ប្រេស៊ីល ស៊ីពែរូ ៣-០ គ្រាដែលអ៊ុយរូហ្គាយ លត់ឈីលី ៣-០ នៅ World Cup (Video Inside)

សៅប៉ូឡូ៖ ក្រុមបាល់ទាត់សាំបាប្រេស៊ីល រកបាន៣ពិន្ទុ ក្នុងទឹកដី ជាមួយនឹងបំបាក់ក្រុមភ្ញៀវពែរូ (Peru) ព្រឹក មិញនេះ នៃព្រឹត្តិការណ៍ជម្រុះ World Cup 2018 ប្រចាំតំបន់អាម៉េរិកខាងត្បូង (អាម៉េរិកឡាទីន) ដែលជាការប្រកួតសន្សំពិន្ទុ លើកទី៤របស់ពួកគេ ។

នេះជាការទទួលបាន៣ពិន្ទុលើកទី២ ក្នុងចំណោម៤ប្រកួតរបស់ក្រុមម្ចាស់ផ្ទះ World Cup 2014 ដោយបិទជាប់មិនឲ្យ របូតសូម្បីតែ១គ្រាប់ឡើយ មិនដូចកាលជួបក្រុមអាហ្សង់ទីន ដោយរក្សាលទ្ធផលស្មើ ១-១ នោះឡើយ ។ ៣គ្រាប់របស់ ប្រេស៊ីលធ្វើបានសម្រេចដោយកីឡាករ Douglas Costa នៅនាទីទី២២ និងមិត្តរួមក្រុម Renato Augusta នៅនាទីទី៥៧ និង១គ្រាប់ចុងក្រោយដោយកីឡាករ Filipe Luis ។

ជ័យជំនះនេះដែរ បានធ្វើឲ្យប្រេស៊ីលរកបាន៧ពិន្ទុឡើងទៅឈរនៅលេខ៣បណ្តោះ ក្រៅពីឈ្នះ២ប្រកួត ស្មើ១ និង ចាញ់១ ខណៈដែលអ៊ុយរូហ្គាយ ឈរនៅលេខ២ រកបាន៩ពិន្ទុ ជាមួយនឹងការទទួលជ័យជំនះជាលើកទី៣ ក្រោយពី បំបាក់ឈីលី ៣-០ ព្រឹកមិញដែរនោះ ៕