​អាមេរិក​ទទូច​ឲ្យ​ចិន​ឈប់​ទាមទារ​កាន់កាប់​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង

​ហ្វីលីពីន​៖​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​និយាយថា ចិន​ត្រូវតែ​បញ្ឈប់​ការអះអាង​របស់ខ្លួន​ចង់​កាន់កាប់​ដី​នៅក្នុង​ដែន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ទៀត​ទៅ​។ ក្រៅពីនេះ​លោក​ក៏បាន​បញ្ជាក់​ពី​ការប្ដេជ្ញា​ជាថ្មី​របស់ ទីក្រុង​វ៉ាស៊ីនតោន ក្នុងការ​ការពារ​ផ្នែក​សន្ដិសុខ​របស់​ហ្វីលីពីន ដែលជា​ភាគី​មួយ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។​

​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​និយាយ​បែបនេះ​គឺ​បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី ហ្វីលីពីន​លោក បេ​នី​ណូ អាគី​ណូ នៅក្រៅ​កិច្ចប្រជុំ​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​ទីក្រុង​ម៉ានីល​ប្រទេស ហ្វីលីពីន​នៅ​ថ្ងៃទី​១៨ វិច្ឆិកា​នេះ​។​

​អាមេរិក​តែងតែ​លូកដៃ​ចូលក្នុង​ជម្លោះ​នៅ​ដែនសមុទ្រ​ចិន​ខាងត្បូង ដែល​បច្ចុប្បន្ន​ចិន​កំពុងតែ​តឹងសរសៃក​ជាមួយ​ហ្វីលីពីន និង​វៀតណាម​។ អាមេរិក​បានសម្រេច​ជួយ​វៀតណាម និង​ហ្វីលីពីន​តាមរយៈ​ហេតុផល​ផ្សេងៗ​ដែល​អាមេរិក​យល់ថា ស្របតាម​ច្បាប់​អន្ដរជាតិ​។ 

​គួរ​បញ្ជាក់ថា ពាក់ព័ន្ធ​បញ្ហា​នេះ​កាលពីពេល​កន្លងទៅ​ចិន​ក៏​ធ្លាប់​ព្រមាន​ទៅ​អាមេរិក​ដែរ​ថា កុំ​ឲ្យ​លូកដៃ​ក្នុង​រឿងនេះ ព្រោះ​អាមេរិក​មិនមែនជា​ភាគី​ពាក់ព័ន្ធ​ទេ​៕

​អាមេរិក​ទទូច​ឲ្យ​ចិន​ឈប់​ទាមទារ​កាន់កាប់​ក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង