វិធី​ងាយៗ​ធ្វើ​ឱ្យ​អេ​ក្រង់កោង Galaxy S6 edge+ ងាយ​ប្រើ​ប្រាស់


វិធី​ងាយៗ​ធ្វើ​ឱ្យ​អេ​ក្រង់កោង Galaxy S6 edge+ ងាយ​ប្រើ​ប្រាស់

អេក្រង់​កាន់​តែ​ធំ​ ការ​កម្សាន្ត​កាន់​តែ​អស្ចារ្យ Galaxy S6 edge+ ផ្តល់​នូវ​ការ​ប្រើ​ប្រាស់​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់​ទំនង​ និង​ប្រើ​ប្រាស់​កម្មវិធី​ពេញ​និយម​បាន​កាន់​តែ​ឆាប់​រហ័ស។ ដើម្បី​បង្ហាញ​ពី​ការ​ប្រើ​ប្រាស់​មុខងារ​ថ្មី​កាន់​តែ​ងាយ​ស្រួល​និង​មាន​ទំនុក​ចិត្ត​ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ខ្លះៗ​ដើម្បី​ប្រើ​ប្រាស់​មុខងារ​នៅ​គែម​ទូរស័ព្ទ​កាន់​តែ​ងាយ​ស្រួល។ ដំបូង​អ្នក​ត្រូវ​ចូល​ទៅ​កាន់ edge screen menu តាមរយៈ ​settingជា​មុន​សិន។

 
វិធី​ងាយៗ​ធ្វើ​ឱ្យ​អេ​ក្រង់កោង  Galaxy S6 edge+ ងាយ​ប្រើ​ប្រាស់

 
People Edge: សម្រាប់​បន្ថែម​លេខ​ទំនាក់​ទំនងម​នុស្ស​ជិត​ស្និទ្ធ
គ្មាន​អ្វី​សំខាន់​ជាង​មនុស្ស​នៅ​ក្បែរ​ខ្លួន​នោះ​ទេ​ ហើយ People Edge អាច​ធ្វើ​ឱ្យ​អ្នក​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​ពួក​គេ ដោយ​អ្នក​អាច​ថែម​ឈ្មោះ​មនុស្ស​ជិត​ស្និទ្ធ​នៅ​គែម​អេក្រង់​កោង​របស់ Galaxy S6 edge+ បាន​៥​នាក់​និង​ប្រើប្រាស់​យ៉ាង​ងាយ​ស្រួល​ជាមួយ​នឹង​ការ​ចែក​ពណ៌​ដាច់​ដោយ​ឡែក​ពី​គ្នា។ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ចូល​ទៅ​កាន់​បញ្ជី​លេខ​ទំនាក់​ទំនង​អ្នក​អាច​ដាក់​លម្អ​គែម​អេក្រង់​កោង​ជាមួយ​នឹង​ពណ៌​ផ្សេង​គ្នា​នៅ​ពេល​មាន​លោត Notification ថ្មី​មក។ លើស​ពី​នេះ​ទៅ​ទៀត People Edge ក៏​អាច​ឲ្យ​អ្នក​ទំនាក់​ទំនង​ជាមួយ​មិត្ត​របស់​អ្នក​ដោយ​ប្រើ emoticons, pokes រូបភាព ​និង​សារ​ដែល​សរសេរ​ដោយ​ដៃ​បាន​ទៀត​ផង។

