ជាងកាត់ដេរ ប្រុសស្រី១០នាក់ ពុលក្តាមប្រៃ សំណាងល្អ បញ្ជូនមកកាន់មន្ទីរ ពេទ្យឯងជន ក្រុងទាន់

បន្ទាយមានជ័យ ៖ ជាងដេរខោអាវ នៅក្រុងប៉ោយប៉ែត បាននាំគ្នាទិញល្ហុង មកបុកជាមួយក្តាមប្រៃ ហូបមិន បានម្នាក់ប៉ុន្មាន ផង ពុលចុកពោះ ក្អួត ស្ទើរបាត់បង់អាយុជីវិត សំណាងបញ្ជូន មកកាន់មន្ទីរពេទ្យឯកជន មួយមានយីហោ មន្ទីរពេទ្យសំរាក ព្យា បាលនិង សម្ភពនគររាជ។

ហេតុការណ៍ពុលក្តាមប្រៃនេះ បានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២១០៥ នៅ់ក្រោយKTV ខេវ័ន ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមការអះអាង ពីក្រុមគ្រូពេទ្យថា ជនរងគ្រោះទាំង១០នាក់នេះ សំណាងណាស់ដែរ បញ្ជូនទាន់ពេលវេលា ស្ទើរបាត់បង់អាយុជីវិតរបស់ពួកគាត់ មូលហេតុតែពុលក្តាមប្រៃនេះគឺអាចមកពីក្តាមយកមកត្រាំ គឺគេបាន បាញ់ថ្នាំស្រូវ និងប្រៃខ្លាំង គ្មានអនាម័យ មួយណាត្រាំទុកអស់រយៈពេលយូរថ្ងៃ យូរខែ ហើយយកមកបុកល្ហុង លាយជាប្រហុកផងដូច្នេះវាអាចបណ្តាលអោយពុលដូច្នេះឯង ។ លោកបានបន្តថា អាការពុលនេះជំហាន ទី១គឺក្អួត រាគ ក្តៅខ្លួន ញាក់ ឈឺក្បាលខ្លាំង សំណាងណាស់ដែលបងប្អូនសាច់ញាតិ នាំមកកាន់មន្ទីរពេទ្យ ទាន់ពេលវេលា។

បើតាមការអះអាងពីជនរងគ្រោះ បានប្រាប់ថា កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ម្សិលមិញនេះ គឺមានបងប្អូន ផ្ញើក្តាមមកពីស្រុកកំណើត ពីខេត្តកំពង់ចាម មកទៅជាទំនងបាននាំគ្នាសំរាកដេរ ទៅទិញល្ហុងយកមកបុកបរិភោគ តែញ៉ាំបានម្នាក់ពីរទៅបីម៉ាត់មានអាការចង់ក្អួត ម្នាក់ម្តង ក៏នាំគ្នាដេកធម្មតា លុះដល់វេលាម៉ោង១រំលងអធ្រាត្រ ទ្រាំនិងអាការមិនបានដោយធ្វើទុកខ្លួនខ្លាំងៗទៅ ទើបបាននាំគ្នារត់ទៅកាន់មន្ទីរពេទ្យតែម្តង ហើយក៏ សន្លប់បាត់ស្មារតី។

គាត់បន្តថា ក្តាប្រៃខាងលើនេះពួកគាត់តែងតែហូបជាញឹកញាប់ ទើបតែពេលនេះពុល ចំណែកក្តាមប្រៃនៅសល់ នោះ បានយកទៅចោលទាំងអស់ និងឈប់នាំគ្នាបរិភោគក្តាមប្រៃទៀតហើយ។

បច្ចុប្បន្នកំពុងសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យខាងលើ ខ្លះមិនទាន់ដឹងខ្លួនចំនួនប្រុស៥នាក់ ស្រី៣នាក់ ទើបតែដឹងខ្លួនបានតែ២នាក់ប៉ុណ្ណោះ ។

ចំណែកគ្រូពេទ្យបានអះអាងបន្តថា អាការអ្នកជំងឺខាងលើនេះបានសង្គ្រោះ បានជោគជ័យហើយ គ្រាន់តែអោយ ពួកគាត់សម្ងំគេងអោយមានកម្លាំងឡើងវិញតែប៉ុណ្ណោះ ហើយក្នុងថ្ងៃនេះអាចវិលត្រឡប់ទៅ គេហដ្ឋានបានវិញហើយ ៕

ជាងកាត់ដេរ ប្រុសស្រី១០នាក់ ពុលក្តាមប្រៃ សំណាងល្អ បញ្ជូនមកកាន់មន្ទីរ ពេទ្យឯងជន ក្រុងទាន់

ជាងកាត់ដេរ ប្រុសស្រី១០នាក់ ពុលក្តាមប្រៃ សំណាងល្អ បញ្ជូនមកកាន់មន្ទីរ ពេទ្យឯងជន ក្រុងទាន់

ជាងកាត់ដេរ ប្រុសស្រី១០នាក់ ពុលក្តាមប្រៃ សំណាងល្អ បញ្ជូនមកកាន់មន្ទីរ ពេទ្យឯងជន ក្រុងទាន់