ស្បែក​ជើង​ Gerrard ពាក់​ឲ្យ Liverpool ថ្ងៃ​ចុង​ក្រោយ​ លក់​បាន​ជាង៦ម៉ឺនដុល្លារ


ស្បែក​ជើង​ Gerrard ពាក់​ឲ្យ Liverpool ថ្ងៃ​ចុង​ក្រោយ​ លក់​បាន​ជាង៦ម៉ឺនដុល្លារ

ស្បែកជើង​បាល់ទាត់​ដែល​រចនា​ឡើង​សម្រាប់​កីឡាករ Steven Gerrard ពាក់​លេង​ថ្ងៃ​ប្រកួត​ចុង​ក្រោយឲ្យ Liverpool ត្រូវ​គេ​ដាក់​លក់​លើ eBay បាន​ជាង ៦០១០០ ដុល្លារ​អាមេរិក។

 

ស្បែក​ជើង​ Gerrard ពាក់​ឲ្យ Liverpool ថ្ងៃ​ចុង​ក្រោយ​ លក់​បាន​ជាង៦ម៉ឺនដុល្លារ

 

ការ​ដាក់​លក់​រៀបចំ​ដោយ​គេហទំព័រ The Anfield Wrap ដើម្បី​យក​ថវិកា​ដែល​បាន​យក​ទៅ​បរិច្ចាគ​ដល់មូលនិធិ​កាកបាទ​ក្រហម​របស់​ប្រទេស​អង់គ្លេស។ ការ​ដេញ​ថ្លៃ​មាន​ចំនួន ១៨៥ដង ហើយ​ចប់​ត្រឹម តម្លៃ៤០២០០ផោន ដែល​ស្មើ​នឹង ៦០១០០ដុល្លារអាមេរិក។

 

លោក Rob Arnold មន្ត្រី​កាកបាទ​ក្រហម​អង់គ្លេស ​មាន​ប្រសាសន៍​ថា៖ “Steven Gerrard គឺជា​និមិត្តរូប​នៃ​ប្រជាជន​ក្នុង​ទីក្រុង Liverpool ជា​មនុស្ស​ម្នាក់​ដែល​ចំណាយ​ពេលវេលាច្រើន​បំផុតជាមួយ​បាល់ទាត់​តាំង​ពី​កុមារភាព។ យើង​សូម​អរគុណ​ដល់​គាត់​ដែល​បាន​បរិច្ចាគ​ប្រាក់នេះ​មក​កាកបាទ​ក្រហម​ដើម្បី​ជួយ​ដល់​មូលនិធិ​សង្គ្រោះ​ជន​ភៀស​ខ្លួន​នៅ​អឺរ៉ុប”។

 

ស្បែក​ជើង​ Gerrard ពាក់​ឲ្យ Liverpool ថ្ងៃ​ចុង​ក្រោយ​ លក់​បាន​ជាង៦ម៉ឺនដុល្លារ

 

ស្បែក​ជើង​ប្រភេទ​ដែល Gerrard បាន​ពាក់​គឺ​ក្រុមហ៊ុន Adidas បាន​ផលិត​តែ១៧ គូ​ប៉ុណ្ណោះ នៅ​ខាង​ផ្នែក​ខាង​ក្នុង​របស់​វា​មាន​ភ្ជាប់​សារ​ លា​ជា​ចុង​ក្រោយ​ដល់​អតីត​ប្រធាន​ក្រុម Liverpool ជា​ភាសា​អង់គ្លេស​ថា ​“You leave a legend, you’ll return a hero. The city of Liverpool is always with you. You’ll never walk alone”៕

 

ស្បែក​ជើង​ Gerrard ពាក់​ឲ្យ Liverpool ថ្ងៃ​ចុង​ក្រោយ​ លក់​បាន​ជាង៦ម៉ឺនដុល្លារ

Gerrard ក្នុងប្រកួត​ចុង​ក្រោយ​របស់​ខ្លួន

 

ចុចអាន៖ Gerrard ចង់​បាន​​មិត្ត​ចាស់​​​ធ្វើ​ជំនួយការ​ បើ​មាន​ឱកាស​ដឹក​នាំ​​ Liverpool

ចុចអាន៖ Gerrard អាច​នឹង​ត្រឡប់​មក​លេង​ឲ្យ Liverpool វិញ

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ mirror