 
វិធីប្រើ៖
1.បើក​ទូរស័ព្ទ​ឡើង
2.ជ្រើស​រើស​មុខងារ My people
3.ជ្រើស​រើសAdd contact​ហើយ​ជ្រើស​រើស​លេខ​ទំនាក់​ទំនង​ដែល​អ្នក​ចង់​បន្ថែម​ចេញ​ពី​បញ្ជី​លេខ​ទំនាក់​ទំនង​របស់​អ្នក
4.ដើម្បី​ដាក់​ពណ៌​លើ​បញ្ជី​ទំនាក់​ទំនង​នីមួយៗ​ tapលើ​ពណ៌​នៅ​ជាប់​ឈ្មោះ​ទំនាក់​ទំនង​ បន្ទាប់​មក​ជ្រើស​រើស​ពណ៌​ដែល​លោក​អ្នក​ចូល​ចិត្ត
5.ជាមួយ​ម៉ីនុយ People Edge សូម​ជ្រើស​រើស OnCircle ហើយ​បើក​វា​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ទៅ​មិត្ត​របស់​អ្នក​ដោយ​ប្រើ emoticons, pokes រូបភាព​ និង​សារ​ដែល​សរសេ​រដោយ​ដៃ។
6.អ្នក​អាច​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ជិត​ស្និទ្ធ​ដោយ​គ្រាន់​តែ​វាស​ទៅ​កាន់​គែម​ទូរស័ព្ទ​ រួច tap លើ​លេខ​ទំនាក់​ទំនង
7.វិធី​មួយ​ទៀត​អ្នក​អាច​បន្ថែម​លេខ​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ចេញ​ពី​គែម​អេក្រង់​តែ​ម្តង​ដោយ​គ្រាន់​តែ​វាស​ដៃ រួច​ចុច​សញ្ញា​បូក (+) បន្ទាប់​មក​ជ្រើស​រើស​លេខ​ទំនាក់​ទំនង​ដែល​លោក​អ្នក​ចង់​បន្ថែម។

 
វិធី​ងាយៗ​ធ្វើ​ឱ្យ​អេ​ក្រង់កោង  Galaxy S6 edge+ ងាយ​ប្រើ​ប្រាស់
 

 

Apps Edge: អាច​ឱ្យ​អ្នក​ចូល​ទៅ​កាន់​កម្មវិធី​ដែល​អ្នក​ប្រើប្រាស់​ញឹក​ញាប់​កាន់​តែ​ឆាប់​រហ័ស
មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​កម្មវិធី​ដែល​ខ្លួន​ប្រើប្រាស់​ញឹក​ញាប់។ប្រហែល​ជា​អ្នក​ចូល​ចិត្ត​ប្រើប្រាស់​បណ្តាញ​សង្គម​ ឬ​ក៏​ប្រហែល​ជា​លោក​អ្នក​មិន​អាច​រស់​នៅ​ដោយ​គ្មាន​បទ​ចម្រៀង​ក្នុង​វិទ្យុ​បាន​ឡើយ។អ្នក​ចូល​ទៅ​កាន់​កម្មវិធី​ដែល​នៅ​គែម​អេក្រង់​ទូរស័ព្ទ​បាន​គ្រប់​ពេល​ហើយ​លោក​អ្នក​ក៏​អាច​បន្ថែម​កម្មវិធី​ដោយ​ផ្ទាល់​នៅ​គែម​អេក្រង់​ទូរស័ព្ទ​តែម្តង។

 
វិធីប្រើ៖
1.បើក​ទូរស័ព្ទ
2.ជ្រើស​រើស​កន្លែង​បន្ថែម​កម្មវិធី
3.ជ្រើស​រើស​កម្មវិធី​ដើម្បី​បន្ថែម
4.លោក​អ្នក​អាច​ចូល​ទៅ​កាន់​កម្មវិធី​ដែល​លោក​អ្នក​ចូល​ចិត្ត​ ដោយ​គ្រាន់​តែ​វាស​ដៃ​ទៅ​លើ​គែម​ទូរស័ព្ទ​ ហើយtapលើ​កម្មវិធី​ដែល​អ្នក​ចង់​បើក
5.ម្យ៉ាងវិញ​ទៀត​លោក​អ្នក​អាច​បន្ថែម​កម្មវិធី​ដោយ​ផ្ទាល់​ចេញ​ពី​គែម​ទូរស័ព្ទ​ ដោយ​គ្រាន់​តែ​វាស​ដៃ​ រួច​ចុច​សញ្ញា​បូក​ (+) និង​ជ្រើស​រើស​កម្មវិធី​តែ​ម្តង។
 

