បញ្ចសិលាទទួលបានវគ្គបណ្ដុះបណ្ដាល

ភ្នំពេញ:     ​ភ្នំពេញ​:​វគ្គ​បណ្ដុះបណ្ដាល​គ្រូបង្វឹក អាជ្ញាកណ្ដាល និង រដ្ឋបាល​កីឡា​បញ្ច​សិលា​បានចាប់ផ្ដើម​នៅ​ព្រឹក​ថ្ងៃទី​១៨​វិច្ឆិកា​នាទី​ ស្នាក់កា​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ។​

​    ​គ្រូបង្វឹក​ដែលជា​ជនជាតិ​សឹង្ហ​បូរី​នោះ​គឺ​មកពី​សហព័ន្ធ​បញ្ច​សិលា​អាស៊ី ​ដែល​ក្នុងនោះ​មាន​លោក Sheik  Alan ddinជា​ប្រធាន​សហព័ន្ធ​បញ្ច​សិលា​អាស៊ី លោក​Nur Fazlin Jumein ជា​គ្រូបង្វឹក​ផ្នែក​ចៅក្រម និង អាជ្ញាកណ្ដាល លោក​  Mohd Iqbal Abdul Rahman ជា​អ្នក​បណ្ដុះបណ្ដាល​គ្រូ​បង្គោល និង អ្នកស្រី Abdul Husien ជា​គ្រូ​រដ្ឋបាល ។​

​    ​លោក​Sheik ddin បាន​និយាយ​នៅពេល​បើក​វគ្គ​ថា​ការសិក្សា​រយៈពេល ៣ ថ្ងៃ​គឺ​ខ្លី​ណាស់​តែ​លោក​មាន​កាស្សែតវីដេអូ​សម្រាប់​ចែកជូន​ហើយ​យើង​អាច​ ហ្វឹកហាត់​តាម​វីដេអូ​នេះ​បាន ។ លោក Shiek ddin ក៏បាន​អះអាង​ពី​ការ​ទទួលយក​ចៅក្រម អាជ្ញាកណ្ដាល​របស់​កម្ពុ​ជា​ទៅ​បំពេញការងារ​សាកល្បង​នុះ​សឹង្ហ​បូរី​ពេលដែល​ សឹង្ហ​បូរី​រៀបចំ​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នាពេល​ខាងមុខនេះ ។​

​     ​តាម​ការគ្រោងទុក​វគ្គ​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២០​វិច្ឆិកា ។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុក ហៃ​សិលា​ដែលជា​ប្រ​ធាន​សហព័ន្ធ​កីឡា​បញ្ច​សិលា​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យ ​ដឹងថា​វគ្គ​នេះ​មាន​សិក្ខាកាម​ចំនួន​២៥​នាក់​ដែល​ក្នុងនោះ ៥នាក់​រៀន​ជំនាញ​អាជ្ញាកណ្ដាល និង ចៅក្រម ៥​នាក់​រៀន​ផ្នែក​រដ្ឋបាល និង​លេខាធិការ និង​១៥​នាក់​ទៀត​ហ្វឹកហាត់​ដើម្បី​ឲ្យ​ក្លាយជា​គ្រូ​បង្គោល ។​

​    ​លោក​ឧ​ត្ត​ម​សេនីយ៍​បន្ត​ថាបើ​យើង​មិន​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ទេនោះ​ យើង​មិនអាច​ពង្រីក​ក្បាច់គុន​នេះ​ឲ្យ​ទៅដល់​បណ្ដា​ខេត្ត​នានា​បាន​នោះឡើយ ។​

​     ​បើតាម​ការពន្យល់​ពី​លោក​អ៊ុក ហៃ​សិលា​នោះ​ថា​ក្បាច់គុន​បញ្ច​សិលា​(Pencak Silat)​នេះ​បង្កើតឡើង​នៅ​ឆ្នាំ​១៩៨២​ដែលជា​ការរួមបញ្ចូល​គ្នា​រវាង​ ក្បាច់គុន​បូរាណ​នៃ​ប្រទេស​ចំនួន ៤ គឺ​សឹង្ហ​បូរី ម៉ាឡេស៊ី ប្រ៊ុយណេ និង ប្រទេស​ឥណ្ឌូនេស៊ី ។​វា​ជា​ប្រភេទ​កីឡា​ដែលមាន​ដាក់​ឲ្យ​ប្រកួត​នៅក្នុង SEA Games ។​