ឈិន សុធា​រី ជួប​រឿង​ស៊យ​ក្រោយ​រៀបការ​

Sanofi

​ក្រោយពី​រៀបការ​មិនទាន់បាន​ប៉ុន្មាន​ផង អតីត​ពិធី​ការិនី ឈិន សុធា​រី បាន​ពើបប្រទះ​នឹង​រឿង​ស៊យកាត់លាភ បាត់បង់​ទ្រព្យសម្បត្តិដោយ​កាលពី​ថ្មីៗ​នេះ​នាង​ត្រូវបាន​ចោរលួច​ទូរស័ព្ទ និង របស់របរ​មួយចំនួន​ទៀតផង ។ ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ឈ្មោះថា Chhin Sotheaya Danich និង មាន​ប្រូ​ហ្វា​ល​ (Profile) ជា​រូបនាង​នោះ នាង​បាន​បង្ហោះ​នៅ​ប្រហែលជា​ប៉ុន្មាន​ម៉ោង​មុន​ដោយ​រៀបរាប់​ពី​ការបាត់បង់​ទ្រព្យសម្បត្តិ និង ពាក្យ​ជូនពរ​ទៅ​អ្នក​ដែល​បាន​លួច​ទ្រព្យ​នាង​ក្នុងន័យ​ឌឺ​ក្លែមពាក្យ​ថា «​បាត់​ទូរស័ព្ទ​ហើយ​ខ្ញុំ អស់រលីង ទាំង​លេខ​ទូរស័ព្ទ​ការងារ​សំខាន់ៗ និង ឯកសារ​នៅក្នុង​នោះ​ទាំងអស់ ទាំង​រូបថត ស្តាយ​ណាស់​អស់​បានធ្វើការ​អី​ត្រូវ​ចំណាយពេល​រក​លេខ​ការងារ​តៗ​គ្នា សុំ​រំខាន​ម្តងទៀត​សង្ឃឹមថា​មិន​ប្រកាន់ ។

ចេះ​មាន​រូបថត​មួយ​នៅក្នុង​ទូរស័ព្ទ​លោក​ប្តី​ដែរ ឥលូវ​ខ្ចី​ទូរស័ព្ទ​លោក​ប្តី​បើក​មើល Facebook លេង​បន្តិច​មើល​នឹក​មិត្តៗ​បងៗ​ប្អូនៗ​ពេក រួច​សង​ស្វាមី​វិញ ឥលូវ​ចង់​ប្តូរ​មក​ប្រើ​អ៊ិន​ចុច​ពិល​វិញ​បាត់​មិនសូវ​ស្តាយ​…​ហើយ​សូម​អភ័យទោស​បើ​ការ call មិន​ចូល​ទាក់ទង​នឹង​កា​ងារ ឬក៏​បងប្អូន​មិត្តៗ​បាន​ផ្ញើ​សារ​មក​មិនបាន​ឆ្លើយតប​ទៅវិញ តាំងពី​ម្សិលមិញ​រហូតមកដល់​ថ្ងៃនេះ​ខ្ញុំ​មិនបាន​ទៅ​បើក​លេខ​នៅឡើយ​ទេ ដោយសារ​មានការ​ងារ​រវល់​ដូច្នេះ សូម​ជូន​ជា​ដំណឹង​ប្រសិនបើ​ទាក់ទង​មក​ខ្ញុំ​មិន​ចូល​ហើយ ក៏​សូម​អរគុណ​ដល់​លោក​ចោរ​ផង​ណា​… ជូនពរ​ឱ្យ​លោក​ចោរលួច​គេ​បាន​ហើយ​សូមឱ្យ​សំណាងល្អ ជោគជ័យ​រកស៊ី​មានបាន ហើយ​ឱ្យ​អាយុ​បាន​វែង​ណា​…​លោក​ចោរ​អើយ ។

មិន​ឌឺ​លោក​ចោរ​ទេ តែ​នេះ​ជា​ញើស​ឈាម​របស់ខ្ញុំ​ខំ​រកប្រាក់​បាន​ទិញ​របស់​រាប់រយ​រាប់ពាន់​ដុល្លារ​ដោយ​លំបាក ។ ហ៊ឹះ​គិត​ទៅ​គ្រោះ​រហូត​ហ្មង មិន​បន្ទោស​អ្នកណា​ទេ​នេះ​ប្រហែលជា​ខ្ញុំ​មាន​គ្រោះ​ហើយ និង ការ​ធ្វែ​ស​ប្រហែស​របស់ខ្ញុំ ។ សូមឱ្យ​លាង​អស់​ចង្រៃ​ចាប់ពី​ម៉ោង​នេះ​តទៅ​ចុះ​…​សាធុ​!​សាធុ​!​សាធុ​!» ។ ចំពោះ​ការបាត់បង់​ទ្រព្យសម្បត្តិ​នេះ ឈិន សុធា​រី បានចាត់ទុក​ថា​ជា​គ្រោះ​លាង​រាល់​ចង្រៃ​ទាំងអស់​ដែល​តែងតែ​កើត​លើ​រូបនាង​កន្លងមក​ផងដែរ ។​

​គួរ​បញ្ជាក់ថា ឈិន សុធា​រី ដែល​ទើបតែ​រៀបការ​ហើយ​ថ្មីថ្មោង​ជាមួយ​លោក សុវណ្ណ មករា មុននេះ​បន្តិច​ក៏​ជួប​ព័ត៌មាន​ស្នេហា​មាន​ផ្ទៃពោះ​មុន​រៀបការ តែ​កន្លងមក ព័ត៌មាន​នោះ​ក៏ត្រូវ​បាន​ស្វាមី​របស់​នាង​ចេញមុខ​ទទួលស្គាល់ ហើយ​អ្វីដែល​គួរឱ្យកត់សម្គាល់​ពេលនេះ​គឺ​ពួកគេ​ហាក់ដូចជា​រស់នៅ​យ៉ាង​មាន​សុភមង្គល​ផងដែរ ព្រោះ​ក្នុង​ខ្លឹមសារ​បង្ហោះ​នាង​បាន​និយាយ និង ហៅ​ប្តី​របស់​នាង​យ៉ាង​ផ្អែមល្ហែម​ថា​«​លោក​ប្តី លោក​ប្តី​» ឃើញ​យ៉ាងនេះ​យើង​ក៏​ចូលរួម​អបអរសាទរ​ដល់​គូ​ស្វាមីភរិយា​មួយគូ​នេះ​ឱ្យ​ជួបតែ​សុខ​សុភមង្គល ហើយក៏​ចូលរួម​សោកស្តាយ​នឹង​ការបាត់បង់​ទ្រព្យសម្បត្តិ​របស់​នាង​ផងដែរ ៕ សាកល​


  

Related