Edge Lighting: បើក​ពន្លឺ​នៅ​គែម​ទូរស័ព្ទ
ទោះ​បី​ជា​បិទ​សំឡេង​រោទ៍​របស់​ទូរស័ព្ទGalaxy S6 edge+ ក៏​លោក​អ្នក​អាច​នៅ​ដឹង​ថា​មាន​អ្នក​ទូរស័ព្ទ​មក ឬ​មានnotifications។ ទោះ​ជា​នៅ​ពេល​អ្នក​ផ្កាប់​អេក្រង់​ទូរស័ព្ទ​ចុះ​ក៏​ដោយ​ ក៏​លោក​អ្នក​អាច​ឃើញ​ពន្លឺ​ចេញ​ពី​គែម​ទូរស័ព្ទ​ដែរ។ ប្រសិន​បើ​លោក​អ្នក​បើក People Edgeឡើង​វា​នឹង​លោត​ពណ៌​ដែល​ឆ្លើយ​តប​នឹង​ការ​កំណត់​របស់ My people។
លើស​ពី​នេះ​ទៅ​ទៀត​លោក​អ្នក​អាច​កំណត់​ឲ្យ​មាន​ការ​ឆ្លើយ​តប​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​ដែល​មាន​ទូរស័ព្ទ​មក​ដោយ​មិន​ចាំបាច់​និយាយ​ មិន​បាច់​ផ្ងារ​ទូរស័ព្ទ​ឡើង​ ឬ​ក៏​ចុច​ទទួល​ទូរស័ព្ទ។
 
 
វិធីប្រើ៖
1.បើក​ទូរស័ព្ទ​ឡើង
2.ដោយ​គ្រាន់​តែTapលើ Quick replyដើម្បី​កំណត់​ឲ្យ​បដិសេធ​ការ​ទូរស័ព្ទ​ចូល​ ដោយ​ផ្ញើសារ​ប្រាប់​អ្នក​ទូរស័ព្ទ​មក។ ដាក់​ម្រាម​ដៃ​របស់​អ្នក​នៅ​លើ heart rate sensor ឱ្យ​បាន​២វិនាទី​នៅ​ពេល​ដែល​ទូរស័ព្ទ​ផ្កាប់​ចុះ
3.រួច​កំណត់​សារ​ដែល​ត្រូវ​ឆ្លើយ​តប។

 
វិធី​ងាយៗ​ធ្វើ​ឱ្យ​អេ​ក្រង់កោង  Galaxy S6 edge+ ងាយ​ប្រើ​ប្រាស់
វិធី​ងាយៗ​ធ្វើ​ឱ្យ​អេ​ក្រង់កោង  Galaxy S6 edge+ ងាយ​ប្រើ​ប្រាស់

 
Information Stream:គ្រប់​គ្រង​ព័ត៌មាន​ដែល​អ្នក​ចាប់​អារម្មណ៍
អ្នក​អាច​កំណត់​ព័ត៌មាន​ដែល​ត្រូវ​បង្ហាញ​នៅ​លើ Galaxy S6 edge+ ជា​ពិសេស​គឺ​ព័ត៌មាន​ដែល​អ្នក​ចាប់​អារម្មណ៍ឱ្យ​នៅ​លើ​គែម​អេ​ក្រង់​នៅ​ពេល​ដែល​ទូរស័ព្ទ​កំពុង​បិទ​ឬ​ផ្កាប់​ចុះ។អ្នក​ប្រហែល​ជា​ចាប់​អារម្មណ៍​លើ​ព័ត៌មាន​ផ្សេងៗ ដូចជា​ព័ត៌មាន​កម្សាន្ត​ លទ្ធផល​បាល់​ទាត់​ ឬ​មើល​ស្តុក​ទីផ្សារ​ជា​ដើម។ប្រសិន​បើ​អ្នក​ចង់​ដឹង​ចង់​លឺ​ព័ត៌មាន​ទាំង​នេះ​ អ្នក​អាច​ដាក់​ឲ្យ​វា​លោត​បង្ហាញ​ឡើង​ជានិច្ច​តាម​ដែល​អ្នក​ចង់បា​ន។

