អស្ចារ្យដល់ម្លឹង! ក្រូចឆ្មា​អាច​ស្រកទម្ងន់ ១០ គីឡូក្រាម​ក្នុង​ពេល​ ២សប្ដាហ៍

ប្រសិនបើអ្នក​ចង់ឲ្យរូបរាងកាយ​​មានការ​ផ្លាស់ប្ដូរ​ពីធាត់មក​ស្គម មិនមែនជារឿងពិបាកទៀត​ទេ ដោយគ្រាន់តែពិសារភេសជ្ជៈក្រូចឆ្មាន​រាល់ថ្ងៃ។ វិធីនេះ​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ដុតបំផ្លាញ​ជាតិខ្លាញ់, ពង្រឹង​ប្រព័ន្ធការពាររាងកាយ​, ​បន្សុទ្ធឈាម និង​ទឹករង៉ៃ។
អ្នកឯ​កទេសខាង​ចំណីអាហារជាច្រើនរូប​បានអះអាង​ថា សារធាតុ​ទាំងអស់​នៅក្នុង​ក្រូចឆ្មា គឺមាន​តួនាទីចាំបាច់​ដើម្បី​បំបែក​ជាតិខ្លាញ់ ដូច្នេះ​ហើយ​ទើបវា​មាន​ប្រសិទ្ធិភាពខ្ពស់​ក្នុង​ការ​រំញោច​ដើម្បីសម្រកទម្ងន់។ ទឹកអាស៊ីត​របស់ក្រូចឆ្មា​អាចជួយ​ដុតបំផ្លាញ​ជាតិខ្លាញ់, បង្កើនល្បឿន​ការ​រំលាយអាហារ ហើយវា​អាច​ជួយបង្ក្រាប​ចំណង់អាហារ​របស់អ្នក​បាន។ ទឹក​អាស៊ីតនៃក្រូចឆ្មា​ក៏បាន​ចូលរួមចំណែក​ដល់ការ​ផលិតកម្មនៃអាស៊ីត​ក្រពះ និង​ជាលទ្ធផល​ជួយធ្វើឲ្យ​ប្រសើរឡើង​នូវការ​រំលាយអាហារ។ សំបកក្រូចឆ្មា​ល្អសម្រាប់​សុខភាព ព្រោះ​វា​មានផ្ទុកនូវ​សារជាតិរអិល​ដែល​ជួយក្នុង​ការគ្រប់គ្រង​ជាតិស្ករ​ក្នុង​ឈាម។
 
អស្ចារ្យដល់ម្លឹង! ក្រូចឆ្មា​អាច​ស្រកទម្ងន់ ១០ គីឡូក្រាម​ក្នុង​ពេល​ ២សប្ដាហ៍
មានវីតាមីន​ផ្សេងៗ​គ្នាជាច្រើន​ដែលត្រូវបាន​គេរកឃើញ​នៅក្នុង​ផ្លែក្រូចឆ្មា រួមទាំង​វីតាមីន C ដែល​ត្រូវបាន​គេដឹងថា វា​ល្អបំផុត​ក្នុងការ​ជួយ​ពង្រឹង​ប្រព័ន្ធភាពសុំា ដែល​ជាកត្តាសំខាន់​នៅក្នុង​ដំណើរ​ការ​នៃការ​សម្រកទម្ងន់​ផង​ដែរ។ ជាទូទៅ ក្រូចឆ្មា​អាចជួយ​លាងស​ម្អាត​រាងកាយ, ឈាម និងទឹករង៉ៃ​របស់អ្នក​បាន​យ៉ាងល្អ។ បង្កើន​ការ​រំលាយអាហារ​របស់​អ្នក ហើយជួយ​អ្នកក្នុង​ការសម្រកទម្ងន់ និង​ទប់ស្កាត់ជំងឺ​មួយចំនួនទៀត​ផងដែរ។
