ដល់​ពេល​ត្រូវ​តប​ស្នង ហ្សូណូ-អាចារ្យ​ធំ​ ចាប់​ដៃ​គ្នា​លក់​កន្សែង​ជួយ​សិល្បករចាស់ៗ

ដល់​ពេល​ត្រូវ​តប​ស្នង ហ្សូណូ-អាចារ្យ​ធំ​ ចាប់​ដៃ​គ្នា​លក់​កន្សែង​ជួយ​សិល្បករចាស់ៗ

ពេល​វេលា​មួយ​ដែល​សិល្បករ​ជំនាន់​ក្រោយ​បាន​ធ្វើ​ការ​តប​ស្នង​​ដល់​សិល្បករ​ចាស់ៗ​ក្រោម​រូបភាព​ជា​ច្រើន​ក្នុង​នោះ​​ ​តារា​ចម្រៀង​ ហ្សូណូ និង​ឌីជេ អាចារ្យធំ បានចាប់​ដៃ​គ្នា​​លក់​កន្សែង ​​​មួក​ និង​របស់​របរ​មួយ​ចំនួន​ទៀត​ ដើម្បី​យក​ថវិកា​ជួយ​អ្នក​ទាំង​នោះ​ ក្នុង​បរិវេណ​ស្តាត​អូឡាំពិក​ល្ងាច​​មិញ​នេះផង​ដែរ​។​

 

“ថវិកា​ដែល​លក់​បាន​នៅ​ក្នុង​ថ្ងៃ​នេះ​ គឺ​យក​ទៅ​ជួយ​ លោក​គ្រូ ជ័យ​ ប៊ុនឈឿ​ ជាពិសេស​ព្រោះ​គាត់​កំពុង​តែ​មាន​ជម្ងឺ​។ ចំពោះ​សិល្បករ​ចាស់ៗ​ផ្សេង​ទៀត​ ពួក​ខ្ញុំ​នឹង​បន្ត​​រៀប​ចំ​ Event​ ផ្សេងៗ​ទៀត​ ដើម្បី​ស្វែង​រក​ថវិកា​ជួយ​ពួក​គាត់​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ព្រោះ​គាត់​ចាស់ៗ​ហើយ​​អ្វី​ដែល​អាច​ធ្វើ​បាន ​គឺ​មាន​តែ​ចូល​រួម​ចំណែក​ជួយ​បាន​ប៉ុណ្ណា ក៏​ជា​​ទឹក​ចិត្ត​របស់​ពួក​ខ្ញុំ​ដែរ​ ដល់​ពេល​ដែល​ត្រូវ​តប​ស្នង​ពួកគាត់​ខ្លះ​ៗហើយ “។ អាចារ្យ​ធំ​ថ្លែង។

 

ដល់​ពេល​ត្រូវ​តប​ស្នង ហ្សូណូ-អាចារ្យ​ធំ​ ចាប់​ដៃ​គ្នា​លក់​កន្សែង​ជួយ​សិល្បករចាស់ៗ

 

ងាក​មក​​ ហ្សូ​ណូ បាន​ថ្លែង​ថា​ ក្នុង​នាម​​កូន​ខ្មែរ​យើង​ត្រូវ​ជួយ​ខ្មែរ និង​បាន​​សំណូម​ពរ​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ជួយ​គាំទ្រ​ទាំង​​អស់​គ្នា​រាល់​សកម្មភាព​សប្បុរសធម៌​ទាំង​ឡាយ​របស់​ក្រុម​សិល្បករ​ផង​។​

 

​ទាំង​ពីរ​នាក់​ខាង​លើ​បន្ថែម​ទៀត​ថា សកម្មភាព​លក់​​នេះ​ មិន​មែន​ធ្វើ​ឡើង​តែ​ម្នាក់​ឯង​នោះ​ទេ ប៉ុន្តែ​មាន​ការ​ចូលរួម​សហការ​ផង​ដែរ​ពី​ក្រុម​អ្នក​និពន្ធ​កម្ពុជា, ក្រុម​យុវជន​មនុស្សធម៌, ក្រុម​សម្ព័ន្ធ​ឌីជេ​កម្ពុជា និង​ក្រុម​ភ្លេង​ជាតិ​ខ្មែរ​ជា​ដើម៕

 

ដល់​ពេល​ត្រូវ​តប​ស្នង ហ្សូណូ-អាចារ្យ​ធំ​ ចាប់​ដៃ​គ្នា​លក់​កន្សែង​ជួយ​សិល្បករចាស់ៗ

 

ដល់​ពេល​ត្រូវ​តប​ស្នង ហ្សូណូ-អាចារ្យ​ធំ​ ចាប់​ដៃ​គ្នា​លក់​កន្សែង​ជួយ​សិល្បករចាស់ៗ

 

ដល់​ពេល​ត្រូវ​តប​ស្នង ហ្សូណូ-អាចារ្យ​ធំ​ ចាប់​ដៃ​គ្នា​លក់​កន្សែង​ជួយ​សិល្បករចាស់ៗ

 

ដល់​ពេល​ត្រូវ​តប​ស្នង ហ្សូណូ-អាចារ្យ​ធំ​ ចាប់​ដៃ​គ្នា​លក់​កន្សែង​ជួយ​សិល្បករចាស់ៗ

 

ដល់​ពេល​ត្រូវ​តប​ស្នង ហ្សូណូ-អាចារ្យ​ធំ​ ចាប់​ដៃ​គ្នា​លក់​កន្សែង​ជួយ​សិល្បករចាស់ៗ

អត្ថបទ៖ ថា ម៉ាលីដា ​
រូបថត៖ ទូរស័ព្ទ​ដៃ

​​​