 
វិធី​ប្រើ៖
1.បើក​ទូរស័ព្ទ
2.ជ្រើស​រើស Manage feeds
3.ជ្រើសរើស​ព័ត៌មាន​ថ្មីៗ​ដែល​អ្នក​ចង់​ឱ្យ​បង្ហាញ​ ដោយ​ឆែក​មើល​តារាង​ដែល​មាន ឬ​ដោន​ឡូត​ថ្មីៗ
4.Tapលើ Recorderកំណត់​ការ​បង្ហាញ​ថ្មីៗ​ដែល​អ្នក​ចង់​បាន
5.ចុច​ឱ្យ​ជាប់និង​ទាញ​ព័ត៌មាន​ដាក់​តាម​លំដាប់​ដែល​អ្នក​ចង់​បាន
6.ត្រឡប់​ទៅ Information stream​ menuនិង​ជ្រើស​រើសEdge screenដើម្បី​ជ្រើស​រើស​រយៈពេល​ដែល​អ្នក​ចង់​ឲ្យ​បង្ហាញ​ព័ត៌មាន
7.នៅ​ត្រង់​ម៉ីនុយ​បង្ហាញ​ព័ត៌មាន​សូម​ជ្រើស​រើសWeather ដើម្បី​ផ្លាស់ប្តូរ ឬ​កែ​សម្រួល​ការ​បង្ហាញ​អំពី​ព្យាករណ៍​អាកាស​ធាតុ
8.ដើម្បី​អាន​ព័ត៌មាន​ថ្មីៗ ​សូម​វាស​ម្រាម​ដៃ​របស់​អ្នក​នៅ​គែម​អេក្រង់​និង​វាស​ម្រាម​ដៃ​ត្រឡប់​ទៅ​វិញ​នៅ​ពេល​អេក្រង់​ទូរស័ព្ទ​កំពុង​បិទ។ ដើម្បី​អាន​ព័ត៌មាន​ផ្សេងៗ​អ្នក​អាច​វាស​ម្រាម​ដៃ​ចុះ​ឬ​ឡើង​នៅ​គែម​អេ​ក្រង់។

 
វិធី​ងាយៗ​ធ្វើ​ឱ្យ​អេ​ក្រង់កោង  Galaxy S6 edge+ ងាយ​ប្រើ​ប្រាស់

 
Night Clock: ដំណើរ​ការ​គ្រប់​ពេល​វេលា​និង​ងាយ​ស្រួល​មើល
អ្នក​អាច​ប្រើ​ទូរស័ព្ទ​ដៃ​ធ្វើ​ជា​នាឡិកា ឬ​ជា​នាឡិកា​រោទ៍​ដើម្បី​ដាស់​អ្នក​ពី​ដំណេក។ ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​ចូល​ចិត្ត​មើល​អេក្រង់​ចាំង​ភ្នែក​ខ្លាំង​នៅ​ពេល​យប់។ Night clockនៅ​លើ​ទូរស័ព្ទ Galaxy S6 edge+ អាច​ធ្វើ​ឲ្យ​នាឡិកា​នៅ​លើ​គែម​អេក្រង់​មាន​ពន្លឺ​ស្រាល​នៅ​ពេល​ដែល​អេក្រង់​ធំ​បិទ ឬ​អ្នក​ផ្កាប់​ទូរស័ព្ទ​ចុះ។

