ឈាមស្រែក​ស្បែកហៅ​ ​បុរសម្នាក់​​សម្លាប់ប្រពន្ធ និងកូន​​បានពីរ ថ្ងៃត្រូវចាប់ខ្លួន

ខេត្តកំពង់ធំ៖​ ជនសង្ស័យម្នាក់​ដែលប្រើអំពើហិង្សា​វាយសម្លាប់ប្រពន្ឋ​និងកូនចុង ​​បានត្រូវ សមត្ថកិច្ចចម្រុះ​ខេត្តសហការ​ជាមួយ នគរបាល​មូលដ្ឋាន ធ្វើការ​​ឃាត់ខ្លួននៅម៉ោង​ ៥​ល្ងាច​ថ្ងៃទី១៧ ​វិច្ឆិកាម្សិលមិញ​ នៅតំបន់ អូរទ្រព្យរទេះ​ ស្ថិតក្នុងភូមិជំាស្វាយ​ ឃុំមានរិទ្ឋ ​ស្រុកសណ្តាន់ ​ជាប់ព្រំប្រទល់​ខេត្តស្ទឹងត្រែង និងក្រចេះ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបាន​ឲ្យដឹងជំហានដំបូងនៅ​ប៉ុន្មាននាទីមុននេះថា ​ជនសង្ស័យ ជាប្តីឈ្មោះ​ គុណ គី ​អាយុ៤៨ឆ្នាំ ​រីឯ​ជនរងគ្រោះ​ជា ប្រពន្ឋឈ្មោះ ថោង ម៉ិច​ អាយុ៣៥ឆ្នាំ​ និងកូនដែលត្រូវ ឪពុកចុង​វាយសម្លាប់ដែរឈ្មោះ​ ភាន មាលា ​អាយុ២ឆា្នំ ​ហើយថាអំពើហិង្សា​វាយ សម្លាប់នេះ​បានកើត ឡើង​នៅថ្ងៃទី១៥ វិច្ឆិកា ២០១៥ ​វេលាម៉ោង១០យប់ ​នៅលើខ្ទមចំាចំការ ​ក្នុងភូមិសាស្រ្តខាងលើ ។

សេចក្តីរាយការណ៍​បានបន្តថា​ មកដល់ម៉ោង៨និង៣០នាទី​ព្រឹកថ្ងៃទី១៨​ វិច្ឆិកានេះ សមត្ថកិច្ច​​បាន បញ្ជូនជនសង្ស័យ​មកអធិការដ្ឋាន​ នគរបាលស្រុក​សណ្តាន់ ដើម្បីកសាង​សំណុំ​រឿង​បញ្ជូនទៅ សាលាដំបូង​ចាត់ការបន្តតាមច្បាប់ ៕

 

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត