លោក បាន គីមូន ជំរុញ​ឲ្យ​បក្ស​នយោបាយ​ទាំងពីរ​បញ្ឈប់​ហិង្សា​និង​គំរាមកំហែង​គ្នា

អគ្គ​លេខាធិការអង្គការ​សហ​ប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ជំរុញ​ដល់​បក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង បញ្ឈប់​ហិង្សា ការ​គំរាមកំហែង និង​និង​បៀតបៀន​គ្នា​ទៅ​វិញ​ទៅ​មក។

លោក បាន គីមូន ថ្លែង​ដូច្នេះ​កាល​ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា បន្ទាប់​ពី​កម្ដៅ​នយោបាយ​កម្ពុជា​បាន​កើន​ឡើង ក្រោយ​ពី​​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី មក​អនុវត្ត​ទោស​រឿង​ចាស់​កាល​ពី​៧​ឆ្នាំ​មុន។

លោក បាន គីមូន សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​នយោបាយ​កម្ពុជា​ដែល​កំពុងតានតឹង ហើយ​លោក​អំពាវ​ដល់​បក្ស​ប្រជាជន និង​បក្ស​សង្គ្រោះជាតិ ឲ្យ​បន្ត​នូវ​វប្បធម៌​សន្ទនា តាម​បែប​ប្រជាធិបតេយ្យ​ដែល​ជា​កត្តា​ចាំបាច់​សម្រាប់​ស្ថិរភាព​នយោបាយ និង​សង្គម​មាន​សន្តិភាព។

ដីកា​តុលាការ​ចាប់​ខ្លួន​លោក សម រង្ស៊ី រហូត​ដល់​រដ្ឋសភា​បាន​សម្រេច​ដក​សមាជិកភាព​របស់​លោក ទៀត​នោះ ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក សម រង្ស៊ី កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ឯ​ប្រទេស​កូរ៉េខាងត្បូង បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ចាប់​ខ្លួន​ឡើង​វិញ ពី​សំណុំ​រឿង​ចាស់ ដែល​កប់​ទុក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...