 
វិធី​ប្រើ៖
1.បើក​ទូរស័ព្ទ
2.កំណត់​ម៉ោង​ចាប់​ផ្តើម​និង​ម៉ោង​បញ្ចប់​ដែល​អ្នក​ចង់​ឱ្យNight clock បង្ហាញ​នៅ​លើ​អេក្រង់​ទូរស័ព្ទ​របស់​អ្នក (អ្នក​អាច​ដាក់ Night clockយូរ​បំផុត​បាន12ម៉ោង)
ឆ្វេង? ស្តាំ? ដៃធំ? ម្រាមតូច? វា​គ្មាន​អ្វី​ជា​បញ្ហា​ទេ​ ដូច​ដែល​អ្នក​ធ្លាប់​ដាក់​កម្មវិធី​នៅ​លើ​គែម​អេក្រង់​មិន​ថា​នៅ​ខាង​ឆ្វេង​ ឬ​ស្តាំ​ទេ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់។ អ្នក​អាច​កំណត់ Edge handle នៅ​តាម​ទីតាំង​ដែល​អ្នក​ចង់​បាន​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ edge screen។

 
 
វិធីប្រើ៖
1.ដើម្បី​ប្តូរ​ទីតាំង​នៃ​គែម​ទូរស័ព្ទ​លោក​អ្នក tap នៅ​លើ​សញ្ញា​ព្រួញ​ រួច​ទាញ​វា​ទៅ​កាន់​ទីតាំង​គែម​អេក្រង់​ដែល​អ្នក​ចង់​បាន
2.tap លើ Show Edge screen ដើម្បី​ជ្រើស​រើស​អេក្រង់​ដែល​អ្នក​ចង់​ឱ្យ​វា​បង្ហាញ (អេក្រង់​ទាំង​អស់​ ទាំង​អេក្រង់​ដើម​និង​អេក្រង់​ដែល​ចាក់​សោ​ហើយ)
3.នៅ​លើ​ម៉ីនុយEdge screen សូម​ជ្រើស​រើស​ទីតាំង​ដែល​អ្នក​ចង់​បង្ហាញEdge screenថា​តើ​ខាង​ស្តាំ​ ឬ​ខាង​ឆ្វេង។

 
វិធី​ងាយៗ​ធ្វើ​ឱ្យ​អេ​ក្រង់កោង  Galaxy S6 edge+ ងាយ​ប្រើ​ប្រាស់

 
ប្រភព:
http://global.samsungtomorrow.com/tutorial-how-to-customize-the-edge-screen-of-the-galaxy-s6-edge/
 

 
អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
​គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យា ​ដោយ​ផ្តល់​លទ្ធភាព​ថ្មីៗ​ជូន​មនុស្ស​គ្រប់រូប គ្រប់​ទី​កន្លែង​។ តាម​រយៈ​ការ​បង្កើត​ថ្មី និង​របក​គំហើញ​ឥត​ឈប់​ឈរ យើង​កំពុង​តែ​ផ្លាស់​ប្តូរ​ឲ្យ​កាន់​តែ ប្រសើរ​ឡើង​នូវ​ពិភព​ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់​ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីន​ថត​រូប ឧបករណ៍ ផ្ទះ​បាយ ម៉ាស៊ីន​ថត​ចម្លង ប្រព័ន្ធLTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍​ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED​។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយ​មាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក​។​

 
​ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ ​www.samsung.com​និង global.samsungtomorrow.com

 

វិធី​ងាយៗ​ធ្វើ​ឱ្យ​អេ​ក្រង់កោង  Galaxy S6 edge+ ងាយ​ប្រើ​ប្រាស់

នាំមកជូនដោយ

វិធី​ងាយៗ​ធ្វើ​ឱ្យ​អេ​ក្រង់កោង  Galaxy S6 edge+ ងាយ​ប្រើ​ប្រាស់