វិធី​សាស្រ្ត​សម្អាត​ឯកសារ​មិន​បាន​ការ​ចោល ដើម្បី​អោយ​ទំនេរ​មេម៉ូរី និង​ដើរ​លឿន​ជាង​មុន (iOS)

ប្រហែលជាមានមិត្តអ្នកអាន មួយចំនួន មានបញ្ហា ទូរស័ព្ទឆាប់ ពេញមេម៉ូរី ដូច្នេះនៅ ថ្ងៃនេះ ខេមបូ នឹងលើកយក វិធីសាស្រ្ត មួយចំនួន ដើម្បីអោយអ្នក អាចសម្អាត ឯកសារមិន បានការចោល មួយចំនួន ចេញពី ទូរស័ព្ទដើម្បី ដោះស្រាយ បញ្ហានេះ។

វិធី​សាស្រ្ត​សម្អាត​ឯកសារ​មិន​បាន​ការ​ចោល ដើម្បី​អោយ​ទំនេរ​មេម៉ូរី និង​ដើរ​លឿន​ជាង​មុន (iOS)

បញ្ហាមេម៉ូរីឆាប់ពេញ ដោយមិនមាន មូលហេតុ ដែលមនុស្ស ភាគច្រើនមិន បានដឹង គឺវាជាប់ Cache ពីការ ប្រើប្រាស់កម្មវិធី ឬ មុខងារផ្សេងៗ លើ iOS អត់បានការ ដែលវា គរចោល រហូតដល់ ពេញតែម្តង។ ប្រសិនបើអ្នក បានជួបបញ្ហា មួយដែល វាលោត ជាផ្ទាំង Pop Up ប្រាប់អ្នកថា ទូរស័ព្ទអ្នកពេញ ហើយ បញ្ហានេះ ពេលខ្លះ វាមិនដូច្នេះ នោះទេ ហើយភាគច្រើន កើតឡើង លើឧបករណ៍ ដែល Jailbreak រួចរាល់ ហើយនៅពេល ដែលអ្នកចូល ទៅពិនិត្យ មើលក្នុង Settings ឃើញថា វាមិនទាន់ ពេញមេម៉ូរី ទេ ដូច្នេះអ្នកគួរ តែសាកល្បង បិទបើក ទូរស័ព្ទ ឬ ចុចពាក្យ Done ទៅបានហើយ។

វិធី​សាស្រ្ត​សម្អាត​ឯកសារ​មិន​បាន​ការ​ចោល ដើម្បី​អោយ​ទំនេរ​មេម៉ូរី និង​ដើរ​លឿន​ជាង​មុន (iOS)

  • ចំណុចជាប់ Cache មិនបានការពី Safari

ចំនុននេះសម្រាប់ ប្រិយមិត្តដែលឧស្សាហ៍ ប្រើប្រាស់ កម្មវិធី Safari ដើម្បីធ្វើការ ស្រាវជ្រាវ តាមរយៈ បណ្តាញ អ៊ីនធើណែត ហើយវាជាប់ Cache មិនបានការ អ្នកអាចចូល ទៅលុបវាចេញ បានតាមរយៈ​ Settings > General > Storage & iCloud Usage > Manage Storage > Safari និង​លុប Offline Reading List , History > Website Data ជាការស្រេច។

វិធី​សាស្រ្ត​សម្អាត​ឯកសារ​មិន​បាន​ការ​ចោល ដើម្បី​អោយ​ទំនេរ​មេម៉ូរី និង​ដើរ​លឿន​ជាង​មុន (iOS)

សម្រាប់មុខងារ Manage Storage នេះមិនត្រឹមតែ អាចលុប Cache Safari បានទេ អ្នកអាចលុប Cache ក្នុងកម្មវិធី ផ្សេងៗទៀតបាន ផងដែរ តែមិនមែន ទាំងអស់ នោះទេ បានតែមួយ ចំនួនប៉ុណ្ណោះ ប្រសិនបើ ទូរស័ព្ទអ្នកបាន Jailbreak រួចរាល់តម្លើង Tweak CacheCleaner ទើបអាចលុប ទាំងអស់បាន។ ហើយសម្រាប់ ទូរស័ព្ទមិនទាន់ Jailbreak អ្នកអាចប្រើ កម្មវិធីជំនួយ ពីកុំព្យូទ័រ បានដូចជា iFunbox, iTools និង កម្មវិធីផ្សេងៗ ទៀត។

ប្រសិនបើអ្នកមិនសម្អាត​ Cache នេះចោលវា មិនល្អសម្រាប់ ទូរស័ព្ទអ្នកឡើយ គួរតែឧស្សាហ៍ សម្អាតវាតាម ដែលអាចធ្វើ ទៅបាន ហើយកុំប្រើ ប្រព័ន្ធប្រតិបត្តិការ នីមួយៗ យូរពេក គប្បីក្នុង រយៈពេល ពីរ ឬ បីខែ ធ្វើការ Restore ចោលម្តង ទើបជាការ ប្រសើរកុំអោយ វាជាប់ Cache ច្រើនពេក។

  • ដោយ: Meng
  • 11:16 AM, 18 November
  • ប្រភព: iDownload Blog
  • Tag: ចំណេះដឹងទូទៅ