រុស្ស៊ី​នឹង​បង្កើន​ការវាយប្រហារ​ទៅលើ​ក្រុម IS​នៅ​ស៊ី​រី​

​មូ​ស្គូ​៖​យោងតាម​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​សន្តិសុខ​រុស្ស៊ី​បាន​ឲ្យ​ដឹងថា រុស្ស៊ី​នឹង​បង្កើន​ការវាយប្រហារ​តាម​អាកាស​លើ​ក្រុម IS នៅក្នុង​ប្រទេស​ស៊ី​រី​។ 

​សេចក្តីថ្លែងការណ៍​ដដែល​បន្តថា គោលដៅ​របស់​រុស្ស៊ី​ពេលនេះ​គឺ​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​និង​មី​ស៊ី​ល​ទៅ​ទម្លាក់​លើ​សំបុក​អង្គការ​រដ្ឋ​អ៊ីស្លាម​។ 

ទោះ​យ៉ាងណាក្រុមមន្ត្រី​រុស្ស៊ី​បាន​បញ្ជាក់ថា កងកម្លាំង​អាកា​សបាន​ហោះហើរ​ទៅលើ​ទឹកដី​ស៊ី​រី​ប្រមាណ​២៣០០​ជើង​ហើយ ក្នុង​រយៈពេល​៤៨​ថ្ងៃ​៕

រុស្ស៊ី​នឹង​បង្កើន​ការវាយប្រហារ​ទៅលើ​ក្រុម IS​នៅ​ស៊ី​រី​