​តើ​មាន​សកម្មភាព​អ្វីខ្លះ​ដែល​អ្នក​មិនគួរ​ប្រើ​ដើម្បី​ដាស់​កូន​ឱ្យ​ក្រោក​ពី​គេង​?

​តើ​មាន​សកម្មភាព​អ្វីខ្លះ​ដែល​អ្នក​មិនគួរ​ប្រើ​ដើម្បី​ដាស់​កូន​ឱ្យ​ក្រោក​ពី​គេង​?

​ពេល​ព្រឹក​គឺជា​ពេល​ដែល​ពិបាក​ដាស់​កូន​ឱ្យ​ក្រោក​ពី​គេង​បំផុត ដោយសារ​តែ​គេ​គេង​មិនទាន់​ឆ្អែត ដូចនេះ​គេ​នឹង​មិន​ងាយ​ក្រោក​ពី​គេង​ឡើយ ប៉ុន្តែ​មាន​សកម្មភាព​មួយចំនួន​ដែល​អ្នក​មិនគួរ​ប្រើ​ដើម្បី​ដាស់​កូន​ឱ្យ​ក្រោក​ពី​គេង​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​កូន​ខ្លាំងណាស់​។ តើ​មាន​វិធី​អ្វីដែល​មិន​គួរប្រើ​នោះ​?

ស្រែក​លឺៗ​
នៅ​ពេល​ព្រឹក អ្នក​មិន​ត្រូវរ​ត់​ចូល​ទៅក្នុង​បន្ទប់​កូន ដោយ​ស្រែក​លឺៗ​ដើម្បី​ដាស់​កូន​ឱ្យ​ក្រោក​ទេ ព្រោះ​កូន​អាច​ភ័យ​បាន ហើយ​គ្មាន​អារម្មណ៍​សុវត្ថិភាព​ទៀតផង​។​

ទាញ​ភួយ​កូន​ចេញ​
អ្នក​មិន​ត្រូវ​ចូលទៅ​ក្នុង​បន្ទប់​កូន ហើយ​ទាញ​របស់របរ​ដែល​គេ​កំពុង​អោប ជាពិសេស​ភួយ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​ស្រាប់តែ​ភ្ញាក់​ឡើងមក​អង្គុយ ហើយ​មាន​អារម្មណ៍​មិន​មូល​ឡើយ ថែម​ទាំង​អាច​មាន​អារម្មណ៍​តក់ស្លុត​ក៏​ថា​បាន​ដែរ​។​

ការ​វ៉ៃ​កូន​
អ្នក​មិន​ត្រូវ​ប្រើ​កម្លាំង​ធ្ងន់ៗ​ដោយ​វ៉ៃ​កូន​ឱ្យ​ក្រោក​ពី​គេង​នោះទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​ភ័យ​ខ្លាំង​ដោយសារ​តែ​គេ​កំពុងតែ​គេង ហើយ​អ្នក​មក​ដាស់​គេ​ដោយ​ប្រើ​កម្លាំង​វ៉ៃ​។​

រអ៊ូរទាំ​ច្រើន​
នៅពេល​ដែល​អ្នក​ដាស់​កូន​ឱ្យ​ក្រោក​ពី​គេង អ្នក​មិន​ត្រូវ​តែងតែ​ហៅ​នោះទេ ព្រោះ​នៅពេល​ដែល​អ្នក​ហៅ​ម្តង នោះ​ខួរក្បាល​កូន​នឹង​ចាប់ផ្តើម​ភ្ញាក់​ហើយ ដូចនេះ​អ្នក​មិនចាំបាច់​តែងតែ​ហៅ​នោះទេ បើ​អ្នក​តែងតែ​ហៅ វា​អាច​ប៉ះពាល់​ដល់​អារម្មណ៍​កូន​បាន​។​

ប្រើ​សម្លេង​ផ្សេងៗ​
អ្នក​មិន​ត្រូវ​ប្រើ​សម្លេង​ដើរ ដុស​ធ្មេញ ងូតទឹក លាងចាន​មក​ដាស់​កូន​ឱ្យ​ក្រោក​ពី​គេង​នោះទេ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​ក្រោក​ឡើង​ដោយ​កំហឹង ដោយសារ​តែ​ខួរក្បាល​កូន​ដំណើរការ​មិន​ល្អ​ព្រោះ​តែ​សម្លេង​ទាំងនោះ​៕
 

 ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។