អាសាដ​មាន​ទឹកមាត់​លេប​ក្រោយ​លោក ហូ​ឡង់ ថា​លោក​មិនមែនជា​សត្រូវ​បារាំង​

​ក្រោយ​ការវាយប្រហារ​ដោយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​កណ្តាល​ក្រុងប៉ារីស​សម្លាប់​រង្គាល​ម​នុស្ស ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បាន​អះអាងថា ក្រុម​រដ្ឋ​ឥស្លាម​ជាស​ត្រូវ​របស់​បារាំង​ពិតប្រាកដ ហើយ​ប្រមុខរដ្ឋ​ស៊ី​រី បា​សា អាល់ អាសាដ មិនមែនជា​សត្រូវ​បារាំង​ឡើយ​។​នេះ​មានន័យថា បារាំង​អាច​នឹង​ចាប់ដៃ​អាសាដ​ដើម្បី​ប្រយុទ្ធប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម​រួមគ្នា​នៅពេល​អនាគត​ផង​។

​ដើមឡើយ​គេ​ភ័យ​ថា ក្រោយ​ភេរវជនអុកឡុកអឺរ៉ុបខ្លាំង ក្រៅពីទ័ព​អាមេរិក បារាំង និង​សម្ព័ន្ធមិត្ត​អាមេរិក​ឯទៀត​បាន​លែស​ដើម្បី​វាយប្រហារ​នៅ​ស៊ី​រី និង​ឆ្លៀត​ផ្តួលរំលំ​របប​អាសាដ​ផង​។ ប៉ុន្តែ​ក្រោយមក លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ថ្លែងៗ​ពេញមាត់​នៅមុខ​អង្គសភា​ទាំងមូល​ថា អាសាដ​មិនមែនជា​សត្រូវ​របស់​បារាំង​ឡើយ តែ​ក្រុម​រដ្ឋ​ឥស្លាម​ឯណោះ​ទេ​ទើប​ជាស​ត្រូវ​ពិតប្រាកដ​។​

​លោក​ថា ៖ «​នៅ​ស៊ី​រី យើង​កំពុង​ស្វែងរក​ដំណោះស្រាយ​នយោបាយ​បញ្ចប់​បញ្ហា ដែល​បញ្ហា​នោះ​មិនមែន​លោក អាសាដ​ឡើយ​។ សត្រូវ​របស់​យើង​នៅ​ស៊ី​រី​គឺ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​ឯនោះ​ទេ​»​។

​ការលើកឡើង​ពេញៗ​មាត់​ពី​តួនាទីលោក អាសាដ ក្នុងសង្គ្រាមស៊ីវិលស៊ីរី របស់លោក ហូឡង់ នេះ​បញ្ជាក់​ច្បាស់​ពី​ចេតនា​និង​គោលនយោបាយ​របស់​បារាំង​ចំពោះ​បញ្ហា​នៅ​ស៊ី​រីបច្ចុប្បន្ន​។  ថ្វីបើ​បារាំង​ធ្លាប់​ចាត់ទុក​អាសាដ ជា​ជន​ផ្តាច់ការ ឬ​ឧក្រិដ្ឋជនសង្គ្រាម​ក៏ដោយ លោក អាសាដ លែង​ជា​បន្លា​ក្នុង​ភ្នែក​លោកខាងលិច​ដូច​មុន​ហើយមកដល់ពេលនេះ​។ ការចុះ​ចេញពី​តំណែង​របស់​អាសាដ មុន​មាន​កិច្ចព្រមព្រៀង​ឬ​បង្កើត​រដ្ឋាភិបាល​អន្តរ​កាលនោះ លែង​ជា​ចំណុច​ស្នូល​របស់លោក​ខាងលិច​ដែរ ហើយ​គេ​រំពឹងថា​បារាំង​ក៏​នឹង​សហការ​ជាមួយ​របប​ដឹកនាំ​អាសាដ តាម​កម្ចាត់​ក្រុម​រដ្ឋ​ឥស្លាម​ស៊ី​រី​និង​អ៊ីរ៉ាក់​ដែលជា​សត្រូវ​រួមគ្នា​។ 

​ក្រៅពី​ប្រកាសថា របប​អាសាដ​មិនមែនជា​សត្រូវ​របស់​បារាំង ប្រធានាធិបតី​បារាំង​ក៏បាន​ប្រកាស​បន្ត​វាយប្រហារ​និង​ពង្រីក​ការវាយប្រហារ​របស់ខ្លួន​នៅក្នុង​ប្រទេស​ស៊ី​រី​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​ទាំងនោះ​។

​បារាំង​បង្កើន​ការវាយប្រហារ​ប្រឆាំង​ក្រុម​ភេរវជន​ទាំងនេះ​នៅ​ស៊ី​រី​ដោយ​សហការ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត​ដូចជា​អាមេរិក សមាជិក​សម្ព័ន្ធ​អន្តរជាតិ​ឯទៀត និង​រុស្ស៊ី​ផងដែរ​។ តាំងពី​ក្រោយ​ថ្ងៃ​វាយប្រហារ​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ប៉ារីស បារាំង​បញ្ជា​យន្តហោះ​ចម្បាំង​ឲ្យ​ទម្លាក់​គ្រាប់​មិនតិចជាង​៤០​លើក​ឡើយ​នៅ​តំបន់ Raqqa ដោយ​កម្ទេច​អស់ទីតាំង​សំខាន់ៗ​របស់​ក្រុម​នេះ​អស់​ច្រើន​កន្លែង​ផង​។

​លោក ហូ​ឡង់ ក៏​គ្រោង​នឹង​ជួប​ជាមួយ​ជជែក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​លោក អូ​បា​ម៉ា ដើម្បី​រក​ការគាំទ្រ​ដើម្បី​បង្កើន​កម្លាំង​ប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន​ជ្រុលនិយម​នេះដែរ​។ បើ​ក្រុម​មហាអំណាច​ទាំងនេះ​ត្រូវរ៉ូវ​គ្នា​និង​យល់ឃើញ​ស្របគ្នា វា​ជាស​ញ្ញា​វិជ្ជមាន​សម្រាប់​ការដោះស្រាយ​បញ្ហា​សង្គ្រាមរ៉ាំរ៉ៃ​នៅ​ស៊ី​រី និង​បញ្ចប់​ចលនា​ជ្រុលនិយម​នៅ​ទីនោះ​ផង​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​