​យុវជន​ម្នាក់​ជា​កម្មករ​រោងចក្រ ស្រា​បៀរ​អង្គរ ក្រុងព្រះសីហនុ ខ្យល់គរ​ស្លាប់

ព្រះសីហនុ: យុវជន​ម្នាក់​ដែលជា​បុគ្គលិករោងចក្រ​ស្រា​បៀរ​អង្គរ បាន​ខ្យល់គរដួល​ស្លាប់ នៅខាង មុខ​រោងចក្រ​ស្រា​បៀរ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​

​លោក​អនុសេនីយ៍ទោ ប្រាក់ ពុ​ទ្ឋី នាយប៉ុស្តិ៍​សង្កាត់​លេខ​១ បានអោយដឹងថា យុវជន​ដែល​ស្លាប់​នេះ ឈ្មោះ អ៊ឹម ដា​រិ​ទ្ឋ អាយុ​២៨​ឆ្នាំ ជា​កម្មករ​រោងចក្រ​ស្រា​អង្គរ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។ ដោយ​យុវជន​ម្នាក់នេះ បានមក​ធ្វើ​ការងារ​នៅ​រោងចក្រ តែ​មិនទាន់​ដល់​ម៉ោងចូលធ្វើ​ការងារ ក៏​នៅ​អង្គុយចាំខាង​ក្រៅរបង​រោងចក្រ ស្រាប់តែ​ខ្យល់គរដួល​ផ្កាប់មុខ​នៅ​ដី ក៏​ដាច់ខ្យល់​ស្លាប់​តែម្តង​។​

​ឆ្លងតាម​ការធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​ប៉ូលិស និង​លោកគ្រូ​ពេទ្យ​យុវជន​ម្នាក់នេះ គឺ​ស្លាប់​ដោយសារតែ​គាំ​បេះដូង ពិតប្រាកដ​មែន ហើយ​សាកសពយុវជន​ម្នាក់នេះ ត្រូវបាន​សមត្ថកិច្ច ប្រគល់អោយ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ៕V/S