Jimmy Kiss បញ្ចេញ​បទ “ញញឹម​សន្តិភាព” ចំ​ពេល​ពិភព​លោក​កំពុង​វឹកវរ


Jimmy Kiss បញ្ចេញ​បទ “ញញឹម​សន្តិភាព” ចំ​ពេល​ពិភព​លោក​កំពុង​វឹកវរ

លោក Jimmy Kiss បាន​ចេញ​បទ​ថ្មី​របស់​ខ្លួន​មួយ​ទៀត​ហើយ​មាន​ចំណង​ជើង​​ថា “ញញឹម​សន្តិភាព” ។  ការ​ចេញ​បទ​ចម្រៀង​នេះ Jimmy Kiss បាន​សរសេរ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា ការ​សម្រេច​បង្កើត​បទ​ថ្មី​នេះ​​ឡើង​ ព្រោះ​លោក​​ឃើញ​ថា ពិភពលោក​បច្ចុប្បន្ន​កំពុង​តែក្ដៅក្រហាយ​ និង​​អំពើ​បាប​ ដែល​អំពើ​បាប​នោះ លោក​ក៏​ដូច​ជា​មនុស្ស​ទូទៅ​សុទ្ធ​តែ​មាន​​ដូច​​គ្នា ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​ញញឹម​ដើម្បី​សន្តិភាព ព្រោះ​សន្តិភាព​នឹង​ធ្វើ​ឱ្យ​មនុស្ស​ចេះ​ស្រលាញ់​គ្នា​ ចេះ​ជួយ​​គ្នា ហើយ​ស្នាម​ញញឹម​ជា​សញ្ញា​ប្រាប់​ថា​ជា​សំលាញ់​នឹង​គ្នា។

 

 

 

Jimmy Kiss បញ្ចេញ​បទ “ញញឹម​សន្តិភាព” ចំ​ពេល​ពិភព​លោក​កំពុង​វឹកវរ

 

 

Jimmy Kiss សង្ឃឹម​ថា គ្រប់គ្នា​ក្រោយ​ពី​​បាន​ស្ដាប់​បទ “ញញឹម​សន្តិភាព” រួច បទចំរៀង​នេះ​នឹង​អាច​ជួយ​បន្ធូរ​បន្ថយ​ភាព​តានតឹង​ក្នុង​ចិត្ត​បាន​ខ្លះ។

ម្ចាស់​បទ “Baby I’m Sorry” រូប​នេះ បាន​បញ្ជក់​ផង​ដែរ​​ថា បទចម្រៀង​នេះ គឺ​ជា​ការ​​​តែង​ថ្មី​ដោយ លីនដា អំណត់ សហការ​ផលិត​ជា​មួយ ស្ទូឌីយោ គោព្រៃ។

ចង់​ដឹង​ថា ​បទ”ញញឹម​សន្តិភាព” មាន​អត្ថន័យ​​យ៉ាងណា​សូម​ស្ដាប់​ទាំង​អស់​គ្នា៕

 

 

 

 

អត្ថបទ៖ ខុត សីហា