​អត្ថប្រយោជន៍​ផ្លែ​មៀន​ចំពោះ​សុខភាព​

សុខភាព៖​ផ្លែ​មៀន​ជា​អាហារ​ដែល​ផ្តល់​ថាមពល និង​ប្រយោជន៍​ច្រើនយ៉ាង​ចំពោះ​សុខភាព​បើ​អ្នក​យល់ដឹង​ពី​ការ​ពិសារ​វា​ឲ្យ​ត្រឹមត្រូវ​។​

​ផ្លែ​មៀន​គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ឈ្ងុយ ផ្អែម​ឆ្ងាញ់ ប្រសិនបើ​ទទួលទាន​ស្រស់ៗ​ក្នុង​បរិមាណ​ច្រើន អាចធ្វើអោយ​អ្នក​កើតមាន​អាការ​ក្តៅ​ក្នុង បាន​យ៉ាង​ងាយ ។ ប៉ុន្តែ នៅពេលដែល​គេ​យក​វា​មក​ធ្វើជា​ផ្លែ​មៀន​ស្ងួត នោះ​កម្តៅ​នឹង​បាត់អស់​នៅសល់តែ​ជាតិ​ស្ករ និង​គ្លុយកូស យ៉ាងច្រើន​ដែល​រាងកាយ​អាច​ស្រូបយក​ទៅប្រើ​ប្រាស់​បាន​ភ្លាមៗ ហើយ​វា​ជួយ​ឲ្យ​រាងកាយ​ស្រស់ថ្លា បំបាត់​អារម្មណ៍​នឿយហត់​យ៉ាង​ស័ក្តិសិទ្ធិ ។​

​ជាពិសេស ផ្លែ​មៀន សម្បូរ​ដោយសារ​ធាតុ​អាហារ​ច្រើនយ៉ាង​ដូចជា កាល់ស្យូម ផូស្វ័រ ជាតិ​ដែក វីតាមីន​B នឹង​វីតាមីន​C ដែល​សារធាតុ​ទាំងអស់នេះ​មាន​ប្រយោជន៍​ដល់​ប្រព័ន្ធ​ប្រសាទ ជួយ​បំប៉ន​ឈាម​បន្ថែម​ភាពរឹងមាំ​ដល់​ឆ្អឹង និង​ធ្មេញ ។​

​ចំពោះ​សាច់មៀន មាន​ប្រយោជន៍​ដល់​លំហូរ​ឈាម ជួយ​ឲ្យ​ស្បែក​ស្រស់ថ្លា សមស្រប​សម្រាប់​ស្ត្រី​ដែលមាន​បញ្ហា​រដូវ ។ ម្យ៉ាងទៀត វា​ជួយ​បំប៉ន​បេះដូង បំប៉ន​ផាល និង​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​មានការ​ធូរស្រាល ។​

​រីឯ​គ្រាប់​មៀន នៅពេល​ហាល​ស្ងូ​ត រួច​បុក​ផ្សំ​ជាមួយ​ទឹកឃ្មុំ ប្រើ​សម្រាប់​បំបាត់​ការឈឺចាប់​និង​ព្យាបាល​ជំងឺ​ស្បែក ។ ដោយឡែក​ផ្កា​មៀន​គឺជា​ថ្នាំ​ប​ញ្ចុំ​ទឹកនោម និង​អាចជួយ​រំលាយ​ក្រួស​ក្នុង​តម្រងនោម​បាន​៕

​អត្ថប្រយោជន៍​ផ្លែ​មៀន​ចំពោះ​សុខភាព​