Zlatan ​ស៊ុត​២​គ្រាប់​​​ ជួយ​​ស៊ុយអែត​ជាប់​ទៅ​ Euro 2016

Zlatan Ibrahimovic ​​ខ្សែ​ប្រយុទ្ធ​ Super Star របស់​ក្រុម​ PSG ​បាន​ស៊ុត​២​គ្រាប់​ម្នាក់​ឯង​​​​ ជួយ​ឲ្យ​ក្រុម​​ជម្រើស​ជាតិ​ស៊ុយអែត ស្មើ​ដាណឺម៉ាក ២-២ ​ក្នុង​ការ​ប្រកួត​វគ្គ​ Play-off ជើង​ទី​២​យប់​មិញ និង​​ជួយ​ឲ្យ​ស៊ុយអែត​​ជាប់​ទៅ​លេង​ Euro 2016 ហើយ​ ដោយ​សរុប​ទាំង​២​ជើង​​ឈ្នះ​ ៤-៣។

Zlatan ​ស៊ុត​២​គ្រាប់​​​ ជួយ​​ស៊ុយអែត​ជាប់​ទៅ​ Euro 2016

​ក្រុម​ភ្ញៀវ​ស៊ុយអែត បាន​នាំ​មុខ ២-០ មុន​ ដោយ​កីឡាករ​វ័យ​៣៤​ឆ្នាំ​​ Zlatan ស៊ុត​គ្រាប់​ទី​១​នៅ​នាទី​១៩ និង​ស៊ុត​បាល់​ហ្វ្រីឃីត​ដ៏​អស្ចារ្យ​នាទី​៧៦។ ប៉ុន្តែ​ម្ចាស់​ផ្ទះ​បាន​តាម​២​គ្រាប់​វិញ ដោយ​កីឡាករ​ Yussuf Poulsen ​នាទី​៨១ និង​ Jannik Vestergaard ​នៅ​ចុង​ម៉ោង​នាទី​៩០។

ចំណែក​ឯ​១​គូ​ទៀត​យប់​មិញ​ដែរ ក្រុម​អ៊ុយក្រែន ក៏​បាន​កៅអី​ទៅ​ Euro 2016 ដូច​គ្នា​ ​ក្រោយ​ស្មើ​ម្ចាស់​ផ្ទះ​ស្លូវើនៀ ១-១ និង​សរុប​ទាំង​២​ជើង​ ​ឈ្នះ​ដោយ​លទ្ធផល​ ​៣-១។

ដូច្នេះ​ក្រុម​​ទាំង​២៤ ដែល​ត្រូវ​លេង​នៅ​ Euro 2016 ប្រទេស​បារាំង បាន​រក​ឃើញ​អស់​ហើយ ​ហើយ​​ក្រុម​ទាំង​អស់​នេះ​ នឹង​ចាប់​ឆ្នោត​​ចែក​ជា​៦​ពូល ក្នុង​១​ពូល​មាន​៤​ក្រុម ​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ​ខាង​មុខ៕

Zlatan ​ស៊ុត​២​គ្រាប់​​​ ជួយ​​ស៊ុយអែត​ជាប់​ទៅ​ Euro 2016

Zlatan ​ស៊ុត​២​គ្រាប់​​​ ជួយ​​ស៊ុយអែត​ជាប់​ទៅ​ Euro 2016

Zlatan ​ស៊ុត​២​គ្រាប់​​​ ជួយ​​ស៊ុយអែត​ជាប់​ទៅ​ Euro 2016

Zlatan ​ស៊ុត​២​គ្រាប់​​​ ជួយ​​ស៊ុយអែត​ជាប់​ទៅ​ Euro 2016

Zlatan ​ស៊ុត​២​គ្រាប់​​​ ជួយ​​ស៊ុយអែត​ជាប់​ទៅ​ Euro 2016

Zlatan ​ស៊ុត​២​គ្រាប់​​​ ជួយ​​ស៊ុយអែត​ជាប់​ទៅ​ Euro 2016

Zlatan ​ស៊ុត​២​គ្រាប់​​​ ជួយ​​ស៊ុយអែត​ជាប់​ទៅ​ Euro 2016

Zlatan ​ស៊ុត​២​គ្រាប់​​​ ជួយ​​ស៊ុយអែត​ជាប់​ទៅ​ Euro 2016

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

-ចុចអាន៖ បារាំង​បដិសេធ​ការ​បោះបង់​សិទ្ធ​ធ្វើ​ម្ចាស់​ផ្ទះ Euro ២០១៦

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail