឈើច្រត់

 

​បារាំង​ ចាញ់​អង់គ្លេស ២-០ ឯ​​ Martial ​រង​របួស​ដើរ​ឈើច្រត់

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ កីឡាករ​បារាំង​​ទៅ​ដល់​​អង់គ្លេស ​ដាក់​កម្លាំង​​​​ការពារ​យ៉ាង​តឹងរ៉ឹង

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail