ឈិន ច័ន្ទ​សុធា​រី ជួប​រឿង​ស៊យ​

ឈិន ច័ន្ទ​សុធា​រី ជួប​រឿង​ស៊យ​

​រាជធានី​ភ្នំពេញ : ក្រោយ​ការបង្ហាញ​សារ និង​បង្ហាញ​ពី​រូបភាព​ស្និត​ស្នាល​រវាង​រូប​អ្នកនាង​ផ្ទាល់ និង​ស្វាមី​លោក សុវណ្ណ មករា រាប់មិនអស់​មក​នោះ អតីត​តារាចម្រៀង និង​ជា​អតីត​ពិធី​ការិនី នៅតាម​ស្ថានីយទូរទស្សន៍​ដែល​ធ្លាប់មាន​ភាព​ល្បី ល្បាញ​ខ្លាំង​នោះ ពេលនេះ​កំពុង​ជួប​រឿង​ស៊យ​ហើយ គឺ​បាត់​ទូរស័ព្ទដៃ​ដែល​ខ្លួន​ប្រើប្រាស់​រាល់ថ្ងៃ ទិញ​ក្នុងតម្លៃ​រាប់រយ​ដុល្លារ ធ្វើ​ឲ្យ​នាង​ក្ដៅចិត្ត និង​ជូនពរ​លោក​ចោរ ដែល​លួច​ទ្រព្យ​សម​ត្តិ​របស់​អ្នកនាង​ឲ្យ​ជួប​សំណាងល្អ​ទៀតផង​។​

 

​អ្នកនាង ឈិន ច័ន្ទ​សុធា​រី ដែល​ទើបនឹង​រៀប​អាពាហ៍ពិពាហ៍​ហើយ មាន​ក្ដី​សុខ​មិនទាន់​នឹង​បាន​ប៉ុន្មាន​ផង​នោះ មកជួប​រឿង​ស៊យ​នៅពេលនេះ​ទៅវិញ​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​បើ​យោងទៅលើ​ការសរសេរ​បង្ហោះ​សារ​ប្រាប់​ដល់​មិត្តភក្តិ​រាប់អាន​នាង​ទាំងអស់នោះ ទំនង​នាង មិនសូវ​ជា​ស្ដាយ​ទូរស័ព្ទ​ប៉ុន្មាន​នោះទេ គឺ​ស្ដាយ​លេង​របស់​នាង​ច្រើនជាង​។​

 

​អ្នកនាង ឈិន ច័ន្ទ​សុធា​រី បាន​សរសេរ​រៀបរាប់​ប្រាប់​បែបនេះ​ថា « បាត់​ទូរស័ព្ទ​ហើយ​ខ្ញុំ​អស់​អា​លីង​ទាំង​លេខ​ទូរស័ព្ទ​ការងារ​សំខាន់ៗ និង​ឯកសារ​នៅក្នុង​នោះ​ទាំង​អស់ទាំង​រូបថត​ស្តាយ​ណាស់​អស់​បានធ្វើ ការ​អី​ត្រូវ​ចំណាយពេល​រក​លេខ​កា​ងា​រតៗ​គ្នា​សុំ​រំខាន​ម្តងទៀត​សង្ឃឹមថា​មិន​ប្រកាន់​។ ចេះ​មាន​រូបថត​មួយ​នៅក្នុង​ទូរស័ព្ទ​លោក​ប្តី​ដែរ ឥឡូវ​ខ្ចី​ទូរស័ព្ទ​លោក​ប្តី​បើក​មើល Facebook លេង​បន្តិច​មើល​នឹក​មិត្ត​បងប្អូនៗ​ពេក រួច​សង​ស្វាមី​វិញ ឥឡូវ​ចង់​ប្តូរ​មក​ប្រើ​អ៊ិន​ចុច​7​វិញ​បាត់​មិនសូវ​ស្តាយ ហើយ​សូម​អភ័យទោស​បើ​ការ call មិន​ចូល​ទាក់ទង​នឹង​កា​ងារ ឬ ក៏​បងប្អូន​មិត្តៗ​បាន​ផ្ញើ​សារ​មក​មិនបាន​ឆ្លើយតប​ទៅវិញ​តាំងពី​ម្សិលមិញ​រហូត​ម ក​ដល់​ថ្ងៃនេះ​ខ្ញុំ​មិនបាន​ទៅ​បើក​លេខ​នៅឡើយ​ទេ ដោយសារ​មានការ​ងារ​រវល់ ដូច្នេះ​សូម​ជូន​ជា​ដំណឹង​ប្រសិនបើ​ទាក់ទង​មក​ខ្ញុំ​មិន​ចូល ហើយក៏​សូម​អរគុណ​ដល់​លោក​ចោរ​ផង​ណា ជូនពរ​អោយ​លោក​ចោរលួច​គេ​បាន​ហើយ​សូមអោយ​សំណាងល្អ​ជោគជ័យ​រកស៊ី មានបាន​ហើយ​អោយ​អាយុ​បាន​វែង​ណា​លោក​ចោរ​អើយ​។ មិន​ឌឺ​លោក​ចោរ​ទេ តែ​នេះ​ជា​ញើស​ឈាម​របស់ខ្ញុំ​ខំ​រកប្រាក់ បាន​ទិញ​របស់​រាប់រយ​រាប់ពាន់​ដុល្លារ​ដោយ​លំបាក ហ៊ឹម​គិត​ទៅ​គ្រោះ​រហូត​ហ្មង​មិន​បន្ទោស​អ្នកណា​ទេ​នេះ​ប្រហែលជា​ខ្ញុំ​មាន​គ្រោះ ហើយ​និង​ការធ្វេសប្រហែស​របស់ខ្ញុំ សូមឱ្យ​លាង​អស់​ចង្រៃ​ចាប់ពី​ម៉ោង​នេះ​តទៅ​ចុះ សាធុ​សាធុ​សាធុ​»៕

ឈិន ច័ន្ទ​សុធា​រី ជួប​រឿង​ស៊យ​

ឈិន ច័ន្ទ​សុធា​រី ជួប​រឿង​ស៊យ​