​មនុស្ស​៣២​នាក់​ស្លាប់ និង​៨០​នាក់​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​នៅ​នី​ហ្សេ​រី​យ៉ា​

​នី​ហ្សេ​រី​យ៉ា​៖​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​បាន​ឲ្យដឹងថា មនុស្ស ៣២​នាក់​បាន​ស្លាប់ និង ៨០​នាក់​រងរបួស នៅក្នុង​ហេតុការណ៍​បំផ្ទុះ គ្រាប់បែក នៅ​សួនឧទ្យាន​ម៉ូតូ ចំ​កណ្តាល​ទីក្រុង អា​ដា​ម៉ា​វ៉ា នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា ភាគ​ខាងកើត កាលពី​ថ្ងៃ​អង្គារ ទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥​ម្សិលមិញ​នេះ​។​

​     ក្រុម​សន្តិសុខ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ថា ការផ្ទុះ​គ្រាប់​កាំជ្រួច​នៅ​ឧទ្យាន​ម៉ូតូ បាន​កើតឡើង​នៅវេលា​ម៉ោង ៨​យប់ ក្នុងខណៈពេល​ដែរ ទីកន្លែង​នោះ​ពោរពេញ ដោយ មនុស្ស​ជាច្រើន​កុះករ ព្រមទាំង​អ្នកលក់ដូរ​របស់ របរ​ផ្សេងៗ​នៅ​ទីនោះ​ផងដែរ​។​

​      គួរបញ្ជាក់​ដែលថា លោក Saadu Bello ដែលជា​ភ្នាក់ងារ​សង្គ្រោះបន្ទាន់​ជាតិ ( NEMA) បាន​អះអាងថា មាន​មនុស្ស​៣២​នាក់ ស្លាប់ និង ៨០​នាក់​រងរបួស ព្រមទាំង មនុស្ស​៣១​នាក់​បាន​បាត់បង់​ទីលំនៅ​ហើយ​អាជ្ញាធរ​បាន​និយាយ​ដ​ថា​រហូតមក ដល់ពេលនេះ នៅ​មិន​បង្ហាញ​ពី សញ្ញា នៃ​ជនសង្ស័យ​នៅឡើយ​ទេ​៕ 

​មនុស្ស​៣២​នាក់​ស្លាប់ និង​៨០​នាក់​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​នៅ​នី​ហ្សេ​រី​យ៉ា​
​មនុស្ស​៣២​នាក់​ស្លាប់ និង​៨០​នាក់​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​នៅ​នី​ហ្សេ​រី​យ៉ា​