​តើ​ក្រូចឃ្វិច​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នក​?

​តើ​ក្រូចឃ្វិច​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នក​?

​ក្រូចឃ្វិច​មាន​អត្ថប្រយោជន៍​ជាច្រើន​ដែល​អ្នក​ទាំងអស់​គ្នា​នឹកស្មាន​មិន​ដល់ ដូចនេះ​បើ​អ្នក​ចង់​បាន​សុខភាព​ល្អ អ្នក​គួរតែ​បរិភោគ​ក្រូចឃ្វិច នោះ​វា​នឹង​អាច​ធ្វើឱ្យ​អ្នកមាន​សុខភាព​រឹងមាំ​។ តើ​ក្រូចឃ្វិច​ផ្តល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​អ្នក​នោះ​?

បន្ទោ​របង់​
នៅពេល​ដែល​អ្នក​ទល់លាមក ឬ​ពិបាក​បត់ជើងធំ អ្នក​អាច​បរិភោគ​វា​បាន ព្រោះ​នៅ​ក្នុង​នោះ​មាន​សារធាតុ​សរសៃ​ដែល​អាច​ធ្វើឱ្យ​អ្នក​ងាយស្រួល​ក្នុងការ​បត់ជើង​។​

បញ្ចុះ​កាឡូរី​
នៅក្នុង​ក្រូចឃ្វិច​មាន​ជាតិ​សរសៃ​ច្រើន​ដែល​ល្អ​ចំពោះ​ការ​ដំណើរការ​នៃ​ពោះវៀន និង​ក្រពះ​អ្នក​ណាស់ ជាងនេះទៅទៀត វា​អាច​ជួយ​បញ្ចុះ​កាឡូរី​ដែល​មាន​ក្នុង​រាងកាយ​អ្នក​ឱ្យទាប​ទៀតផង ដោយ​មិន​មាន​ផ្ទុក​កាឡូរី​ច្រើន​ដែល​អាច​បណ្តាលឱ្យមាន​ជំងឺ​ផ្សេងៗ​ឡើយ​។​

សម្រស់​ស្អាត​
នៅពេល​ដែល​អ្នក​បរិភោគ​ក្រូច​ឃ្វិច វា​នឹង​ជួយ​ឱ្យ​ស្បែក​អ្នកមាន​សំណើម និង​អាច​ធ្វើឱ្យ​ស្នាម​អ៊ុច​ខ្មៅ​ដែល​មាន​លើ​ស្បែក​អ្នក​ប្រែ​ទៅ​ជា​ពណ៌​រាង​រាក់​ជាង​មុន ព្រោះ​នៅក្នុង​ក្រូច​នោះ​មាន​វីតាមីន​C​ជាច្រើន​។​

កាត់បន្ថយ​សម្ពាធ​អារម្មណ៍​
នៅពេល​ដែល​អ្នកធ្វើការ​នឿយហត់ ឬ​មាន​អារម្មណ៍​ហត់ អ្នក​អាច​បរិភោគ​វា​បាន នោះ​វា​នឹង​ជួយ​អ្នក​ឱ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ ដោយសារតែ​នៅក្នុង​នោះ​វា​មាន​ជាតិ​ជូរ​ខ្ពស់​។​

ការពារ​សរសៃឈាម​អ្នក​
នៅពេល​ដែល​អ្នក​ចង់​ឱ្យ​សរសៃឈាម​អ្នកមាន​សុខភាព​ល្អ ហើយ​ដំណើរការ​បាន​ល្អ អ្នក​គួរតែ​បរិភោគ​ក្រូចឃ្វិច ព្រោះ​វា​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​អ្នក ធ្វើឱ្យ​សរសៃឈាម​អ្នក​មិន​កក​រឹង ថែមទាំង​មិន​មាន​កាឡូរី​នៅក្នុង​សរសៃឈាម​អ្នក​ទៀតផង​។​

ការពារ​ជំងឺមហារីក​
អ្នក​អាច​មួយថ្ងៃ​បរិភោគ​ក្រូចឃ្វិច​មួយ​ផ្លែ​បាន នោះ​វា​នឹង​ជួយ​អ្នក​ឱ្យ​ចៀសផុត​ពី​ជំងឺមហារីក​បំពង់ក និង​ក្រពះ ថែម​ទាំង​អាច​បំបាត់​ក្អក​ទៀតផង​៕
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។