ជំ​ងឺ​​ផ្ដា​សា​យ​​ប​ក្សី​​​​ផ្ទុះ​​ឡើ​ង​​វិញ​​នៅ​​ខេ​ត្ត​​បា​ត់​ដំ​បង ​និង ​ខេត្ត​​សៀម​រា​ប

បាត់ដំបង៖ មន្ត្រី​​ជាន់​​ខ្ពស់​​រដ្ឋា​ភិ​បាល​​បញ្ជា​ក់​​ថា មាន​​កា​រ​ផ្ទុះ​​ឡើង​​វិញ​​នូវ​​ជំងឺ​​ផ្ដា​សាយ​​បក្សី H5N1 នៅ​​ខេត្ត​​បា​ត់​ដំ​ប​ង ​និង​ ខេត្ត​​សៀម​រាប ។ ការ​ផ្ទុះ​​ឡើង​​វិញ​​នូវ​​ជំងឺ​​នេះ គឺ​​ជា​​សញ្ញា​​នៃ​​ការ​​ព្រួយ​​បារ​ម្ភ​​ជា​​ថ្មី​​ទៀ​ត​​របស់​​ព​ល​រដ្ឋ​​កម្ពុ​ជា ។ អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូវ៉ាន់ អះអាង​ថា មិន​មាន​មនុស្ស​ណា​ម្នាក់​បាន​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​ពី​សត្វ​ដែល​មាន​ផ្ទុក​ជំងឺ​ផ្ដាសាយ​បក្សី​នោះ​ទេ។ ​លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា ដំបូង​ក្រុម​ជំនាញ​បាន​ដាក់​ការ​សង្ស័យ​លើ​មនុស្ស ៥​នាក់ ដែល​រស់​នៅ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​ថា អាច​នឹង​ឆ្លង​ជំងឺ​នេះ ប៉ុន្តែ​បន្ទាប់​ពី​គ្រូពេទ្យ​ជំនាញ​ផ្នែក​សុខភាព​មនុស្ស បាន​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​មនុស្ស ៥​នាក់ ដែល​គេ​សង្ស័យ​ថា អាច​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​នោះ ជា​លទ្ធផល​បញ្ជាក់​ថា អ្នក​ទាំង​នោះ​មិន​បាន​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​ឡើយ។ ​ជំងឺ​ផ្ដាសាយ​បក្សី​ត្រូវ​បាន​អ្នក​ជំនាញ​ចាត់​ទុក​ថា ជា​ជំងឺ​ផ្លូវ​ដង្ហើម​កាច​សាហាវ​ដែល​បង្ក​ឡើង​ដោយ​វីរុស H5N1។ ជំងឺ​នេះ​អាច​កើត​លើ​បក្សី​គ្រប់​ប្រភេទ និង​អាច​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​បាន​តាម​រយៈ​ការ​ប៉ះ​ដោយ​ផ្ទាល់ និង​ការ​ទទួល​សាច់​សត្វ​ដែល​ឈឺ។ សេចក្ដី​ប្រកាស​ស្ដីពី​ការ​កំណត់​តំបន់​ជំងឺ​ផ្ដាសាយ​បក្សី​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា បាន​កំណត់​តំបន់​ជំងឺ​ផ្ដាសាយ​បក្សី​មួយ​កន្លែង​នៅ​ភូមិ​ដង្គត់ធ្នង់ ឃុំ​តាគ្រាម ស្រុក​បាណន់ ខេត្ត​បាត់ដំបង និង​មួយ​កន្លែង​ទៀត​នៅ​ភូមិ​ច្រនៀង ឃុំ​ព្រៃជ្រូក ស្រុក​ពួក ខេត្ត​សៀមរាប ថា​ជា​កន្លែង​ដែល​មាន​ផ្ទុះ​ឡើង​វិញ​នូវ​ជំងឺ​ផ្ដាសាយ​បក្សី។ ក្រសួង​កសិកម្ម​តម្រូវ​ឱ្យ​មន្ត្រី​ជំនាញ​ផ្នែក​សត្វ បំផ្លាញ​ចោល​នូវ​សត្វ​ឈឺ​នៅ​តាម​តំបន់​ដែល​មាន​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​តាម​វិធានការ និង​បច្ចេកទេស​បសុពេទ្យ និង​ត្រូវ​ត្រួត​ពិនិត្យ​ចំពោះ​ការ​ចរាចរ​សត្វ​នៅ​តំបន់​ដែល​មាន​ផ្ទុះ​ជំងឺ​ផ្ដាសាយ​បក្សី​ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព។ ​ទាក់ទង​នឹង​ការ​ផ្ទុះ​ឡើង​វិញ​នូវ​ជំងឺ​ផ្ដាសាយ​បក្សី​នេះ […]