តំណែងនាយខណ្ឌ រដ្ឋបាលព្រៃឈើ ខេត្តរតនគិរី និងមណ្ឌលគិរី និងធ្វើការផ្លាស់ ប្តូរក្នុងពេលខ្លី ខាងមុខនេះ

រតនគិរីៈ យោងតាម ប្រភពព័ត៌មាន ច្បាស់ការ បានប្រាប់ឲ្យដឹងថា នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី គឺលោកវង សុក្រសិរី និងទៅកាន់តួនាទីថ្មី ជានាយខណ្ឌរដ្ឋបាលព្រៃ ឈើមណ្ឌលគិរី និងជំនួសនាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី គឺលោក កែប កត់មកកាន់តួនាទីថ្មី ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី។

បើតាមមន្ត្រីរដ្ឋបាលព្រៃឈើខណ្ឌរដ្ឋរតនគិរីម្នាក់ សូមមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថា សេចក្តី ប្រកាស ស្តីពីការផ្លាស់ប្តូរតំណែង រវាងខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី និងមណ្ឌលគិរី ចេញជាផ្លូវការ ហើយ ប៉ុន្តែរងចាំតែពេលវេលាដែលថ្នាក់លើ មកប្រកាសប្រគល់ភារកិច្ចតែប៉ុណ្ណោះ។ ជាមួយគ្នានឹង ការផ្លាស់ប្តូរតំណែងនេះដែរ មតិប្រជាពលរដ្ឋនិងមហាជនជាពិសេស ក្រុមឈ្មួញរកស៊ីឈើ បានលើកឡើងស្រដៀងគ្នាថា លោកវង សុក្រសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើ ពិតជាមានសំណាងណាស់ដោយថ្នាក់លើប្រគល់ភារកិច្ចទៅខេត្តថ្មី ដែលគេចាត់ទុកថា ជាខេត្តសំបូរធនធានព្រៃឈើ ដែលគេ អះអាងថា ប្តូរពីកន្លែងខ្លាញ់ទៅកន្លែងត្រូវប៉ាន់។ ប្រភពព័ត៌មាន ដោយឡែកទៀត ប្រាប់ឲ្យដឹងថា ក្រៅពីដោះដូរតំណែង នាយខណ្ឌរដ្ឋបាលព្រៃឈើ ពីរនាក់ខាងលើ ក៏មានការតំឡើងតួនាទីលោកជា កុណារ៉ា ពីនាយសង្កាត់រដ្ឋបាលព្រៃឈើ ក្រុងបានលុង ទៅជានាយផ្នែករដ្ឋបាល ព្រៃឈើវ៉ើនសៃ៕

តំណែងនាយខណ្ឌ រដ្ឋបាលព្រៃឈើ ខេត្តរតនគិរី និងមណ្ឌលគិរី និងធ្វើការផ្លាស់ ប្តូរក្នុងពេលខ្លី ខាងមុខនេះ

  • តំណែងនាយខណ្ឌ រដ្ឋបាលព្រៃឈើ ខេត្តរតនគិរី និងមណ្ឌលគិរី និងធ្វើការផ្លាស់ ប្តូរក្នុងពេលខ្លី ខាងមុខនេះ已关闭评论
  • 405 views
  • Hide Sidebar
    A+
Publish on:2015/11/18  Category:ក្នុងស្រុក