របបអាហារ​ក្រូចឆ្មា គឺវា​ពិតជាមា​ន​ភាពសាមញ្ញខ្លាំង​ណាស់ មុនពេល​ទទួលទាន​អាហារ​ពេលព្រឹក​ជារៀងរាល់​ថ្ងៃ ដោយគ្រាន់តែ​ទទួលទាន​ទឹកក្រូចឆ្មា​លាយជាមួយទឹក តាម​បរិមាណ​ដែល​បាន​កំណត់​ដូចខាង​ក្រោម៖
ថ្ងៃទី១ ៖ បរិភោគ​ទឹកក្រូចឆ្មា ១ ផ្លែ លាយ​ជាមួយទឹក ១ កូនកែវ
ថ្ងៃទី២ ៖ បរិភោគទឹកក្រូចឆ្មា ២ ផ្លែ លាយជាមួយទឹក ២ កូនកែវ
ថ្ងៃទី៣ ៖ បរិភោគទឹកក្រូចឆ្មា ៣ ផ្លែ លាយជាមួយទឹក ៣ កូនកែវ
ថ្ងៃទី៤ ៖ បរិភោគទឹកក្រូចឆ្មា ៤ ផ្លែ លាយជាមួយទឹក ៤ កែវ
ថ្ងៃទី៥ ៖ បរិភោគទឹកក្រូចឆ្មា ៥ ផ្លែ លាយជាមួយទឹក ៥ កែវ
ថ្ងៃទី៦ ៖ បរិភោគទឹកក្រូចឆ្មា ៦ ផ្លែ លាយជាមួយទឹក ៦ កែវ
ថ្ងៃទី៧ ៖ បរិភោគទឹកក្រូចឆ្មា ៣ ផ្លែ លាយជាមួយទឹក ១០ កែវ។ បន្ថែមទឹកឃ្មុំ ១ ស្លាបព្រាបាយលាយជាមួយល្បាយ ពិសារពេញមួយថ្ងៃ។
ថ្ងៃទី៨ ៖ បរិភោគទឹកក្រូចឆ្មា ៦ ផ្លែ លាយជាមួយទឹក ៦ កែវ
ថ្ងៃទី៩ ៖ បរិភោគទឹកក្រូចឆ្មា ៥ ផ្លែ លាយជាមួយទឹក ៥ កែវ
ថ្ងៃទី១០ ៖ បរិភោគទឹកក្រូចឆ្មា ៤ ផ្លែ លាយជាមួយទឹក ៤ កែវ
ថ្ងៃទី១១ ៖ បរិភោគទឹកក្រូចឆ្មា ៣ ផ្លែ លាយជាមួយទឹក ៣ កូនកែវ
ថ្ងៃទី១២ ៖ បរិភោគទឹកក្រូចឆ្មា ២ ផ្លែ លាយជាមួយទឹក ២ កូនកែវ
ថ្ងៃទី១៣ ៖ បរិភោគទឹកក្រូចឆ្មា ១ ផ្លែ លាយជាមួយទឹក ១ កូនកែវ
ថ្ងៃទី១៤ ៖ បរិភោគទឹកក្រូចឆ្មា ៣ ផ្លែ លាយជាមួយទឹក ១០ កែវ។ បន្ថែមទឹកឃ្មុំ ១ ស្លាបព្រាបាយលាយជាមួយល្បាយ ពិសារពេញមួយថ្ងៃ។
ចំណាំ៖ ក្នុងអំឡុងពេល​ដែលអ្នក​កំពុងតែធ្វើការ​អនុវត្តជា​មួយ​ភេសជ្ជៈ​ក្រូចឆ្មា​នេះ ត្រូវ​ចៀសវាង​ការបរិភោគ​គ្រប់​ប្រភេទអាហារ​ដែល​មាន​ជាតិកាល់ឡូរី​កម្រិតខ្ពស់ និងគ្រឿង​ភេសជ្ជៈ ឬជាតិអាល់កុល​ឲ្យត្រឹមត្រូវ​ក្នុងរយៈ​ពេល ១៤ ថ្ងៃនេះ៕
ដោយ៖ Brugn
ប្រភព៖ justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អស្ចារ្យដល់ម្លឹង! ក្រូចឆ្មា​អាច​ស្រកទម្ងន់ ១០ គីឡូក្រាម​ក្នុង​ពេល​ ២សប្ដាហ៍