អង្គ​​កា​​​រ​​ជ​​ន​​ពិ​​កា​​រ​​ក​ម្ពុ​​ជា​​ទា​​ម​​ទា​រ​​សិ​​ទ្ធិ​​ឲ្យ​​ជ​ន​​ពិ​​កា​​រ​​​មា​​ន​​ឈ្មោះ​​ក្នុ​​ង​​បញ្ជី​​បោះ​​ឆ្នោ​​ត

ភ្នំពេញ៖ នា​​យ​​ក​​ប្រ​​តិ​ប​ត្ដិ នៃ​អង្គ​កា​រជ​ន​ពិ​កា​រ​កម្ពុ​ជា​លោក ងិន សៅរ័ត្ន បាន​ស​ង្កេ​ត​ឃើ​ញ​ថា​ រហូ​ត​ម​ក​ដល់​ពេល​នេះ​ គ.ជ.ប មិ​ន​ទា​ន់​ឃើញ​ដា​ក់​បញ្ចូ​ល តា​រា​ង​បញ្ជី​ឈ្មោះ​ជ​ន​ពិ​កា​រ ក្នុ​ង​តា​រា​ង​ចុះ​ឈ្មោះ​សា​ក​ល្បង​ តាម​ប្រ​ព័ន្ធ​កុំ​ព្យូ​ទ័រ​នៅ​ឡើយ​ទេ ​។ លោក ងិន សៅរ័ត្ន បានអះអាងថា អ្វីជាឧបសគ្គ ដែលគ.ជ.ប លើកឡើងនោះ គឺគ្រាន់តែជាលេសតែប៉ុណ្ណោះ។ ហើយ​ថា​អង្គ​កា​រ​ជន​ពិ​កា​រ​កម្ពុ​ជា បាន​បង្ហា​ញ​ជំ​ហ​ទាម​ទា​រសិ​ទ្ធិ​ឲ្យ​ជន​ពិ​ការ​ មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោ​ត​ តា​ម​រយៈ​លិ​ខិត​ទៅ ​គ.ជ.ប ស្ថា​ន​ទូត​ជ​ប៉ុន និង​ស​ហ​គ​ម​ន៍​អឺ​រ៉ុប នៅ​សប្តា​ហ៍​ក្រោ​យ ។ ពាក់ព័ន្ធបញ្ហានេះ មន្ត្រីគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត បានអះអាងថា គ.ជ.ប នឹង​មិន​ចុះ​ឈ្មោះ​បោះ​ឆ្នោតឲ្យ​ជន​ពិ​ការ សម្រាប់​បោះ​ឆ្នោត​នោះ​ទេ ប្រ​សិន​បើ​ក្រ​សួង​សង្គម​កិច្ច មិន​បែង​ចែ​ក​ប័ណ្ណ​សម្គា​ល់​ ប្រ​ភេទ​ពិ​ការ​ភាព​ឲ្យ​បាន​ច្បា​ស់​លាស់ ។ លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី ១៧ ខែ វិច្ឆិកា នេះ​ថា​ គ.ជ.ប មិន​អាច​ធ្វើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោ​ត ឲ្យ​ជន​ពិ​ការ​បាន​ទេ​បើ​ស្ថា​ប័ន​ពាក់​ព័ន្ធ មិន​បាន​ស​ហ​ការ​ […]

  • អង្គ​​កា​​​រ​​ជ​​ន​​ពិ​​កា​​រ​​ក​ម្ពុ​​ជា​​ទា​​ម​​ទា​រ​​សិ​​ទ្ធិ​​ឲ្យ​​ជ​ន​​ពិ​​កា​​រ​​​មា​​ន​​ឈ្មោះ​​ក្នុ​​ង​​បញ្ជី​​បោះ​​ឆ្នោ​​ត已关闭评论
  • 138 views
  • Hide Sidebar
    A+